ព័ត៌មានអន្ដរជាតិ
ក្រុមហ៊ុន Air India បញ្ជាទិញយន្តហោះ Airbus ពីអឺរ៉ុប ១០០ គ្រឿង
ក្រុមហ៊ុនអាកាសចរណ៍ Tata Group បានឲ្យដឹងថា ក្រុមហ៊ុន Air India បានដាក់បញ្ជាទិញយន្តហោះ Airbus មានមូលដ្ឋានផលិតនៅអឺរ៉ុប ចំនួន១០០គ្រឿងបន្ថែមទៀត នៅក្នុងកិច្ចព្រមព្រៀងមួយដែលមានគោលបំណងជំរុញការហោះហើររបស់ខ្លួនទៅកាន់គោលដៅច្រើនទៀតក្នុងពិភពលោក។
ក្រុមហ៊ុនអាកាសចរណ៍ បាននិយាយថា កិច្ចព្រមព្រៀងនេះ មានយន្តហោះប្រភេទ Widebody A350 ចំនួន១០ និងយន្តហោះ A320 ធុនតូច៩០គ្រឿង។ ការទិញថ្មីនេះគឺជាការបន្ថែមលើការបញ្ជាទិញយន្តហោះចំនួន៤៧០គ្រឿងដែលក្រុមហ៊ុន Air India ដែលបានដាក់ជាមួយក្រុមហ៊ុន Airbus និង Boeing កាលពីឆ្នាំមុន។
នៅពេលដែលកិច្ចព្រមព្រៀងទាំងពីរត្រូវបានប្រកាស វាគឺជាការបញ្ជាទិញដ៏ធំបំផុតដែលត្រូវបានបង្ហាញក្នុងពេលតែមួយដោយក្រុមហ៊ុនអាកាសចរណ៍ពាណិជ្ជកម្ម ជាមួយនឹងតម្លៃប៉ាន់ស្មានប្រមាណ៧០ពាន់លានដុល្លារ។
ក្រុមហ៊ុនអាកាសចរណ៍នេះនិយាយថា «ការបញ្ជាទិញចុងក្រោយនេះនាំឲ្យចំនួនយន្តហោះសរុបដែលក្រុមហ៊ុន Air India បានបញ្ជាទិញជាមួយក្រុមហ៊ុន Airbus ក្នុងឆ្នាំ ២០២៣ ពីយន្តហោះចំនួន២៥០គ្រឿង ដែលរួមមានយន្តហោះគ្រួសារ A350 និង ២១០ A320 ចំនួន២១០ ដល់ទៅ ៣៥០គ្រឿង ។
ចាប់តាំងពីបានកាន់កាប់អតីតក្រុមហ៊ុនអាកាសចរណ៍ជាតិក្នុងឆ្នាំ ២០២២មក ក្រុមហ៊ុន Tata Group ដែលកំពុងរីកចម្រើនបានព្យាយាមបង្វែរក្រុមហ៊ុនអាកាសចរណ៍ដែលបាត់បង់ដោយបញ្ជាទិញយន្តហោះថ្មី និងធ្វើឱ្យប្រសើរឡើងនូវការហោះហើរដែលមានស្រាប់របស់ខ្លួន។
ប្រធានក្រុមហ៊ុន Tata Sons លោក Natarajan Chandrasekaran បាននិយាយថា ក្រុមហ៊ុនអាកាសចរណ៍បានឃើញ យ៉ាងច្បាស់លាស់ចំពោះក្រុមហ៊ុន Air India ដើម្បីពង្រីកការហោះហើរនាពេលអនាគតរបស់ខ្លួនលើសពីយន្តហោះចំនួន ៤៧០ដែលត្រូវបានបញ្ជាទិញក្នុងឆ្នាំ២០២៣ ។
លោក Chandrasekaran ថា «យន្តហោះ Airbus ១០០គ្រឿងបន្ថែមទៀតនេះ នឹងជួយជុំរុញក្រុមហ៊ុន Air India នៅលើផ្លូវឆ្ពោះទៅរកការរីកចម្រើនកាន់តែខ្លាំង និងរួមចំណែកដល់បេសកកម្មរបស់យើងក្នុងការកសាង Air India ទៅជាក្រុមហ៊ុនអាកាសចរណ៍លំដាប់ពិភពលោក ដែលភ្ជាប់ប្រទេសឥណ្ឌាទៅកាន់គ្រប់ជ្រុងនៃពិភពលោក»។
ចំណែកនាយកប្រតិបត្តិក្រុមហ៊ុន Airbus លោក Guillaume Faury ក៏បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោកពេញចិត្តចំពោះការវិនិយោគចុងក្រោយរបស់ Air India៕
អត្ថបទ៖ ប៊ុន សុភាព
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ