Connect with us

ព័ត៌មានអន្ដរជាតិ

ស្លាប់និងរបួសមនុស្សជាង១០០នាក់ក្នុងហេតុការណ៍បំផ្ទុះគ្រាប់បែកនៅខាងក្រៅទីស្នាក់ការប៉ូលិស អាហ្វហ្គានីស្ថាន

បានផុស

នៅ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជនស៊ីវិលយ៉ាងតិច១២នាក់ត្រូវបានសម្លាប់និងជាង១០០នាក់រងរបួសបន្ទាប់ពីការបំផ្ទុះគ្រាប់បែកក្នុងរថយន្តនៅខេត្ត Ghor ភាគខាងលិចប្រទេសអាហ្គានីស្ថាន។

អ្នកនាំពាក្យក្រសួងមហាផ្ទៃលោក Tariq Aran បាននិយាយថា ការបំផ្ទុះគ្រាប់បែកកាលពីថ្ងៃអាទិត្យបានកើតឡើងនៅជិតច្រកចូលការិយាល័យមេប៉ូលិសខេត្តនិងអគាររដ្ឋាភិបាលផ្សេងទៀតនៅក្បែរនោះក្នុងក្រុង Feroz ទីរួមខេត្ត Ghor។

លោក Arif Aber អ្នកនាំពាក្យអភិបាលខេត្ត Ghor បាននិយាយថា ការផ្ទុះនេះគឺខ្លាំងណាស់ដោយសំឡេងរបស់វាអាចត្រូវបានគេឮពេញមួយក្រុង Feroz Koh។

លោក Aber បន្តថា “វាបានបំផ្លាញនិងកម្ទេចផ្នែកខ្លះនៃអគាររដ្ឋាភិបាលមួយចំនួនរួមមានការិយាល័យមេប៉ូលិស នាយកដ្ឋានកិច្ចការនារីនិងការិយាល័យខេត្តទទួលបន្ទុកជនភៀសខ្លួន”។

ទោះបីជាយ៉ាងណាក៏ដោយ មិនទាន់មានការអះអាងទទួលខុសត្រូវណាមួយនៅឡើយទេចំពោះការបំផ្ទុះគ្រាប់បែកនេះប៉ុន្តែវាបានកើតឡើងចំពេលមានការវាយប្រហារកាន់តែខ្លាំងដោយក្រុមតាលីបង់៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Al Jazeera

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ នាទី មុន

មនុស្សស្លាប់គរជើងគ្នា ក្នុងវាយប្រហារភេរវកម្មដ៏រន្ធត់នៅផ្សារទំនើប រុស្ស៊ី

ព័ត៌មានជាតិ១៥ នាទី មុន

កម្ពុជា ចូលរួមកិច្ចប្រជុំផែនការយុទ្ធសាស្ត្រ វប្បធម៌អាស៊ាន ក្រោយឆ្នាំ២០២៥

ព័ត៌មានជាតិ១១ ម៉ោង មុន

កម្មករ​នៃ​រោងចក្រ Y & W ជិត​២០០០​នាក់ បាន​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់ ដោយ​ពេញចិត្ត និង​មាន​ជំនឿ​លើ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ១១ ម៉ោង មុន

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​មី​យ៉ាន់​ម៉ា​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

Sokha Hotels

ព័ត៌មានពេញនិយម