Connect with us

ព័ត៌មានអន្ដរជាតិ

១៧ ប្រទេសដែលមានករណីឆ្លង តែគ្មានអ្នកស្លាប់សូម្បីម្នាក់ដោយសារកូវីដ

បានផុស

នៅ

រហូតមកដល់ពេលនេះជំងឺកូវីដ ១៩ ដែលផ្ទុះឡើងកាលពីចុងឆ្នាំ ២០១៩ បានរីករាលដាល់ស្ទើរតែពាសពេញពិភពលោកទៅហើយ ខណៈករណីឆ្លង និងស្លាប់ដោយសារវីរុស SARS-CoV-2 មួយនេះមិនមានការថមថយនោះទេ ។

កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ WHO បានប្រកាសថា កូវីដ ១៩ ជាជំងឺរាតត្បាតជាសកល ដោយចង្អុលទៅករណីឆ្លងជាង ១១៨,០០០ ករណីនៅក្នុងប្រទេស និងដែនដីជាង ១១០ ជុំវិញពិភពលោក ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នេះជាប្រទេស និងដែនដីដែលមានករណីឆ្លងជំងឺកូវីដ ១៩ ប៉ុន្តែមិនមានអ្នកស្លាប់ ៖

ទីម័រខាងកើត

ប្រទេសទីម័រខាងកើត បានប្រកាសករណីឆ្លងជំងឺកូវីដ ១៩ លើកដំបូងនៅខែមីនា ឆ្នាំ២០២០ ។ គិតត្រឹមពេលនេះ ទីម័រខាងកើត មានករណីឆ្លងជំងឺ ១៩ សរុបចំនួន ១៥៩ ករណី និងមានអ្នកជាសះស្បើយ ៩៤ នាក់ ។

ដូមីនីក (Dominica)

សាធារណរដ្ឋដូមីនីក បានប្រកាសករណីឆ្លងជំងឺកូវីដ ១៩ លើកដំបូងនៅថ្ងៃទី ២២ ខែមីនា ឆ្នាំ២០២០ ។ ពេលនេះ សាធារណរដ្ដូមីនីក មានករណីឆ្លងជំងឺ ១៩ សរុបចំនួន ១៥១ ករណី និងមានអ្នកជាសះស្បើយ ១៣៨ នាក់ ។

វ៉ាលីស និង​ហ្វូទូណា (Wallis and Futuna)

កោះវ៉ាលីស និង​ហ្វូទូណា (Wallis and Futuna) បានប្រកាសករណីឆ្លងជំងឺកូវីដ ១៩ លើកដំបូងនៅថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ២០២០ ។ ពេលនេះ កោះវ៉ាលីស និង​ហ្វូទូណា មានករណីឆ្លងជំងឺ ១៩ សរុបចំនួន ១២៩ ករណី និងមានអ្នកជាសះស្បើយ ៧ នាក់ ។

ញូកាឡេដូនៀ (New Caledonia)

ដែនដី ញូកាឡេដូនៀ (New Caledonia) បានប្រកាសករណីឆ្លងជំងឺកូវីដ ១៩ លើកដំបូងនៅថ្ងៃទី ១៨ ខែមីនា ឆ្នាំ២០២០ ។ ពេលនេះ ដែនដី ញូកាឡេដូនៀ មានករណីឆ្លងជំងឺ ១៩ សរុបចំនួន ៨១ ករណី និងមានអ្នកជាសះស្បើយ ៥៨ នាក់ ។

កោះហ្វក់ឡែន (Falkland Islands)

កោះហ្វក់ឡែន (Falkland Islands) បានប្រកាសករណីឆ្លងជំងឺកូវីដ ១៩ លើកដំបូងនៅថ្ងៃទី ៣ ខែមេសា ឆ្នាំ ២០២០ ។ ពេលនេះ កោះហ្វក់ឡែន មានករណីឆ្លងជំងឺ ១៩ សរុបចំនួន ៥៤ ករណី និងមានអ្នកជាសះស្បើយ ៥៤ នាក់ ។

ម៉ាកាវ

ម៉ាកាវ បានប្រកាសករណីឆ្លងជំងឺកូវីដ ១៩ លើកដំបូងនៅថ្ងៃទី ២២ ខែមេសា ឆ្នាំ ២០២០ ។ ពេលនេះ ម៉ាកាវ មានករណីឆ្លងជំងឺ ១៩ សរុបចំនួន ៤៨ ករណី និងមានអ្នកជាសះស្បើយ ៤៧ នាក់ ។

ឡាវ

ប្រទេសឡាវ បានប្រកាសករណីឆ្លងជំងឺកូវីដ ១៩ លើកដំបូងនៅថ្ងៃទី ២៤ ខែមីនា ឆ្នាំ ២០២០ ។ ពេលនេះ ឡាវ មានករណីឆ្លងជំងឺ ១៩ សរុបចំនួន ៤៨ ករណី និងមានអ្នកជាសះស្បើយ ៤២ នាក់ ។

សង់ឃីត និងណេវីស (Saint Kitts and Nevis)

កោះសង់ឃីត និងណេវីស (Saint Kitts and Nevis) បានប្រកាសករណីឆ្លងជំងឺកូវីដ ១៩ លើកដំបូងនៅថ្ងៃទី ២៤ ខែមីនា ឆ្នាំ ២០២០ ។ ពេលនេះ កោះសង់ឃីត និងណេវីស មានករណីឆ្លងជំងឺ ១៩ សរុបចំនួន ៤២ ករណី និងមានអ្នកជាសះស្បើយ ៤១ នាក់ ។

កោះហ្គ្រីនលែន (Greenland)

កោះហ្គ្រីនលែន (Greenland) បានប្រកាសករណីឆ្លងជំងឺកូវីដ ១៩ លើកដំបូងនៅខែមីនា ឆ្នាំ ២០២០ ។ ពេលនេះ កោះហ្គ្រីនលែន មានករណីឆ្លងជំងឺ ១៩ សរុបចំនួន ៣១ ករណី និងមានអ្នកជាសះស្បើយ ៣១ នាក់ ។

ដែនដីវ៉ាទីកង់ (Vatican City)

ដែនដីវ៉ាទីកង់ (Vatican City) បានប្រកាសករណីឆ្លងជំងឺកូវីដ ១៩ លើកដំបូងនៅថ្ងៃទី ៧ ខែមីនា ឆ្នាំ ២០២០ ។ ពេលនេះ ដែនដីវ៉ាទីកង់ មានករណីឆ្លងជំងឺ ១៩ សរុបចំនួន ២៧ ករណី និងមានអ្នកជាសះស្បើយ ១៥ នាក់ ។

សង់ព្យែរ និងមីគីឡុង (Saint Pierre and Miquelon)

ដែនដីសង់ព្យែរ និងមីគីឡុង (Saint Pierre and Miquelon) បានប្រកាសករណីឆ្លងជំងឺកូវីដ ១៩ លើកដំបូងនៅថ្ងៃទី ៥ ខែមេសា ឆ្នាំ ២០២០ ។ ពេលនេះ ដែនដីសង់ព្យែរ និងមីគីឡុង មានករណីឆ្លងជំងឺ ១៩ សរុបចំនួន ២៤ ករណី និងមានអ្នកជាសះស្បើយ ២៤ នាក់ ។

អង់ហ្គីឡា (Anguilla)

ដែនអង់ហ្គីឡា (Anguilla) បានប្រកាសករណីឆ្លងជំងឺកូវីដ ១៩ លើកដំបូងនៅថ្ងៃទី ២៦ ខែមីនា ឆ្នាំ ២០២០ ។ ពេលនេះ ដែនអង់ហ្គីឡា មានករណីឆ្លងជំងឺ ១៩ សរុបចំនួន ១៨ ករណី និងមានអ្នកជាសះស្បើយ ១៨ នាក់ ។

កោះ​សូឡូម៉ុង (Solomon Islands)

កោះ​សូឡូម៉ុង (Solomon Islands) បានប្រកាសករណីឆ្លងជំងឺកូវីដ ១៩ លើកដំបូងនៅថ្ងៃទី ៣ ខែតុលា ឆ្នាំ ២០២០ ។ ពេលនេះ កោះ​សូឡូម៉ុង មានករណីឆ្លងជំងឺ ១៩ សរុបចំនួន ១៨ ករណី និងមានអ្នកជាសះស្បើយ ១៦ នាក់ ។

កោះ​ម៉ាស់សល (Marshall Islands)

កោះ​ម៉ាស់សល (Marshall Islands) បានប្រកាសករណីឆ្លងជំងឺកូវីដ ១៩ លើកដំបូងនៅថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០២០ ។ ពេលនេះ កោះ​ម៉ាស់សល មានករណីឆ្លងជំងឺ ១៩ សរុបចំនួន ៤ ករណី និងមានអ្នកជាសះស្បើយ ៤ នាក់ ។

កោះ​សាម័រ (Samoa)

កោះសាម័រ (Samoa) បានប្រកាសករណីឆ្លងជំងឺកូវីដ ១៩ លើកដំបូងនៅថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ ២០២០ ។ ពេលនេះ កោះសាម័រ មានករណីឆ្លងជំងឺ ១៩ សរុបចំនួន ៣ ករណី និងមានអ្នកជាសះស្បើយ ២ នាក់ ។

កោះ​វ៉ានូអាទូ (Vanuatu)

កោះវ៉ានូអាទូ (Vanuatu) បានប្រកាសករណីឆ្លងជំងឺកូវីដ ១៩ លើកដំបូងនៅថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០២០ ។ ពេលនេះ កោះវ៉ានូអាទូ មានករណីឆ្លងជំងឺ ១៩ សរុបចំនួន ៣ ករណី និងមានអ្នកជាសះស្បើយ ១ នាក់ ។

កោះមីក្រូណេស៊ី (Federated States of Micronesia)

កោះមីក្រូណេស៊ី (Federated States of Micronesia) បានប្រកាសករណីឆ្លងជំងឺកូវីដ ១៩ លើកដំបូងនៅថ្ងៃទី ៨ ខែមករា ឆ្នាំ ២០២១ ។ ពេលនេះ កោះមីក្រូណេស៊ី មានករណីឆ្លងជំងឺ ១៩ សរុបចំនួន ១ ករណី និងមានអ្នកជាសះស្បើយ ១ នាក់ ។

គួរបញ្ជាក់ថា គិតត្រឹមពេលនេះករណីឆ្លងជំងឺកូវីដ ១៩ លើពិភពលោកមានចំនួន ១១៩,១៤៦,០០៨ ករណី និងមានអ្នកស្លាប់ចំនួន ២,៦៤២,២៧៩ នាក់ ខណៈអ្នកជាសះស្បើយមានចំនួន ៩៤,៧៥១,៣៣៣ នាក់ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Worldometer

ចុចអាន ៖ ១០ ប្រទេសដែលមិនទាន់មានការឆ្លងកូវីដសូម្បីមួយករណី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ នាទី មុន

កម្ពុជា ចូលរួមកិច្ចប្រជុំផែនការយុទ្ធសាស្ត្រ វប្បធម៌អាស៊ាន ក្រោយឆ្នាំ២០២៥

ព័ត៌មានជាតិ១១ ម៉ោង មុន

កម្មករ​នៃ​រោងចក្រ Y & W ជិត​២០០០​នាក់ បាន​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់ ដោយ​ពេញចិត្ត និង​មាន​ជំនឿ​លើ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ១១ ម៉ោង មុន

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​មី​យ៉ាន់​ម៉ា​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ១៤ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

Sokha Hotels

ព័ត៌មានពេញនិយម