កូរ៉េខាងជើងព្រមានខ្លាំងៗដល់លោក Joe Biden ចៀសវាងបង្កក្លិនស្អុយក្នុងប្រទេសខ្លួន
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានអន្ដរជាតិ

កូរ៉េខាងជើងព្រមានខ្លាំងៗដល់លោក Joe Biden ចៀសវាងបង្កក្លិនស្អុយក្នុងប្រទេសខ្លួន

បានផុស

នៅ

កូរ៉េខាងជើងបានព្រមានដល់ប្រធានាធិបតីអាមេរិកលោក Joe Biden ចៀសវាងបង្កឲ្យមានក្លិនស្អុយ ប្រសិនបើខ្លួនចង់បានសន្តិភាព ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកឆ្លើយឆ្លងព័ត៌មាន Reuters ប្រចាំនៅកូរ៉េខាងជើង និងកូរ៉េខាងត្បូងលោក Josh Smith បានរាយការណ៍ថា “នៅពេលដែលរដ្ឋមន្ត្រីក្រសួងការពារជាតិរបស់លោក Biden ត្រៀមទៅបំពេញទស្សនកិច្ចនៅទីក្រុងសេអ៊ូលនោះលោកស្រី គីម យ៉ូជុង ប្អូនស្រីលោក គីម ជុងអ៊ុន បានរិះគន់សមយុទ្ធយោធានៅកូរ៉េខាងត្បូង និងព្រមានរដ្ឋបាលលោក Biden ប្រសិនបើខ្លួនចង់បានសន្តិភាពត្រូវតែចៀសវាងបង្កឲ្យមានក្លិនស្អុយនៅជំហានដំបូង” ។

លោកស្រី គីម យ៉ូជុង តាមរយៈ KCNA បាននិយាយថា “យើងឆ្លៀតយកឱកាសនេះដើម្បីព្រមានរដ្ឋបាលថ្មីរបស់សហរដ្ឋអាមេរិកដែលព្យាយាមធ្វើឲ្យមានបញ្ហាមិនល្អនៅក្នុងទឹកដីរបស់យើង ។ ប្រសិនបើអ្នកចង់គេងដោយសន្តិភាពរយៈពេល ៤ ឆ្នាំខាងមុខនេះ អ្នកគួរតែចៀសវាងបង្កឲ្យមានក្លិនស្អុយនៅជំហានដំបូងរបស់អ្នក” ។

ការភ័យខ្លាចបាននិងកំពុងកើនឡើងនៃទំនាក់ទំនងបែកបាក់គ្នារវាងមហាអំណាចទាំងពីរ បន្ទាប់ពីមានសេចក្តីថ្លែងការណ៍កាលពីថ្ងៃចន្ទថា រដ្ឋបាលរបស់លោក Biden បានទៅដល់ប្រទេសកូរ៉េខាងជើង ខណៈការទៅដល់របស់លោក Biden ទៅកាន់ប្រទេសកូរ៉េខាងជើងកាលពីខែកុម្ភៈមិនមានការឆ្លើយតបអ្វីឡើយ ។

លោក Biden មានភារកិច្ចបន្ធូរបន្ថយភាពតានតឹងដែលកំពុងកើនឡើងជាមួយក្រុងព្យុងយ៉ាងជុំវិញអាវុធនុយក្លេអ៊ែរ និងកម្មវិធីមីស៊ីលផ្លោងបាលីស្ទិករបស់កូរ៉េខាងត្បូង ។ ប៉ុន្តែសារនេះពីលោកស្រី គីម យ៉ូជុងគឺជាការរំ-កមិនទន់ភ្លន់ចំពោះជំហរឈ្លានពានរបស់កូរ៉េខាងជើង។

ទោះបីជាមានការខិតខំប្រឹងប្រែងជាសាធារណៈរបស់លោក Donald Trump ក្នុងការបង្កើតទំនាក់ទំនងមិត្តភាពជាមួយមេដឹកនាំកូរ៉េខាងជើងក៏ដោយក៏គាត់មិនបានបញ្ចុះបញ្ចូលឲ្យលោក គីម បោះបង់ចោលអាវុធនុយក្លេអ៊ែររបស់រដ្ឋនេះនោះទេ។

សារព័ត៌មាន Reuters រាយការណ៍ថា រដ្ឋបាលលោក Biden បាននិងកំពុងធ្វើការត្រួតពិនិត្យគោលនយោបាយទ្រង់ទ្រាយធំមួយចំពោះអ្នកកាន់តំណែងមុនរបស់ខ្លួន ខណៈពេលដែលមានការប្រុងប្រយ័ត្នក្នុងការពិពណ៌នាជាសាធារណៈនូវវិធីសាស្រ្តថ្មីរបស់ខ្លួនចំពោះប្រទេសកូរ៉េខាងជើង ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Daily Star

ចុចអាន ៖ រដ្ឋបាលលោក Joe Biden ទៅដល់ប្រទេសកូរ៉េខាងជើង ប៉ុន្តែមិនទាន់ទទួលការឆ្លើយតបណាមួយឡើយ

ចុចអាន ៖ ផ្ទុះការបាញ់ប្រហារក្នុងពិធីជប់លៀងនៅអាមេរិក ស្លាប់ និងរងរបួសមនុស្ស ១៥ នាក់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services