Connect with us

ព័ត៌មានអន្ដរជាតិ

មនុស្សច្រើនបំផុតស្លាប់ក្នុងការប្រយុទ្ធគ្នារវាងយោធានិងបាតុករមីយ៉ាន់ម៉ា ម្សិលមិញ

បានផុស

នៅ

ក្រុមសកម្មជននិយាយថា បាតុករចំនួន៣៨នាក់ ត្រូវបានសម្លាប់ក្នុងថ្ងៃបង្ហូរឈាមខ្លាំងបំផុតមួយនៅប្រទេសមីយ៉ាន់ម៉ា ចាប់តាំងពីយោធាបានផ្តួលរំលំរដ្ឋាភិបាល។

This image has an empty alt attribute; its file name is 000_94X993-800x520-1.jpg
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កងកម្លាំងសន្តិសុខបានបើកការបាញ់ប្រហារនៅក្នុងតំបន់មួយនៃទីក្រុង យ៉ាំងហ្គោន ដោយក្រុមបាតុករបានប្រើដំបងនិងកាំបិត។

This image has an empty alt attribute; its file name is 78a1a8d1-9402-4be0-8ffa-5d4daf27fd3a_750x422.jpg

យោធាបានប្រកាសច្បាប់អាជ្ញាសឹកនៅក្នុងតំបន់នោះ បន្ទាប់ពីអាជីវកម្មចិនត្រូវរងការវាយប្រហារព្រោះក្រុមអ្នកតវ៉ាជឿថា ចិនកំពុងផ្តល់ការគាំទ្រដល់យោធាមីយ៉ាន់ម៉ា។

This image has an empty alt attribute; its file name is e58dd3c7-bd9d-463c-a383-275d265edd63.jpeg

មនុស្សយ៉ាងតិច២១នាក់ ត្រូវបានគេរាយការណ៍ថា ស្លាប់នៅក្នុងទីក្រុងយ៉ាំងហ្គោនកាលពីថ្ងៃអាទិត្យ។ ការស្លាប់និងរបួសបន្ថែមទៀត ត្រូវបានរាយការណ៍នៅកន្លែងផ្សេងៗក្នុងប្រទេស។ ក្រុមតាមដាន ជំនួយសម្រាប់អ្នកទោសនយោបាយ (AAPP) បាននិយាយថា ចំនួនអ្នកស្លាប់ក្នុងថ្ងៃនោះគឺយ៉ាងតិច៣៨នាក់។

This image has an empty alt attribute; its file name is image-1-2.jpg

ក្រុមបុគ្គលិកពេទ្យបាននិយាយថា ចំនួនមនុស្សដែលត្រូវបានសម្លាប់ក្នុងតំបន់ Hlaing Tharyar នៃទីក្រុង យ៉ាំងហ្គោន ទំនងជានឹងកើនឡើងព្រោះមានមនុស្សរាប់សិបនាក់ ត្រូវរងរបួសដោយគ្រាប់កាំភ្លើង។

This image has an empty alt attribute; its file name is image_2021-03-15_08-23-14.png

យោធាបានប្រកាសច្បាប់អាជ្ញាសឹកនៅតំបន់ Hlaing Tharyar និង Shwepyitha បន្ទាប់ពីប្រទេសចិននិយាយថា រោងចក្រចិននៅក្នុងតំបន់នោះត្រូវបានកំណត់គោលដៅនិងទាមទារការការពារ។

This image has an empty alt attribute; its file name is 604e8bfe5aec9a57bf2ba2a2_o_U_v2.jpg

យោងតាម AAPP បានឲ្យដឹងថា សរុប បាតុករជាង១២០នាក់ ត្រូវបានសម្លាប់អំឡុងការបង្ក្រាប៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ ១២​ស្លាប់​​នៅ​​មីយ៉ាន់ម៉ា​​ម្សិល​​មិញ​មាន​​ទាំង​​ក្មេង​ និង​​ព្រះ​​សង្ឃ

ចុចអាន៖ ប៉ូលិសមីយ៉ាន់ម៉ាបន្តសម្រុកទៅប្រទេសឥណ្ឌាច្រើនឡើងៗ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១០ នាទី មុន

កម្ពុជា ចូលរួមកិច្ចប្រជុំផែនការយុទ្ធសាស្ត្រ វប្បធម៌អាស៊ាន ក្រោយឆ្នាំ២០២៥

ព័ត៌មានជាតិ១១ ម៉ោង មុន

កម្មករ​នៃ​រោងចក្រ Y & W ជិត​២០០០​នាក់ បាន​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់ ដោយ​ពេញចិត្ត និង​មាន​ជំនឿ​លើ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ១១ ម៉ោង មុន

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​មី​យ៉ាន់​ម៉ា​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ១៤ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

Sokha Hotels

ព័ត៌មានពេញនិយម