Connect with us

ព័ត៌មានអន្ដរជាតិ

ម្សិល​មិញ​ ឥណ្ឌូណេស៊ី​ផ្អាក​ប្រើ​វ៉ាក់​សាំង​ Astra​Zeneca​ តែ​ថ្ងៃ​នេះ​ថៃ​បន្ត​ប្រើ​វិញ

បានផុស

នៅ

រដ្ឋមន្ត្រីសុខាភិបាលប្រទេសឥណ្ឌូណេស៊ីបាននិយាយនៅថ្ងៃចន្ទ ទី១៥ ខែមីនាថា ឥណ្ឌូណេស៊ីនឹងផ្អាកការប្រើវ៉ាក់សាំងបង្ការកូវីដ-១៩ AstraZeneca ជុំវិញដំណឹងការកកស្ទះឈាមចំពោះអ្នកចាក់នៅតំបន់អឺរ៉ុប និងរង់ចាំការពិនិត្យរបស់អង្គការសុខភាពពភពលោក (WHO)។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទីភ្នាក់ងារឱសថសាស្ត្រអឺរ៉ុបបាននិយាយថា មិនមានសញ្ញាណាមួយដែលរកឃើញពីបញ្ហានៃការចាក់វ៉ាក់សាំងនេះទេ នេះបើតាមការបញ្ជាក់ពី WHO កាលពីថ្ងៃសុក្រ ខណៈក្រុមហ៊ុនវ៉ាក់សាំង AstraZeneca និយាយនៅថ្ងៃអាទិត្យថា ខ្លួនបានពិនិត្យមើល ហើយគ្មានភស្តុតាងនៃបញ្ហាប្រឈមណាមួយពាក់ព័ន្ធនឹងការកកស្ទះឈាមឡើយ។

រដ្ឋមន្ត្រីសុខាភិបាលឥណ្ឌូណេស៊ី លោក Budi Gunadi Sadikin បានប្រាប់សភាកាលពីថ្ងៃចន្ទថា ៖«ដើម្បីការពារ ភ្នាក់ងារចំណីអាហារ និងឱសថបានពន្យារពេលនៃការប្រើវ៉ាក់សាំង AstraZeneca រហូតដល់ទទួលបានការបញ្ជាក់ពី WHO»។

ប្រទេសឥណ្ឌូណេស៊ីបានទទួលវ៉ាក់សាំង AstraZeneca ចំនួន១.១លានដូសតាមរយៈគម្រោងសម្ព័ន្ធភាព COVAX នៅក្នុងខែនេះ និងគ្រោងនឹងទទួលយកប្រហែលជា១០លានដូសបន្ថែមទៀតនៅក្នុងពីរខែបន្ទាប់។

ពាក់ព័ន្ធនឹងវ៉ាក់សាំង AstraZeneca នេះដែរ ប្រទេសថៃដែលជាប្រទេសទី១នៅក្រៅតំបន់អឺរ៉ុបបានប្រកាសផ្អាកប្រើប្រាស់វ៉ាក់សាំង AstraZeneca កាលពីថ្ងៃសុក្រ ទី១២ ខែមីនា។

ថៃ​ធ្វើ​សន្និសីទ​ពន្យល់​ពី​ការ​ផ្អាក

ក្នុង​សន្និសីទ​សារព័ត៌មាន​របស់​ក្រសួង​សុខាភិបាល​មួយ​ លោក​ Prasit Watanapa​ ព្រឹទ្ធ​បុរស​មហា​វិទ្យាល័យ​ឱសថ​សាស្ត្រ​នៅ​មន្ទីរពេទ្យ​ Siriraj​ Hospital​ បាន​បញ្ជាក់​ថា​ ផែនការ​ទទួលយក​វ៉ាក់សាំង​ត្រូវ​បាន​ពន្យារ​ពេល​ បន្ទាប់​ពី​ការ​ចាក់វ៉ាក់សាំង​នៅក្នុង​ប្រទេស​ ដាណឺម៉ាក​ ន័រវែស​ និង​អ៉ិស្លង់​ត្រូវ​បាន​ពន្យារ​ពេល។

ប៉ុន្តែនៅថ្ងៃអង្គារ ទី១៦ ខែមីនា នេះ មន្ត្រីថៃបាននិយាយថា ប្រទេសថៃនឹងចាប់ផ្តើមប្រើប្រាស់វ៉ាក់សាំងនេះវិញ ហើយលោកនាយករដ្ឋមន្ត្រីថៃ និងគណៈរដ្ឋមន្ត្រីគ្រោងនឹងរៀបចំពិធីទទួលជាមុន។

ផែនការចាក់វ៉ាក់សាំងរបស់ប្រទេសថៃពឹងផ្នែកខ្លាំងលើវ៉ាក់សាំង AstraZeneca ដែលនឹងត្រូវផលិតដោយក្រុមហ៊ុនក្នុងស្រុកមួយដែលជាក្រុមហ៊ុនរបស់ស្តេចថៃសម្រាប់បំរ៉ុងចំនួន៦១លានដូសដល់ប្រជាជនថៃ។

ទោះបីជាយ៉ាងណា វ៉ាក់សាំង AstraZeneca ដែលថៃគ្រោងផលិតក្នុងស្រុកមិនទាន់រួចរាល់ទេដែលហោចណាស់ដល់ខែមិថុនាទើបរួចរាល់ ហើយកាលពីពីរសប្តាហ៍មុន ប្រទេសថៃបានចាប់ផ្តើមចាក់វ៉ាក់សាំង Sinovac៕

ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Reuters

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ នាទី មុន

មនុស្សស្លាប់គរជើងគ្នា ក្នុងវាយប្រហារភេរវកម្មដ៏រន្ធត់នៅផ្សារទំនើប រុស្ស៊ី

ព័ត៌មានជាតិ១៦ នាទី មុន

កម្ពុជា ចូលរួមកិច្ចប្រជុំផែនការយុទ្ធសាស្ត្រ វប្បធម៌អាស៊ាន ក្រោយឆ្នាំ២០២៥

ព័ត៌មានជាតិ១១ ម៉ោង មុន

កម្មករ​នៃ​រោងចក្រ Y & W ជិត​២០០០​នាក់ បាន​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់ ដោយ​ពេញចិត្ត និង​មាន​ជំនឿ​លើ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ១១ ម៉ោង មុន

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​មី​យ៉ាន់​ម៉ា​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

Sokha Hotels

ព័ត៌មានពេញនិយម