Connect with us

ព័ត៌មានអន្ដរជាតិ

ជួញដូរគ្រឿងញៀន ២គីឡូក្រាម វៀតណាម ផ្តន្ទាទោសស្ត្រីខ្មែរម្នាក់ជាប់ពន្ធនាគារអស់មួយជីវិត

បានផុស

នៅ

យោងតាមគេហទំព័រ Tuoi Tre News បានចុះផ្សាយថា កាលពីថ្ងៃសុក្រទី១៣ខែមីនា តុលាការប្រជាជននៅខេត្ត អានយ៉ាង ភាគខាងត្បូងប្រទេសវៀតណាម បានផ្តន្ទាទោសស្ត្រីខ្មែរអាយុ៥១ឆ្នាំម្នាក់ឲ្យជាប់ពន្ធនាគារអស់មួយជីវិតពីបទ ជួញដូរគ្រឿងញៀនទម្ងង់២គីឡូក្រាមចូលប្រទេសវៀតណាមក្នុងតម្លៃ៣,០០០ដុល្លារ។

This image has an empty alt attribute; its file name is bb1d4e2075629c3cc573.jpg
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឆ្មាំព្រំដែននិងមន្ត្រីនគរបាលប្រចាំខេត្តអានយ៉ាង បានប្រទះឃើញឈ្មោះ លៀង ដាវី ធ្វើដំណើរចេញពីស្រុកព្រែកប្រសព្វ ក្នុងខេត្តក្រចេះ ជាមួយប្រអប់ដ៏គួរឲ្យសង្ស័យចូលក្នុងភូមិ An Hoa ឃុំ Khanh An ស្រុក An Phu ខេត្ត អានយ៉ាង នាម៉ោងប្រហែល៦ល្ងាចកាលពីថ្ងៃទី៥ខែកញ្ញាឆ្នាំ២០២០។

នៅពេលកោះហៅ ដាវី ទៅកាន់ប៉ុស្តិ៍នគរបាលឃុំ Khanh An, ប៉ូលិសបានរកឃើញថង់ប្លាស្ទិកចំនួន២ ដែលមានផ្ទុកនូវសារធាតុគ្រីស្តាល់ពណ៌សទម្ងន់២គីឡូក្រាម ដែលក្រោយមកត្រូវបានក្របខណ្ឌបច្ចេកទេសព្រហ្មទណ្ឌកំណត់ថាជា មេតំហ្វេតាមីន។

This image has an empty alt attribute; its file name is d-1615536439788.jpeg

លទ្ធផលនៃការស៊ើបអង្កេតលើករណីនេះបានបង្ហាញថា អ្នកស្គាល់គ្នាម្នាក់ឈ្មោះ Ut ដែលរស់នៅក្នុងទីក្រុងភ្នំពេញបានណែនាំឲ្យដាវីទៅប្រទេសវៀតណាម ដើម្បីព្យាបាលជំងឺរបស់នាងនៅខែសីហាឆ្នាំ២០២០។

ក្នុងពេលជាមួយគ្នានេះដែរ Ut បាននិយាយលួងលោម ដាវី ឲ្យនាំយកទំនិញខ្លះទៅកាន់ទីក្រុង Chau Doc ដោយសន្យាផ្តល់ប្រាក់៣,០០០ដុល្លារដើម្បីចេញថ្លៃព្យាបាលជំងឺ។

This image has an empty alt attribute; its file name is c7284e8a96c97f9726d8.jpg

បន្ទាប់មក ដាវី បានឲ្យរូបថតទៅ Ut សម្រាប់ធ្វើអត្តសញ្ញាណប័ណ្ណក្លែងក្លាយឈ្មោះ Phan Thi Lan ដើម្បីសម្រួលដល់ការចូលទៅក្នុងប្រទេសវៀតណាម។

នៅថ្ងៃទី៤ខែកញ្ញា ដាវីបានទទួលថង់ប្លាស្ទិកពណ៌ខ្មៅពីបុរសចម្លែកម្នាក់ ដែលមានផ្ទុកមេតំហ្វេតាមីនទម្ងន់២គីឡូក្រាម និងទូរស័ព្ទដៃ១គ្រឿងសម្រាប់ទាក់ទងជាមួយ Ut។

This image has an empty alt attribute; its file name is 5726dc8404c7ed99b4d6.jpg

នៅរសៀលថ្ងៃទី៥ខែកញ្ញា ដាវីបានដាក់គ្រឿងញៀននោះក្នុងប្រអប់កាតុងមួយ បន្ទាប់មកចូលប្រទេសវៀតណាមដោយខុសច្បាប់ ហើយត្រូវបានកម្លាំងសមត្ថកិច្ចវៀតណាមចាប់ខ្លួន។

ទោះបីជាយ៉ាងណាក៏ដោយ ក្រុមការងាររបស់យើងខ្ញុំនឹងតាមដាន និងសម្ភាសន៍អជ្ញាធរកម្ពុជាជុំវិញករណីផ្សាយរបស់គេហទំព័រវៀតណាមមួយនេះ៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Tuoi Tre News

ចុចអាន៖ កម្លាំង​ការពារ​គោលដៅ​ច​ត្តា​ឡី​ស័ក​ខេត្ត​ព្រះសីហនុ រកឃើញ​គ្រឿងញៀន​បង្កប់​ជាមួយ​ម្ហូបអាហារ​បាន​៦​ករណី​

ចុចអាន៖ ខ្មែរអ៊ិស្លាម៣នាក់ ត្រូវបានបង្ក្រាបដោយសារជួញដូរសារធាតុញៀន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ នាទី មុន

កម្ពុជា ចូលរួមកិច្ចប្រជុំផែនការយុទ្ធសាស្ត្រ វប្បធម៌អាស៊ាន ក្រោយឆ្នាំ២០២៥

ព័ត៌មានជាតិ១១ ម៉ោង មុន

កម្មករ​នៃ​រោងចក្រ Y & W ជិត​២០០០​នាក់ បាន​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់ ដោយ​ពេញចិត្ត និង​មាន​ជំនឿ​លើ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ១១ ម៉ោង មុន

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​មី​យ៉ាន់​ម៉ា​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ១៤ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

Sokha Hotels

ព័ត៌មានពេញនិយម