Connect with us

ព័ត៌មានអន្ដរជាតិ

សម្ពាធ​​ស្ទើរ​​គ្រប់​ច្រក​ ពេល​​នេះ​ ADB​ ​ផ្អាក​​​មូលនិធិ​​​​អភិវឌ្ឍនៅ​​មីយ៉ាន់ម៉ា​

បានផុស

នៅ

ធនាគារ​អភិវឌ្ឍ​អាស៊ី (ADB) បាន​ប្រកាស​ថា ខ្លួន​​​​ត្រៀម​ឈប់​ផ្តល់​ថវិកា​សម្រាប់​គម្រោង​អភិវឌ្ឍ​រដ្ឋាភិបាល​ប្រទេស​មីយ៉ាន់ម៉ា បន្ទាប់​ពី​រដ្ឋ​ប្រហារ​​ដោយ​​របប​យោធា​ថ្ងៃ​ទី​១ កុម្ភៈ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ADB ជាដៃ​គូ​អភិវឌ្ឍ​ធំ​បំផុត​មួយ​របស់​ប្រទេស​មីយ៉ាន់ម៉ា។ ការ​សម្រេច​ចិត្ត​​​​ផ្អាក​ផ្តល់​មូលនិធិ​នេះ បាន​កើត​មាន​ឡើង​ បន្ទាប់​ពី​ជន​ស៊ីវិល​ហោច​ណាស់​៧០​​នាក់​ត្រូវ​​បាន​សម្លាប់​ដោយ​កម្លាំង​សន្តិសុខ​ ខណៈ​របប​យោធា​​នៅ​តែ​បន្ត​​បង្ក្រា​ប​​លើការ​តវ៉ា​ដោយ​សន្តិ​វិធី​ដើម្បី​អំពាវ​នាវ​ឲ្យ​ស្តារ​​ឡើង​វិញ​នូវ​រដ្ឋាភិបាល​ស៊ីវិល។

នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​ ធនាគារ​អភិវឌ្ឍ​អាស៊ី​បាន​និយាយ​ថា ខ្លួន​នៅ​តែ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​អំពី​ការ​វិវត្ត​ថ្មី​ៗ​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា ជា​ពិសេស​ការ​បាត់​បង់​ជី​វិត​ជន​ស៊ីវិល​កំឡុង​ពេល​តវ៉ា។ ធនាគារ​បញ្ជាក់​ថា ការផ្លាស់​ប្តូរ​កាលៈ​ទេសៈ​របស់​ប្រទេស​នេះ​នឹង​មាន​ផល​អាក្រក់​ធ្ងន់​ធ្ងរ​​លើ​សេដ្ឋកិច្ច និង​ការ​អភិវឌ្ឍ​សង្គម​។

ធនាគារ​សម្រេច​រ​ឈប់​ផ្តល់​មូលនិធិ​ជា​បណ្តោះ​អាសន្ន​លើ​គម្រោង​អធិបតេយ្យភាព​ និងកិច្ច​សន្យា​ថ្មី​ៗ​នៅ​ក្នុង​ប្រទេស​​ប្រទេស​មីយ៉ាន់ម៉ា ខណៈ​សហគមន៍​អន្តរជាតិ​​បាន​វាយ​តម្លៃ​ពី​ស្ថានភាព​ដែល​កំពុង​វិវត្ត។ គម្រោង​ដែល​រង​ផល​ប៉ះ​ពាល់​រួម​មាន​ការ​ដឹក​ជញ្ជូន ថាមពល ការ​អប់រំ និងព័ត៌មាន​វិទ្យា​ជា​ដើម។

ADB បាន​និយាយ​ថា ៖«​យើង​នឹង​បន្ត​​ពិគ្រោះ​យោបល់​ជា​មួយ​ម្ចាស់​ភាគ​ហ៊ុន និង​អ្នក​ពាក់​ព័ន្ធ​ដទៃ​ទៀត»។

ចន្លោះ​ឆ្នាំ​២០១៣ និង​២០១៩ ADB បាន​គាំទ្រ​ដល់​ប្រទេស​មីយ៉ាន់ម៉ា​នូវ​មូលនិធិ​ជាង ៣.៥​ពាន់​លាន​ដុល្លារ​អាមេរិក​​សម្រាប់​គម្រោង​នានា​រួប​បញ្ចូល​ទាំង​កម្ចី ជំនួយ និង​​ជំនួយ​ផ្នែក​បច្ចេកទេស​ជា​ដើម។

ស្ថិត​ក្រោមកិច្ច​ព្រម​ព្រៀង​កម្ចី​ចុង​ក្រោយ​បំផុត ADB បាន​អនុម័យ​លើ​កម្ចី​ចំនួន​​៤៨៤​លាន​ដុល្លារ​អាមេរិក​កាល​ពី​ខែ​វិច្ឆិកា​ដើម្បី​សាង​សង​ផ្លូវ​ល្បឿន​លឿន​​ដែល​ភ្ជាប់​ពីតំបន់​​ Bago Region ទៅ​ Mon State។ តំបន់​ទាំង​ពីរ​ស្ថិត​នៅ​តាម​ច្រក​របៀង​សេដ្ឋកិច្ច​បូព៌ា-ខាង​លិច​ដែល​រៀប​​​ផែន​ការ​​ដោយ​ប្រទេស​​ជប៉ុន ដែល​ជា​គម្រោង​ហេដ្ឋារចនា​សម្ព័ន្ធ​ដ៏​ធំ​មួយ​សម្រាប់មហា​អនុ​តំបន់​មេគង្គ។

កាលពី​ខែ​កុម្ភៈ​កន្លង​ទៅ ធនាគារ​ពិភព​លោក​​បាន​​ជូន​ដំណឹង​ដល់​របប​យោធា​ថា ខ្លួន​បាន​ផ្អាក​​ការ​ផ្តល់​មូលនិធិ​សម្រាប់​គម្រោង​​កំពុង​​អភិវឌ្ឍ​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​​​យ៉ាង​តិច​២៤​គម្រោង៕

អាន​អត្ថបទ​ពាក់​ព័ន្ធ ផ្សេង​ៗ​ទៀត
ក្រុមប្រឹក្សាសន្តិសុខរបស់ UN បរាជ័យចាត់វិធានការរួមគ្នាលើប្រទេសមីយ៉ាន់ម៉ា
ខ្លោច​​ចិត្ត!​ អ្នក​​តវ៉ា​​ម្នាក់​​ផ្តាំ​​ប្រពន្ធ​មុន​​ទៅ​​តវ៉ា​​ស្ថិត​​ក្នុង​​ចំណោម​​អ្នក​​ស្លាប់​១២​​នាក់​​ម្សិលមិញ
សហរដ្ឋអាមេរិកដាក់ទណ្ឌកម្មកូនៗមេដឹកនាំយោធាមីយ៉ាន់ម៉ា
WHO ប្រកាសអាសន្នពីជំងឺកូវីដ ១៩ តាំងពីដើមឆ្នាំ ២០២០ មកម្ល៉េះ
៨​មីនា​នេះ ២​នាក់​ស្លាប់នៅ មីយ៉ាន់ម៉ា​ ខណៈ ហាង​ ធនាគារ​​​រោង​ចក្រ​​បិទ​ទ្វារ​ បុគ្គលិក​​​ទៅតវ៉ា
អូស្ត្រាលី​​​បញ្ឈប់​​​មិត្ត​ភាព​​​ការ​ពារ​​​​ជា​​​មួយ​​​មីយ៉ាន់ម៉ា​​ ខណៈ​​​ជំនួយ​​​ត្រូវ​​​បង្វែរ​​​ទិស​​ដៅ​
ថ្ងៃ​​នេះ​ សហជីព​អំពាវ​នាវ​ឲ្យ​​បិទ​ទ្វារ​ពាណិជ្ជកម្ម​ចូល​រួម

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ Irrawaddy

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ នាទី មុន

កម្ពុជា ចូលរួមកិច្ចប្រជុំផែនការយុទ្ធសាស្ត្រ វប្បធម៌អាស៊ាន ក្រោយឆ្នាំ២០២៥

ព័ត៌មានជាតិ១១ ម៉ោង មុន

កម្មករ​នៃ​រោងចក្រ Y & W ជិត​២០០០​នាក់ បាន​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់ ដោយ​ពេញចិត្ត និង​មាន​ជំនឿ​លើ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ១១ ម៉ោង មុន

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​មី​យ៉ាន់​ម៉ា​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ១៤ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

Sokha Hotels

ព័ត៌មានពេញនិយម