Connect with us

ព័ត៌មានអន្ដរជាតិ

តៃវ៉ាន់ ប្រាប់ក្រុមហ៊ុនរបស់ខ្លួននៅមីយ៉ាន់ម៉ាឲ្យដាក់ទង់សម្គាល់ ចៀសវាងការច្រឡំថាជារបស់ចិន

បានផុស

នៅ

ស្ថានទូតតៃវ៉ាន់នៅមីយ៉ាន់ម៉ា បានណែនាំក្រុមហ៊ុនរបស់ខ្លួនទាំងអស់ដែលកំពុងប្រតិបត្តិការនៅប្រទេសនេះ ឲ្យដាក់ទង់របស់កោះតៃវ៉ាន់ និងបិទផ្លាកសញ្ញាដែលបញ្ជាក់ថា ពួកគេមកពីតៃវ៉ាន់ដើម្បីចៀសវាងកុំឲ្យច្រឡំជាមួយចិន បន្ទាប់ពីរោងចក្រដែលផ្តល់ហិរញ្ញប្បទានដោយចិនត្រូវបានដុតបំផ្លាញ។

This image has an empty alt attribute; its file name is 20210315_taiwanflag_reuters.jpg

ស្ថានទូតចិនបាននិយាយថា បុគ្គលិកចិនជាច្រើននាក់បានរងរបួសនិងជាប់នៅក្នុងការវាយប្រហារដុតបំផ្លាញកាលពីថ្ងៃអាទិត្យដោយក្រុមជនមិនស្គាល់មុខ នៅតាមរោងចក្រកាត់ដេរក្នុងតំបន់ Hlaing Thaya ជាយក្រុងយ៉ាំងហ្គោន ហើយបានអំពាវនាវឲ្យប្រទេសមីយ៉ាន់ម៉ា ការពារទ្រព្យសម្បត្តិនិងពលរដ្ឋចិន។

ប្រទេសចិនត្រូវបានគេចោទប្រកាន់ថា កំពុងគាំទ្រយោធាមីយ៉ាន់ម៉ា ដែលបានឡើងកាន់អំណាចបន្ទាប់ពីផ្តួលរំលំរដ្ឋាភិបាលជាប់ឆ្នោតរបស់លោកស្រីអ៊ុងសានស៊ូជី។

This image has an empty alt attribute; its file name is d749eaea-b435-459f-a2ec-deed0a592e49_16x9_600x338.jpg

តៃវ៉ាន់ ជាកន្លែងមានប្រជាជនចិន-ភូមាជាច្រើន ហើយមានទំនាក់ទំនងវប្បធម៌និងធុរកិច្ចយ៉ាងជិតស្និទ្ធ។

ក្រសួងការបរទេសកោះមួយនេះបាននិយាយនៅថ្ងៃចន្ទទី១៥ខែមីនានេះថា មានតែក្រុមហ៊ុនតៃវ៉ាន់មួយប៉ុណ្ណោះដែលរងគ្រោះដោយអំពើហិង្សា។ មានជនជាតិតៃវ៉ាន់១០នាក់ជាប់នៅក្នុងបរិវេណនោះ ថ្វីបើពួកគេមានសុវត្ថិភាពក៏ដោយ។

This image has an empty alt attribute; its file name is myanmar-protests-150321-02.jpg
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រសួងបានឲ្យដឹងថា ការិយាល័យតំណាងរបស់តៃវ៉ាន់នៅក្នុងប្រទេសមីយ៉ាន់ម៉ា បានទាក់ទងជាមួយក្រុមហ៊ុនតៃវ៉ាន់បន្ទាប់ពីទទួលបានរបាយការណ៍នៃការវាយប្រហារទៅលើក្រុមហ៊ុនដែលវិនិយោគដោយប្រទេស ចិន។

ការិយាល័យនេះបានស្នើឲ្យអ្នកជំនួញតៃវ៉ាន់ ដាក់បង្ហាញសញ្ញាដែលសរសេរជាភាសាមីយ៉ាន់ម៉ាថា “ក្រុមហ៊ុនតៃវ៉ាន់” នៅតាមរោងចក្ររបស់ពួកគេនិងព្យួរទង់ជាតិតៃវ៉ាន់ ហើយពន្យល់ដល់កម្មករក្នុងស្រុកនិងអ្នកជិតខាងថា ពួកគេជារោងចក្រតៃវ៉ាន់ដើម្បីចៀសវាងអ្នកខាងក្រៅយល់ច្រឡំនិងគិតខុស។

Myanmar coup latest: Taiwan urges companies to fly flags to distinguish  from China - a news room

គួរបញ្ជាក់ថា ក្រុមហ៊ុនតៃវ៉ាន់នៅអាស៊ីអាគ្នេយ៍ ធ្លាប់ត្រូវគេច្រលំថាជារបស់ចិន នៅក្នុងការតវ៉ាមុនៗរួមទាំងកាលពីឆ្នាំ២០១៤ផងដែរ នៅពេលជនជាតិវៀតណាមរាប់ពាន់នាក់បានដុតរោងចក្របរទេសក្នុងប្រតិកម្មខឹងសម្បាចំពោះការខួងយកប្រេងរបស់ចិន នៅផ្នែកមួយនៃសមុទ្រចិនខាងត្បូងដែលទាមទារដោយវៀតណាម៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ CNA

ចុចអាន៖ បាតុករមីយ៉ាន់ម៉ាដុតបំផ្លាញរោងចក្រនិងហាងចិន ដោយចោទថា ក្រុងប៉េកាំងនៅពីក្រោយយោធា

ចុចអាន៖ ក្រុមជនជាតិភាគតិចមីយ៉ាន់ម៉ាចេញធ្វើបាតុកម្មនៅទីក្រុងតូក្យូ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម