Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិកពិចារណាកាត់បន្ថយកម្លាំងនាវាដឹកយន្តហោះក្រោមការត្រួតពិនិត្យថវិកាឆ្នាំ ២០២២

បានផុស

នៅ

បើយោងតាមសារព័ត៌មាន USNI News បានឲ្យដឹងថា រដ្ឋបាល Donald Trump បានស្នើឲ្យចំណាយប្រាក់ ៧២២ ពាន់លានដុល្លារលើវិស័យការពារជាតិនៅក្នុងថវិកាសារពើពន្ធឆ្នាំ ២០២២ ហើយបានស្នើជាពិសេសដើម្បីកាត់បន្ថយនាវា USS Harry S. Truman ពីបញ្ជីសារពើភណ្ឌជាជាងធ្វើការកែលម្អ ។

ក្រសួងការពារជាតិសហរដ្ឋអាមេរិកកំពុងពិចារណាកាត់បន្ថយកម្លាំងនាវាផ្ទុកយន្តហោះដែលជាផ្នែកមួយនៃការត្រួតពិនិត្យថវិកាសារពើពន្ធឆ្នាំ ២០២២ ។ នេះបើយោងតាមរបាយការណ៍ USNI News ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជម្រើសនេះកំពុងត្រូវបានពិចារណាដើម្បីបំពេញតាមសម្រាប់ថវិកាការពារជាតិដែលកំណត់ដោយរដ្ឋបាលលោក Biden ។ ការិយាល័យលេខាធិការក្រសួងការពារជាតិកំពុងពិចារណាពីរបៀបដែលវាអាចកាត់បន្ថយការចំណាយដោយកាត់បន្ថយកម្លាំងនាវា ។

ថវិកានេះមិនត្រូវបានប្រកាសជាផ្លូវការទេដូចដែលវាត្រូវបានណែនាំដោយសារព័ត៌មាន Politico និង Bloomberg ថា វានឹងខុសគ្នារវាង ៧០៤ ទៅ ៧០៨ ពាន់លានដុល្លារ ។ ឆ្នាំសារពើពន្ធបន្ទាប់គឺចាប់ផ្តើមនៅថ្ងៃទី ១ ខែតុលា ។

យោងតាមរបាយការណ៍បានឲ្យដឹងថា ការលើកឡើងរបស់រដ្ឋបាលលោក Trump ដើម្បីកាត់បន្ថយនាវា USS Harry S. Truman ពីបញ្ជីសារពើភណ្ឌកំពុងស្ថិតក្នុងការពិចារណាផងដែរទន្ទឹមនឹងវិសាលភាពទាំងមូលនៃថវិកាសាងសង់កប៉ាល់កំពុងស្ថិតក្រោមការត្រួតពិនិត្យ ។

គណៈរដ្ឋមន្រ្តីរបស់លោក Trump បានស្នើឲ្យមានការកាត់បន្ថយនាវា USS Harry S. Truman នៅក្នុងឆ្នាំ ២០១៩ ប៉ុន្តែបន្ទាប់មកបានឆ្លើយតបទៅនឹងសំណើនេះដោយលោក Mike Pence ជាអនុប្រធានាធិបតីពេលនោះបាននិយាយថា នាវានេះនឹងឆ្ពោះទៅឋាននរកសម្រាប់ឆ្នាំក្រោយៗទៀត ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Sputnik

ចុចអាន ៖ កងទ័ពអាកាសអាមេរិកទទួលយន្តហោះចម្បាំង F-15EX ដំបូងពីក្រុមហ៊ុន Boeing

ចុចអាន ៖ មកដឹងយន្តហោះចម្បាំងទំនើបៗស្ថិតក្នុងបញ្ជីកំពូលទាំង ១០ លើពិភពលោក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម