Connect with us

ព័ត៌មានអន្ដរជាតិ

ប៉ូលិស​ ​អ្នក​​ពន្លត់​​អគ្គីភ័យ​មីយ៉ាន់ម៉ា​ជាង​​៤០០​​នាក់​​ហើយ​​រត់​​ទៅ​​ឥណ្ឌា

បានផុស

នៅ

មនុស្ស​ជាង​៤០០​នាក់​មក​ពី​ប្រទេស​មីយ៉ាន់ម៉ា​ដែល​ភាគ​ច្រើន​ជា​ប៉ូលិស​បាន​ភៀស​ខ្លួន​ចូល​ទៅ​ប្រទេស​ឥណ្ឌាចាប់​ពី​​ចុង​ខែ​កុម្ភៈ​មក។ នេះ​បើ​យោង​តាម​មន្ត្រី​ប៉ូលិស​ឥណ្ឌា​ម្នាក់​បាន​និយាយ​នៅ​ថ្ងៃ​ចន្ទ ទី​១៥ ខែ​មីនា ខណៈកម្លាំង​​សន្តិសុខ​មីយ៉ាន់ម៉ា​នៅ​​តែ​បន្ត​​បង្ក្រាប​បាតុករ​គាំទ្រ​លទ្ធិ​ប្រជា​ធិបតេយ្យ​ដោយ​​ហិង្សា។

ប៉ូលិស​​ម្នាក់​​បាន​និយាយ​ថា ពួក​គេ​បាន​ភៀស​ខ្លួន​ ពី​ព្រោះ​ពួក​គេ​ភ័យ​ខ្លាចការ​ធ្វើ​ទុក្ខ​បុក​ម្នេញ បន្ទាប់​ពីបដិសេធ​​​​នឹង​បញ្ជា​របស់​យោធា​មីយ៉ាន់ម៉ា​បាញ់​លើ​អ្នក​តវ៉ា។

ប៉ូលិស​មីយ៉ាន់ម៉ា​ដែល​ភៀស​ខ្លួន​ទៅ​ឥណ្ឌា (រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មន្ត្រី​ប៉ូលិស​នៅ​រដ្ឋ Mizoram ប្រទេស​ឥណ្ឌា​បាន​​ប្រាប់ Reuters ដោយ​មិន​បង្ហាញ​អត្តសញ្ញាណដោយ​បារម្ភ​ពី​សុវត្ថិភាព​បាន​និយាយ​ថា នៅ​ថ្ងៃ​សុក្រ ទី​១២ ខែ​មីនា កន្លង​ទៅ មាន​អ្នក​ឆ្លង​ដែន​ចូល​ឥណ្ឌា​ប្រហែល​១១៦​នាក់។

ពួក​គេ​​មានទាំង​​ប៉ូលិស និង​ក្រុម​ពន្លត់អគ្គីភ័យ អ្នក​ខ្លះ​យក​មក​ជាប់​ខ្លួន​តែ​សំលៀកបំពាក់​​​​តិច​តួច​ប៉ុណ្ណោះ​ នៅ​ពេល​ពួក​គេ​បាន​ឆ្លង​ដែន។

រដ្ឋាភិបាល​ឥណ្ឌា​បាន​បញ្ជា​ឲ្យ​អាជ្ញា​ធរ​​មូលដ្ឋានបញ្ឈប់​ការ​ហូរ​ចូល ប៉ុន្តែ​​នៅ​តាម​តំបន់​ភ្នំ​ពិត​ជា​ពិបាក​ក្នុង​ទប់​ស្កាត់​ខ្លាំង​ណាស់។ វា​ក៏​មាន​ទំនាក់​ទំនង​ជិត​ស្និទ្ធ​​ពី​ជន​ជាតិ​ភាគ​តិច និង​វប្បធម៌​​រវាង​ប្រជា​ជន​ទាំង​ពីរ​ប្រទេស​ដែល​នៅ​តំបន់​ដាច់​ស្រយាល​តាម​ព្រំ​ដែន។

ប៉ូលិស​ឈ្មោះ Khaw អាយុ​៣៤​ឆ្នាំ​បាន​និយាយ​ថា គាត់​បាន​បដិសេធ​នឹង​បញ្ជា ហើយ​ក៏​ឈប់​ទៅ​ធ្វើ​ការ​បង្ក្រាបជា​មួយ​អ្នក​ពន្លត់​អគ្គីភ័យ​២០​នាក់​​ផ្សេង​ទៀត។

គាត់​និយាយ​ដោយ​សំអាង​លើ​ចលនា​ប្រឆាំង​នឹង​របប​យោធាមីយ៉ាន់ម៉ា​ថា ៖«ខ្ញុំ​គាំទ្រ​ចលនា​ប្រឆាំង​នឹង​របប​យោធា​មីយ៉ាន់ម៉ា។ ខ្ញុំ​មិន​ចង់​ស្ថិត​ក្រោម​ការ​គ្រប់​​គ្រង​របស់​យោធា​ទេ»។

រហូត​មក​ដល់​ពេល​នេះ មនុស្ស​ប្រហែល​​១៤០​​​នាក់​ហើយ​ត្រូវ​បាន​សម្លាប់ និង​រាប់​ពាន់​នាក់​ត្រូវ​​បាន​ឃុំ​ខ្លួន​នៅ​ប្រទេស​មីយ៉ាន់ម៉ា ចាប់​តាំង​ពី​រដ្ឋ​ប្រហារ ថ្ងៃ​ទី​១ កុម្ភៈ។

អ្នក​តវ៉ា​នៅ​តែ​បន្ត​ចេញ​ធ្វើ​បាតុកម្ម​​នៅ​តាម​ដង​ផ្លូវ​ទូទាំង​ប្រទេស​មីយ៉ាន់​ម៉ា បើ​ទោះ​ជា​អាជ្ញា​ធរ​បាន​ធ្វើ​ការ​​បង្ក្រាប​ដោយ​បាញ់​គ្រាប់​​កាំភ្លើង​ជ័រ ឧស្ម័ន​ទឹក​ភ្នែក និង​គ្រាប់​កាំភ្លើង​ពិត​ដើម្បី​បញ្ឈប់​ពួក​គេ​ក៏ដោយ។

នៅ​ថ្ងៃ​ចន្ទ ម្សិល​មិញ​នេះ មាន​អ្នក​តវ៉ា​ចំនួន​១៥​នាក់​​ត្រូវ​បាន​សម្លាប់​ទូទាំង​ប្រទេស​មីយ៉ាន់ម៉ា បន្ទាប់​ពី​កាល​ពី​ថ្ងៃ​អាទិត្យ​មនុស្ស​ស្លាប់​ច្រើន​បំផុត​ដែល​បាន​ក្លាយ​ជា​ថ្ងៃ​ថ្លុក​ឈាម​​​ចាប់​តាំង​ពី​រដ្ឋ​ប្រហារ​កើត​ឡើង៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ Reuters

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រសួងការងារ និងGIZ ចុះអនុស្សរណៈលើការអនុវត្តគម្រោងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ អាស៊ាន ស្វីស

សេចក្ដីជូនដំណឹង២ ម៉ោង មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

សេចក្ដីជូនដំណឹង២ ម៉ោង មុន

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមដេញថ្លៃគម្រោងទិញឧបករណ៍បញ្ជូនស៊ីញ៉ាល់ប្រចាំឆ្នាំ២០២៤

ព័ត៌មានជាតិ៣ ម៉ោង មុន

សារមន្ទីរព្រះស្រីឦសានវរ្ម័ន ចាប់ដៃគ្នាជាមួយសមាគមធនាគារនៅកម្ពុជា ដើម្បីលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុយុវជន

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

Breaking News! ប្រធានាធិបតី វៀតណាម ប្រកាសលាលែងពីតំណែង

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម