Connect with us

ព័ត៌មានអន្ដរជាតិ

អឺរ៉ុប បញ្ជាក់ច្បាស់ៗជាថ្មីពីអត្ថប្រយោជន៍វ៉ាក់សាំង AstraZeneca

បានផុស

នៅ

ក្រុមអ្នកឃ្លាំមើលឱសថរបស់សហភាពអ៊ឺរ៉ុបបានបញ្ជាក់ជាថ្មីថា អត្ថប្រយោជន៍នៃវ៉ាក់សាំងការពារជំងឺកូវី ១៩ របស់ក្រុមហ៊ុន AstraZeneca គឺមានខ្ពស់ជាងហានិភ័យនៃកើតដុំកំណកឈាមដែលត្រូវបានរាយការណ៍នៅក្នុងប្រទេសដែលទទួលវ៉ាក់សាំងនេះមួយចំនួន ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នាយកប្រតិបត្តិទីភ្នាក់ងារឱសថអឺរ៉ុប (EMA) លោកស្រី Emer Cooke បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានតាមអនឡាញកាលពីថ្ងៃអង្គារថាមិនមានការចង្អុលបង្ហាញណាមួយពីការកកើតដុំកំណកឈាមបណ្តាលមកពីវ៉ាក់សាំងនេះនោះទេ ។

យ៉ាងហោចណាស់មានប្រទេសចំនួន ១៥ នៅអឺរ៉ុបរួមទាំងអាល្លឺម៉ង់ បារាំង និងអ៊ីតាលីបានប្រកាសបញ្ឈប់ជាបណ្តោះអាសន្ននៃការប្រើប្រាស់វ៉ាក់សាំង AstraZeneca បន្ទាប់ពីមានសេចក្តីរាយការណ៍នៃហានិភ័យនេះ ។

EMA កំពុងធ្វើការស៊ើបអង្កេតលម្អិតលើករណីទាំងនេះ ហើយនឹងចេញផ្សាយលទ្ធផលរបស់ខ្លួននៅថ្ងៃព្រហស្បតិ៍នេះ ។

ប្រទេសជាច្រើនដែលបានផ្អាកការប្រើប្រាស់វ៉ាក់សាំង AstraZeneca បាននិយាយថា ពួកគេនឹងរង់ចាំលទ្ធផលពីក្រុមឃ្លាំមើល ។

ទន្ទឹមនោះនាយករដ្ឋមន្រ្តីអ៊ីតាលីលោក Mario Draghi និងប្រធានាធិបតីបារាំងលោក Emmanuel Macron បាននិយាយតាមទូរស័ព្ទពីបញ្ហានេះកាលពីថ្ងៃអង្គារ ។ ការិយាល័យរបស់នាយករដ្ឋមន្រ្តីអ៊ីតាលីបាននិយាយថា មេដឹកនាំទាំងពីរបានស្វាគមន៍ចំពោះយោបល់ចុងក្រោយរបស់ EMA និងបានសង្កត់ធ្ងន់ថាការផ្អាកប្រើប្រាស់វ៉ាក់សាំងនេះគឺជាវិធានការណ៍បង្ការទុកជាមុន និងបណ្តោះអាសន្នតែប៉ុណ្ណោះ ។

ការិយាល័យបាននិយាយថា មេដឹកនាំទាំងពីរបានត្រៀមខ្លួនរួចជាស្រេចដើម្បីបន្តការប្រើប្រាស់វ៉ាក់សាំងនេះប្រសិនបើការរកឃើញរបស់ EMA គឺវិជ្ជមាន ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ NHK

ចុចអាន ៖ ក្រុមហ៊ុន AstraZeneca បញ្ជាក់ច្បាស់ៗអំពីសុវត្ថិភាពវ៉ាក់សាំង ចំពេលមានការព្រួយបារម្ភ

ចុចអាន ៖ ដំណឹង​​ល្អ​​ WHO​ បញ្ជាក់​​រឿង​​​វ៉ាក់​សាំង​​ AstraZeneca​ ដែល​​ប្រទេស​មួយ​ចំនួន​បារម្ភ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ២ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រុមហ៊ុន​ អ៊ីអនម៉ល ៖ គ្មានការសាងសង់ផ្សារទំនើបអ៊ីអន៤ នៅខណ្ឌកំបូល ដូចការចុះផ្សាយព័ត៌មានឡើយ  

ជីវិតកម្សាន្ដ២ ម៉ោង មុន

ឃុំ ប៉ុណ្ណាដែត ស្នើមន្ត្រីចរាចរណ៍ប្រកាន់ភ្ជាប់សុជីវធម៌-ក្រមសីលធម៌ ដើម្បីជាគំរូចំពោះប្រជាពលរដ្ឋ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម