Connect with us

ព័ត៌មានអន្ដរជាតិ

ជន​​ជាតិ​​អាស៊ី​-​អាមេរិក​នៅ​ U.S​ ជិត​​៣៨០០​​​​​រង​​​ការ​​​ស្អប់​​ខ្ពើម​មិន​​ដល់​​មួយ​​ឆ្នាំ​​ផង, របាយការណ៍

បានផុស

នៅ

ពល​រដ្ឋ​អាស៊ី-​អាមេរិក​ដែល​រស់​​នៅ​សហ​រដ្ឋ​អាមេរិក​​ជិត​៣៨០០​​ជួប​នឹង​ឧបត្បត្តិ​ហេតុ​​ពាក់​ព័ន្ធ​នឹង​ករណី​ស្អប់​ខ្ពើម​​ក្នុង​រយៈ​ពេល​មិន​ដល់​មួយ​ឆ្នាំ​ផង​កំឡុង​​ផ្ទុះ​កូវីដ-១៩។ នេះ​បើ​យោង​តាម​របាយការណ៍​ដែល​បាន​ចេញ​ផ្សាយ​​​ដោយ​ក្រុម​សម្ព័ន្ធចម្រុះ​អាស៊ី-អាមេរិក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

របាយការណ៍​បាន​​ចេញ​ដោយ​ក្រុម​បញ្ឈប់​ការ​ស្អប់​ខ្ពើម​អ្នក​អាស៊ី-អាមេរិក​ Stop (AAPI) Hate ដែល​​​ជា​អ្នក​ប្រមូល​ចង​ក្រង​ឧប្បត្តិ​ហេតុ​ប្រឆាំ​ង​នឹង​ជន​ជាតិ​អាស៊ី-អាមេរិក​កំឡុង​ពេល​កូវីដ-១៩។ ក្រុម​ Stop AAPI Hate ជា​មណ្ឌល​រាយ​ការណ៍​​ត្រូវ​បាន​បង្កើត​ឡើង​កាល​ពី​​ថ្ងៃ​ទី​១៩ ខែ​មីនា ឆ្នាំ​២០១៩ដោយ​ក្រុម​ប្រឹក្សា​គោល​នយោបាយ​ និង​ផែន​ការ​អាស៊ី-ប៉ាស៊ីហ្វិក  ជន​ជាតិ​ចិន​សម្រាប់​សកម្មភាព​បញ្ជាក់ និង​មហាវិទ្យាល័យ​សិក្សា​ពី​​អាស៊ី-អាមេរិក​របស់​សកល​​វិទ្យាល័យ San Francisco។

ចាប់​ពី​ថ្ងៃ​ទី​១៩ ខែ​មីនា ឆ្នាំ​២០២០ ដល់ ថ្ងៃ​ទី​២០ ខែកុម្ភៈ​ ឆ្នាំ​នេះ ណ្ឌលល​រាយការណ៍​បាន​ទទួល​ឧប្បត្តិ​ហេតុ​សរុប​៣៧៩៥​ករណីដែល​ប្រឆាំង​នឹង​ការ​រើស​អើង​ពូជ​សាសន៍​​អាស៊ី​នៅ​ទូទាំង​អាមេរិក។

ប្រភេទ​នៃ​ការ​រើស​អើង​រួម​មាន​ការ​បៀត​បៀន​​ពាក្យ​សំដី ការ​ព្រងើយ​កន្តើយ​ ការ​បំពាន​លើ​រាង​កាយ ការ​យាយី​តាម​អនឡាញ​​ពាក់​ព័ន្ធ​នឹង​រំលោភ​សិទ្ធិ​ស៊ីវិល។

របាយការណ៍​បង្ហាញ​ថា ការ​បៀត​បៀន​​ពាក្យ​សំដី​​(៦៨.១​%), ការ​ព្រងើយ​កន្តើយ​​​​​(​២០.៥​%) និង​ការ​បៀប​បៀន​រាយកាយ​(១១.១​%)​គឺ​ជា​សមាមាត្រ​ធំ​បំផុត​៣​នៃ​ករណី​សរុប​ដែល​បាន​រាយការណ៍។

របាយការណ៍ក៏​បាន​បង្ហាញ​ថា ស្ត្រី​ភេទ​​បាន​ជួប​ករណី​ស្អប់ខ្ពើម​ច្រើន​ជាង​បុរស ២.៣​ដង ខណៈ​ជន​ជាតិ​ចិន​ជា​ក្រុម​ជន​ជាតិ​ភាគ​តិច​ច្រើន​ជាង​គេ​បំផុត​ (៤២.២​%)​ ដែលតាម​របាយការណ៍​​ជួបឧប្បត្តិ​ហេតុ​ស្អប់​ខ្ពើម ហើយ​​បន្ទាប់​មក​ជន​ជាតិ​កូរ៉េ​ (១៤.៨%​) និង​ជន​ជាតិ​វៀតណាម (៨.៥%)។

យោង​តាម​របាយការណ៍​បង្ហាញ​ថា អាជីវកម្ម​ជា​ទីតាំង​ចម្បង​នៃ​ការ​រើស​អើង (៣៥.៤​%)។ បន្ទាប់​មក​នៅ​តាម​ដង​ផ្លូវ​សាធារណៈ​ (២៥.៣​%) និង​តាម​សួន​សាធារណៈ​(៩.៨​%)។ ចំណែក​នៅ​តាម​គណនី​អនឡាញមាន​១០.៨%​ ដែល​បាន​បង្ហាញ​នៅ​ក្នុង​ករណី​សរុប​។

​១៦៩១ករណី​​ក្នុង​ចំណោមរបាយការណ៍​សរុប​(៤៤.៥៦​%)​កើត​មាន​រដ្ឋ​កាលី​ហ្វញ៉ា បន្ទាប់​មក​នៅ​ទី​ក្រុង​ញ៉ូវយ៉ក់​ដែល​មាន​៥១៧​ករណី​ (១៣.៦២​%)។

អ្នក​សរសេរ​របាយការណ៍​បាន​កត់​សំគាល់ថា ៖«ចំនួន​នៃ​ឧប្បត្តិ​ហេតុ​ស្ពប់​ខ្ពើម​​ដែល​​បាន​​រាយការណ៍​​មក​កាន់​មណ្ឌល​​យើង​គឺ​គ្រាន់​តែ​តំណាង​មួយ​ភាគ​នៃ​​ឧប្បត្តិ​ហេតុ​ស្អប់​ខ្ពើម​​ដែល​បាន​កើត​ឡើង​ជាក់​ស្តែង​ប៉ុណ្ណោះ​ ប៉ុន្តែ​វា​បង្ហាញ​​ពី​ជន​ជាតិ​អាស៊ី-អាមេរិក​ទទួល​រង​គ្រោះ​​ពី​ការ​រើស​អើង និង​ប្រភេទ​នៃ​ការ​រើស​អើង​ដែល​ពួក​គេ​ប្រឈម»។

លោក Russell Jeung សហ​ស្ថាបនិក​ Stop AAPI Hate និង​ជា​សាស្ត្រាចារ្យ​មហា​វិទ្យាល័យ​សិក្សា​អាស៊ី-អាមេរិក​នៅ​សកល​វិទ្យាល័យ San Francisco បាន​និយាយ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​ថា ៖«ឧបត្បត្តិ​ហេតុ​ស្ពប់​ខ្ពើម​មិន​ត្រូវ​បាន​បញ្ឈប់។ យើង​មិន​អាច​ទុក​ឲ្យ​ការ​ស្អប់​ខ្ពើមប្រឆាំង​នឹង​ជន​ជាតិ​អាស៊ី-អាមេរិក​​បាន​ក្លាយ​ជា​កេរ្តិ៍​ដំណែល​​កូវីដ-១៩ ឬ​រដ្ឋបាល​ប្រធានា​ធិបតី​ចុង​ក្រោយ​ទេ ប៉ុន្តែ​​​នោះ​ជា​អ្វី​ដែល​នឹង​កើត​ឡើង ប្រសិន​បើ​យើង​មិន​ទាមទារ​ចំណាត់​ការ​ឲ្យ​ម៉ឺងម៉ាត់​នោះ»៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ Xinhuanet

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម