ព័ត៌មានអន្ដរជាតិ
លោក Netanyahu បញ្ចប់តំណែងរដ្ឋមន្ត្រីការពារជាតិ ដោយសារលែងទុកចិត្ត
តាមសេចក្តីរាយការណ៍របស់ BBC នៅថ្ងៃពុធទី៦ខែវិច្ឆិកាឆ្នាំ២០២៤ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu បានបញ្ចប់តំណែងរដ្ឋមន្ត្រីការពារជាតិ Yoav Gallant ដោយសារតែបាត់បង់ទំនុកចិត្តនិងការខ្វែងគំនិតគ្នាលើបញ្ហាមួយចំនួន។
ក្នុងសេចក្តីថ្លែងការណ៍, នាយករដ្ឋមន្ត្រី Netanyahu បញ្ជាក់ច្បាស់ៗថា លោកលែងទុកចិត្តលើរដ្ឋមន្ត្រីការពារជាតិរូបនេះ ប៉ុន្មានខែមកហើយ។

រឿងធំមួយដែលគេដឹងថា ធ្វើឲ្យទំនាក់ទំនងរវាងអ្នកទាំងពីរប្រេះឆា គឺជុំវិញប្រតិបត្តិការយោធាក្នុងតំបន់ហ្គាហ្សា ដោយលោក Netanyahu នៅតែរឹងទទឹងប្រកាន់ជំហរម៉ឺងម៉ាត់ ទាំងដែលលោក Gallant អះអាងថា អ៊ីស្រាអែលចាំបាច់ត្រូវធ្វើសម្បទានក្នុងការចរចាបទឈប់បាញ់ជាមួយក្រុមឥស្លាមហាម៉ាស ដើម្បីធានាការដោះលែងចំណាប់ខ្មាំង។
ក្រោយការបញ្ចប់តួនាទីនេះ លោក Netanyahu នឹងតែងតាំងរដ្ឋមន្ត្រីការបរទេស Israel Katz មកជំនួសតំណែងលោក Gallant វិញ។
នេះគឺជាលើកទីពីរហើយ ដែលលោក Netanyahu បណ្តេញលោក Gallant។ លើកទីមួយគឺក្នុងខែមីនាឆ្នាំ២០២៣ នៅពេលរដ្ឋមន្ត្រីការពារជាតិរូបនេះ រិះគន់ដោយបើកចំហលើកំណែទម្រង់ប្រព័ន្ធតុលាការរបស់រដ្ឋាភិបាល ដែលកាលនោះគាត់និយាយថា សង្គមអ៊ីស្រាអែលកំពុងបែងចែកនិងគំរាមកំហែងដល់យោធា៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ចំនួនអ្នកស្លាប់កើនលើស៣០០០នាក់ក្នងការវាយប្រហាររបស់អ៊ីស្រាអែលនៅលីបង់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


