Connect with us

ព័ត៌មានអន្ដរជាតិ

ថៃប្រកាសរកឃើញអ្នកឆ្លងកូវីដថ្មី ៧៨ ករណី និងស្លាប់បន្ថែមម្នាក់

បានផុស

នៅ

យោងតាមមជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពជំងឺកូវីដ ១៩ (CCSA) បានរាយការណ៍នៅថ្ងៃសៅរ៍នេះថា ប្រទេសថៃមានអ្នកស្លាប់ម្នាក់បន្ថែមទៀតដោយសារជំងឺកូវីដ ១៩ និងករណីឆ្លងថ្មីចំនួន ៧៨ ករណី ក្នុងនោះ ៦៧ ករណីជាករណីឆ្លងក្នុងសហគមន៍ ហើយ ១១ ករណីជាករណីនាំចូល ។

CCSA បានឲ្យដឹងថា អ្នកជំងឺកូវីដ ១៩ ដែលបានស្លាប់នោះជាស្ត្រីអាយុ ៥៦ ឆ្នាំរស់នៅខេត្តសាមុតសាខន មានជំងឺទឹកនោមផ្អែម ហើយបានចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យជិតមួយខែ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្ត្រីរូបនោះមានអាការក្តៅខ្លួន ក្អកមានស្លេស្ម និងឈឺសាច់ដុំនៅថ្ងៃទី ១៥ ខែកុម្ភៈ ហើយបានធ្វើតេស្តវិជ្ជមាន ៤ ថ្ងៃក្រោយ ។

នៅថ្ងៃទី ២៣ ខែកុម្ភៈ អ្នកជំងឺមានអាការពិបាកដកដង្ហើម ហើយត្រូវបានគេដាក់បំពង់ខ្យល់ជំនួយដកដង្ហើម ។ រោគសញ្ញារបស់អ្នកជំងឺកាន់តែអាក្រក់ទៅៗ ហើយបានស្លាប់នៅថ្ងៃសុក្រ ។

គិតត្រឹមពេលនេះប្រទេសថៃមានករណីឆ្លងជំងឺកូវីដ ១៩ ចំនួន ២៦,៧៥៧ ករណី និងមានអ្នកស្លាប់ចំនួន ៨៦ នាក់ ខណៈមានអ្នកជាសះស្បើយចំនួន ២៦,០៨៦ នាក់ ។

ចំណែកនៅទូទាំងពិភពលោកមានករណីឆ្លងជំងឺកូវីដ ១៩ សរុបចំនួន ១១៩,៦២៧,៥៦៩ ករណី និងមានអ្នកស្លាប់សរុប ២,៦៥១,៩៨៥ នាក់ ហើយមានអ្នកជាសះស្បើយ ៩៦,២៧០,១៣២ នាក់ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Bangkok Post

ចុចអាន ៖ ថៃ បញ្ជាក់ពេលវេលាបើកប្រទេសឡើងវិញទាំងស្រុង និងដកការរឹតត្បិតទាក់ទងជំងឺកូវីដ១៩

ចុចអាន ៖ មូល​ហេតុ​ ថៃ​​លុប​​ចោល​​គម្រោង​​ទទួល​​វ៉ាក់​សាំង​ Astra​Zeneca​ ថ្ងៃ​សុក្រ​នេះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម