Connect with us

ព័ត៌មានអន្ដរជាតិ

បាតុករ ១៣៨ នាក់ហើយបានស្លាប់ក្នុងរដ្ឋប្រហារយោធាមីយ៉ាន់ម៉ា

បានផុស

នៅ

អង្គការសហប្រជាជាតិ (UN) បាននិយាយកាលពីថ្ងៃចន្ទថា យ៉ាងហោចណាស់ក្រុមអ្នកតវ៉ា ១៣៨ នាក់រួមទាំងស្ត្រី និងកុមារត្រូវបានសម្លាប់នៅក្នុងប្រទេសមីយ៉ាន់ម៉ាចាប់តាំងពីការរឹបអូសអំណាចរបស់យោធាថ្ងៃទី ១ ខែកុម្ភៈ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោធាបានត្រៀមខ្លួនរួចជាស្រេចដើម្បីដើរតួនាទីកាន់តែធំក្នុងការបង្ក្រាប ។ យោធានេះបានប្រកាសពីច្បាប់អាជ្ញាសឹកនៅក្នុងតំបន់មួយចំនួននៃទីក្រុងយ៉ាំងហ្គោនជាកន្លែងដែលអំណាចរដ្ឋបាល និងតុលាការឥឡូវនេះស្ថិតនៅក្នុងដៃរបស់យោធា ។

កាលពីថ្ងៃចន្ទការតវ៉ាបានកើតឡើងនៅក្នុងទីក្រុងធំជាងគេទី ២ Mandalay និងកន្លែងផ្សេងទៀត ។ តាមសេចក្តីរាយការណ៍បានឲ្យដឹងថា កងកម្លាំងសន្តិសុខបានបាញ់រះទៅលើពលរដ្ឋដោយបណ្តាលឲ្យមនុស្សយ៉ាងតិច ៤ នាក់ស្លាប់បន្ថែមទៀត ។

ទន្ទឹមនោះលោក Stephane Dujarric អ្នកនាំពាក្យរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានរបស់លោកថា “ចំនួននេះរួមបញ្ចូលទាំងមនុស្ស ៣៨ នាក់ដែលត្រូវបានសម្លាប់កាលពីថ្ងៃអាទិត្យភាគច្រើននៅតំបន់ Hlaing Thayer នៃទីក្រុងយ៉ាំងហ្គោន ខណៈមនុស្ស ១៨ នាក់ត្រូវបានសម្លាប់កាលពីថ្ងៃសៅរ៍” ។

លោក Dujarric បាននិយាយថា “យើងបានឃើញទិដ្ឋភាពកាលពីចុងសប្តាហ៍ដែលពោរពេញទៅដោយការបង្ហូរឈាម ។ លោកអគ្គលេខាធិការបានអំពាវនាវជាថ្មីដល់សហគមន៍អន្តរជាតិឲ្យបង្ហាញសាមគ្គីភាពជាមួយប្រជាជនមីយ៉ាន់ម៉ា និងស្ដារប្រជាធិបតេយ្យឡើងវិញ” ។

ស្របពេលជាមួយគ្នានេះលោក Guterres បានថ្កោលទោសយ៉ាងខ្លាំងចំពោះអំពើហិង្សាដែលកំពុងបន្តប្រឆាំងនឹងក្រុមអ្នកតវ៉ាដោយសន្តិវិធី និងការបន្តរំលោភសិទ្ធិមនុស្សជាមូលដ្ឋានបំផុតរបស់ប្រជាជនមីយ៉ាន់ម៉ា ។

ទោះបីជាមានភាពឃោរឃៅនៃការបង្ក្រាបកាន់តែខ្លាំងឡើងនៃរបបយោធាក៏ដោយក៏មិនមានការថមថយការធ្វើបាតុកម្មប្រឆាំងនឹងរដ្ឋប្រហារថ្ងៃទី ១ ខែកុម្ភៈនៅទូទាំងប្រទេសមីយ៉ាន់ម៉ានោះទេ ។

គួរបញ្ជាក់ថា រហូតមកដល់ពេលនេះមនុស្សជាង ២,០០០ នាក់ត្រូវបានចាប់ឃុំខ្លួននៅទូទាំងប្រទេសដោយកងកម្លាំងយោធាមីយ៉ាន់ម៉ាក្នុងនោះរួមទាំងទីប្រឹក្សារដ្ឋលោកស្រី អ៊ុងសាន ស៊ូជី លោកប្រធានាធិបតី U Win Myint និងឥស្សរជនជាន់ខ្ពស់ជាច្រើនទៀតនៃគណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ (NLD) ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Anadolu / NHK

ចុចអាន ៖ ពិភព​​លោក​​បង្កើន​​ការ​​អំពាវ​​នាវ​ តែ​យោធា​មីយ៉ាន់ម៉ា​​អត់​​ខ្វល់​ ​បន្ត​​បង្ក្រាប​​ដោយ​ហិង្សា

ចុចអាន ៖ បាតុករមីយ៉ាន់ម៉ាដុតបំផ្លាញរោងចក្រនិងហាងចិន ដោយចោទថា ក្រុងប៉េកាំងនៅពីក្រោយយោធា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម