Connect with us

ព័ត៌មានអន្ដរជាតិ

អ្នកនយោបាយណែនាំច្បាប់ប្រឆាំងការចាក់វ៉ាក់សាំង ទីបំផុតស្លាប់ដោយសារកូវីដ

បានផុស

នៅ

អ្នកនយោបាយប្រេស៊ីលម្នាក់ ដែលបានណែនាំច្បាប់ហាមឃាត់ការចាក់វ៉ាក់សាំងកូវីដជាកំហិត ទីបំផុតបានស្លាប់ដោយសារជំងឺនេះ។

This image has an empty alt attribute; its file name is silvio-favero-hp.jpg
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកច្បាប់ឈ្មោះ Silvio Antonio Favero អាយុ៥៤ឆ្នាំ បានទទួលមរណភាពនៅមន្ទីរពេទ្យឯកជនមួយក្នុងទីក្រុង Cuiaba នៃប្រទេសប្រេស៊ីលកាលពីថ្ងៃសៅរ៍។

លោក Favero ដែលជាអនុប្រធានសភានីតិបញ្ញត្ដិ Mato Grosso do Sul របស់គណបក្សសេរីនិយមសង្គម (PSL) បានសម្រាកព្យាបាលក្នុងមន្ទីរពេទ្យចាប់តាំងពីថ្ងៃទី៤ខែមីនាមក និងត្រូវបញ្ជូនទៅកាន់ផ្នែកសង្គ្រោះបន្ទាន់ដោយសារតែជំងឺកូវីដ១៩។

This image has an empty alt attribute; its file name is 40487348-9363201-image-a-11_1615807132298.jpg

ក្រុមវេជ្ជបណ្ឌិតនិយាយថា គាត់បានស្លាប់ដោយសារផលវិបាកនិងរោគដែលបង្កឡើងដោយវីរុសនេះ។

លោក Favero បានណែនាំនូវសេចក្តីព្រាងច្បាប់មួយ ដែលបច្ចុប្បន្នកំពុងត្រូវបានពិនិត្យនៅក្នុងសភានីតិប្បញ្ញត្តិ ប្រឆាំងនឹងភាពចាំបាច់នៃការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩។

This image has an empty alt attribute; its file name is 0_PAY-Newsflash-BrazilPolitician-05.jpg

លោកអះអាងថា សេចក្តីព្រាងច្បាប់នេះនឹងធានាសិទ្ធិរបស់ពលរដ្ឋក្នុងការសម្រេចថាតើ ពួកគេចង់ចាក់វ៉ាក់សាំងឬក៏អត់។ ចំពោះអនីតិជន លោក Favero ជឿជាក់ថា ជម្រើសគឺអាស្រ័យលើឪពុកម្តាយឬអាណាព្យាបាលរបស់ពួកគេ។

លោក Favero បាននិយាយអំពីសេចក្តីព្រាងច្បាប់ដែលស្នើឡើងនេះថា “វាមានគោលបំណងការពារការចាក់វ៉ាក់សាំងទាំងការបង្ខិតបង្ខំ ពីព្រោះបច្ចុប្បន្ននេះ មានភាពមិនប្រាកដប្រជាអំពីប្រសិទ្ធភាពនិងផលប៉ះពាល់ដែលអាចកើតមានពីវ៉ាក់សាំង។ ផលប៉ះពាល់នៃវ៉ាក់សាំង មិនទាន់ត្រូវបានគេដឹងនៅឡើយទេ”។

This image has an empty alt attribute; its file name is 263326_1069844.jpg

គួរបញ្ជាក់ថា ឥឡូវនេះ ប្រទេសប្រេស៊ីលបានចុះបញ្ជីការឆ្លងចំនួន ១១,៥២៥,៤៧៧ករណី ខណៈចំនួនអ្នកស្លាប់បានកើនឡើងដល់ ២៧៩,៦០២នាក់។ នេះជាចំនួនអ្នកស្លាប់និងរីករាលដាលបំផុតខ្លាំងបំផុតនៅលើពិភពលោកបន្ទាប់ពីសហរដ្ឋអាមេរិក៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖​ Daily Mail

ចុចអាន៖ ធ្ងន់ធ្ងរខ្លាំងណាស់! មនុស្សម្នាក់ស្លាប់រាល់៥០វិនាទីម្តងនៅប្រេស៊ីល ដោយសារកូវីដ

ចុចអាន៖ ធ្ងន់ធ្ងរពេក អ្នកជំងឺកូវីដក្នុងប្រទេសប្រេស៊ីល ត្រូវទុកឲ្យស្លាប់នៅក្រៅបន្ទប់សង្គ្រោះបន្ទាន់ព្រោះអស់កន្លែងដាក់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៩ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម