Connect with us

ព័ត៌មានអន្ដរជាតិ

ប្រជា​ជន​​​ថៃ​​​ជាប់​​​បំណុល​​កាន់​​តែ​​ច្រើន​​​តាំង​ពី​​កូវីដ​ផ្ទុះ​ឡើង​,​ ស្ទង់​មតិ​

បានផុស

នៅ

ប្រជាជន​ថៃ​មាន​បញ្ហា​ជាប់​ជំពាក់​បំណុល និង​អត់​ការងារ​​ធ្វើ​កាន់​តែ​ច្រើន​ ចាប់​តាំង​ពី​កូវីដ-១៩​បាន​ផ្ទុះ​ឡើង ដែល​បង្ខំ​​ឲ្យ​ពួក​គាត់​កែ​ប្រែ​របៀប​រស់​នៅ។ នេះ​បើ​យោង​តាម​លទ្ធផល​នៃ​ការ​​ស្ទង់​មតិ​ដោយសកល​វីទ្យាល័យ Suan Dusit Rajabhat។

ការ​ស្ទង់​មតិ​បាន​ធ្វើ​តាម​អនឡាញ​ចំពោះ​មនុស្ស​ចំនួន​១១៨៤​នាក់​ទូទាំង​ប្រទេស​ចាប់​ពី​ថ្ងៃ​ទី​៩​ដល់​ទី​១២ ខែ​មីនា។

អ្នក​ឆ្កើយ​តប​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ជ្រើស​រើស​ចម្លើយ​ច្រើន​ជាង​១​សម្រាប់​រាល់​សំណួរ​នីមួយ​ៗ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅ​ពេល​សួរ​ពី​បញ្ហា​ដែល​បាន​កើត​ឡើង​នៅ​កំឡុង​ពេល​កូវីដ-១៩ បញ្ហា​របស់​គ្រួសារ និង​លក្ខណៈ​បុគ្គល​ជាប់​បំណុល​​រហូត​ដល់​៧៥.៤១​%, សមាជិក​គ្រួសារ​បាត់​បង់​ការងារ​ធ្វើ​មាន​៦៩.៩៦​%, ជំងឺ​ធ្លាក់​ទឹក​ចិត្ត​​​មាន​៦៧.១៩​%, បញ្ហា​ជំលោះ និង​មិន​ចុះសម្រុង​គ្នា​៣៦.០២​% និង​ការ​លែង​លះក៏​ដូច​ជា​នៅ​បែក​គ្នា​មាន​៣០.៣០​%។

ពេល​សួរ​ពី​ផល​វិជ្ជមាន​នៅ​ក្នុង​សម័យ​កាល​​កូវីដវិញ កូវីដបាន​ធ្វើ​ឲ្យ​ពួក​គេ​ស្វែង​យល់​កាន់​តែ​​ជ្រៅ​អំពី​របៀប​រស់​នៅចំនួន​៧០.២៨%។ ពួក​គេ​មាន​ពេលនៅ​ជា​មួយ​អ្នក​ដទៃចំនួន​៦៦.៦១%។​ ពួក​គេ​មាន​​ពេល​​វេលា​​នៅ​ផ្ទះ​ចំនួន៦៣.២៨​%​ ហើយ​​មាន​ពេល​សម្រាក​​៥១.៣២% ខណៈ​មាន​៤៩.៣៦​%​មាន​ពេល​ធ្វើ​សកម្មភាព​ពិសេស​ៗ។

ពេល​សួរ​អំពី​សមាជិក​គ្រួសារ​​ថា​តើ ធ្វើ​អ្វី​បាន​​ច្រើន​នៅ​ក្នុង​សម័យ​កាល​កូវីដ-១៩? មាន​៧៥.១៧​%​បាន​ឆ្លើយ​ថា ពួក​គេបាន​យក​ចិត្ត​ទុក​ដាក់​ថែ​រក្សា​សុខភាព។ ចំនួន​៦៧.៣១​%​បាន​និយាយ​ថា ពួក​គេបាន​យល់​ដឹង​ពី​ព័ត៌មាន​កូវីដ-១៩ និង​មាន​៥៧.០៩​%​បាន​និយាយ​ថា ពួក​គេ​បាន​រៀន​ពី​របៀប​ដោះ​ស្រាយ​បញ្ហា​ស្ត្រេស។

ពេល​សួរ​ពាក់​ព័ន្ធ​គ្រួសារ​ដែល​ធ្វើ​អ្វីមិន​បាន​ច្រើន​ក្នុង​សម័យ​កូវីដ?  ពួក​គេ​បាន​​ឆ្លើយ​ថា មិន​អាច​​​ធ្វើ​ដំណើរ​មាន៦៣.៧៧​%, មិិន​អាច​​ចេញ​ទៅ​ញាំអាហារ​នៅខាង​​ក្រៅ​៦២.៤២% និង​មិន​មាន​ប្រាក់​សន្សំ​​មាន​៤៤.៥១​%។

ជា​មួយ​គ្នា​នេះ នៅ​ពេល​សួរ​ឲ្យ​ចាត់​ចំណាត់​ថ្នាក់​បញ្ហា​នៅ​ក្នុង​គ្រួសារ ពួក​គេ​បាន​ឆ្លើយ​ថា ការ​រក​ចំណូល​មិន​គ្រប់​គ្រាន់​មាន​៤៤.២៧​%, ការ​ភ័យ​ខ្លាច​រឿង​ឆ្លង​កូវីដ​មាន​២០.៣១​%, ការ​ព្រួយ​បារម្ភ​ពី​សុវត្ថិភាព​ការងារ​មាន​១១.១១​%,  ឈ្លោះ​ប្រកែក​គ្នា​​ដោយ​​រឿង​ផ្សេង​ៗ​មាន​៩.២០​% និង​បញ្ហាការ​សិក្សា​របស់​កូន​មាន​៧.៦៤%។

ផ្អែក​តាម​លទ្ធផល​នេះ​បង្ហាញ​ថា បញ្ហា​លំបាក​រឿង​រក​ប្រាក់​ចំណូល​ស្ថិត​នៅ​កម្រិត​ខ្ពស់​ជាង​គេ​គឺ​មាន​៤៤.២៧​% បើ​ប្រៀប​នឹង​ភ័យ​ខ្លាចឆ្លង​កូវីដ​មាន​ត្រឹម​តែ​២០.៣១​%​ប៉ុណ្ណោះ៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ Bangkokpost

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៣ វិនាទី មុន

មនុស្សស្លាប់គរជើងគ្នា ក្នុងវាយប្រហារភេរវកម្មដ៏រន្ធត់នៅផ្សារទំនើប រុស្ស៊ី

ព័ត៌មានជាតិ១២ នាទី មុន

កម្ពុជា ចូលរួមកិច្ចប្រជុំផែនការយុទ្ធសាស្ត្រ វប្បធម៌អាស៊ាន ក្រោយឆ្នាំ២០២៥

ព័ត៌មានជាតិ១១ ម៉ោង មុន

កម្មករ​នៃ​រោងចក្រ Y & W ជិត​២០០០​នាក់ បាន​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់ ដោយ​ពេញចិត្ត និង​មាន​ជំនឿ​លើ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ១១ ម៉ោង មុន

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​មី​យ៉ាន់​ម៉ា​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

Sokha Hotels

ព័ត៌មានពេញនិយម