ព័ត៌មានអន្ដរជាតិ
ប្រធានាធិបតី និងអតីតប្រធានាធិបតី៥រូប ចូលរួមបុណ្យសពលោក Jimmy Carter
ប្រធានាធិបតី និងអតីតប្រធានាធិបតីចំនួន ៥រូប បានអញ្ជើញចូលរួមនៅក្នុងពិធីបុណ្យសពរបស់លោក Jimmy Carter ដែលជាអតីតប្រធានាធិបតីទី៣៩របស់សហរដ្ឋអាមេរិក កាលពីថ្ងៃព្រហស្បតិ៍ទី៩ខែមករាឆ្នាំ២០២៥។

វត្តមានប្រធានាធិបតី និងអតីតប្រធានាធិបតីទាំងនោះ មានដូចជា ប្រធានាធិបតីបច្ចុប្បន្ននិងជិតផុតអាណត្តិលោក Joe Biden, ប្រធានាធិបតីទើបជាប់ឆ្នោតម្ដងទៀតលោក Donald Trump, អតីតប្រធានាធិបតីលោក Barack Obama, លោក George W Bush និងលោក Bill Clinton។
លោក Carter បានទទួលមរណភាពកាលពីថ្ងៃទី២៩ខែធ្នូឆ្នាំ២០២៤។ លោកធ្លាប់បម្រើតួនាទីជាប្រធានាធិបតីអាមេរិកចន្លោះពីឆ្នាំ១៩៧៧ដល់ឆ្នាំ១៩៨១។ លោកគឺជាប្រធានាធិបតីដែលមានអាយុវែងបំផុតក្នុងប្រវត្តិសាស្ត្រអាមេរិក និងជាប្រធានាធិបតីដំបូងគេដែលមានអាយុដល់ទៅ ១០០ឆ្នាំ។
លោក Carter បានទទួលពានរង្វាន់ណូបែលសន្តិភាពក្នុងឆ្នាំ២០០២ សម្រាប់កិច្ចខិតខំប្រឹងប្រែងក្នុងការស្វែងរក «ដំណោះស្រាយដោយសន្តិភាពចំពោះជម្លោះអន្តរជាតិ ការជំរុញលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស និងការលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម»។
លោក Carter គឺជាប្រធានាធិបតីអាមេរិកម្នាក់ក្នុងចំណោមប្រធានាធិបតីអាមេរិកបួននាក់ផ្សេងទៀត ដូចជា Theordore Roosevelt, Woodrow Wilson និង Barack Obama ដែលបានឈ្នះពានរង្វាន់នេះ៕

ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


