ព័ត៌មានអន្ដរជាតិ
វីដេអូ ព្យុះខ្សាច់ដ៏អាក្រក់បំផុតវាយប្រហារលើទីក្រុងប៉េកាំង
មន្ត្រីអាកាសធាតុចិននិយាយថា ព្យុះខ្សាច់ដ៏អាក្រក់បំផុតមួយក្នុងរយៈពេលមួយទសវត្សរ៍កំពុងជះឥទ្ធិពល និងប្រកាសអាសន្នដល់តំបន់ភាគខាងជើងនៃប្រទេស និងកំពុងអំពាវនាវឲ្យប្រជាជនចៀសវាងកុំចេញទៅក្រៅ ។
ក្រុមមន្រ្តីនិយាយថា កម្លាំងខ្យល់ដ៏ខ្លាំងក្លាបាននាំខ្សាច់ពីតំបន់ស្វ័យតម៉ុងហ្គោលីដែលនៅជិតគ្នាទៅតំបន់ភាគខាងជើងប្រទេសចិនចាប់ពីថ្ងៃអាទិត្យដល់ថ្ងៃចន្ទ ។
ធូលីពណ៌លឿងត្រូវបានគេមើលឃើញព័ទ្ធជុំវិញរដ្ឋធានីប៉េកាំងរបស់ចិន ។ មនុស្សបានពាក់ម៉ាស ហើយអ្នកបើកបរត្រូវប្រើភ្លើងហ្វារចង្កៀងខាងមុខយានយន្តនៅពេលថ្ងៃ ខណៈព្យុះខ្សាច់បណ្តាលឲ្យការមើលនៅខាងមុខគឺស្ទើរតែមិនឃើញ ។
បុរសម្នាក់បានត្អូញត្អែរអំពីខ្យល់អ័ព្ទនេះ ។ គាត់បាននិយាយថា មានព្យុះខ្សាច់តិចតួចបំផុតក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ហើយគាត់មិនសប្បាយចិត្តចំពោះអាកាសធាតុនេះនោះទេ ។
ទន្ទឹមនោះប្រព័ន្ធផ្សព្វផ្សាយចិនកំពុងរាយការណ៍ថា ជើងហោះហើរជាង ៤០០ ជើងទាំងទៅ និងចេញពីអាកាសយានដ្ឋានចំនួន ២ របស់ទីក្រុងប៉េកាំងត្រូវបានលុបចោល ៕
សូមទស្សនាវីដេអូ!
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
-
កីឡា៦ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង