ព័ត៌មានអន្ដរជាតិ
មិនធម្មតា! មួយសប្ដាហ៍ ជប៉ុនរកឃើញអ្នកឆ្លងវីរុសបំប្លែងខ្លួនថ្មីជាង ១២០ ករណី
ប្រទេសជប៉ុនបានបញ្ជាក់ពីការរកឃើញជំងឺកូវីដ ១៩ បំប្លែងខ្លួនប្រភេទថ្មីច្រើនជាង ១២០ ករណីក្នុងអំឡុងពេលមួយសប្តាហ៍រហូតដល់ថ្ងៃពុធ ។
ក្រសួងសុខាភិបាលជប៉ុនបាននិយាយថា ការវិភាគហ្សែនបានបញ្ជាក់ថា មនុស្ស ១២៨ នាក់នៅក្នុងខេត្តចំនួន ១១ បានឆ្លងជំងឺកូវីដ ១៩ បំប្លែងខ្លួនប្រភេទថ្មីដែលកំពុងរីករាលដាលនៅចក្រភពអង់គ្លេស អាហ្វ្រិកខាងត្បូង និងប្រេស៊ីល ។
តួលេខនេះបានកើនឡើង ៥១ ករណី ឬ ៦៦ ភាគរយពីចំនួនដែលបានបញ្ជាក់ក្នុងសប្តាហ៍មុន ។
តួលេខចុងក្រោយដែលត្រូវបានបញ្ជាក់នេះនាំឲ្យប្រទេសជប៉ុនមានករណីឆ្លងជំងឺកូវីដ ១៩ បំប្លែងខ្លួនប្រភេទថ្មីកើនដល់ ៣៩៩ នាក់ ។
គួរបញ្ជាក់ថា ក្នុងចំណោមករណីឆ្លងជំងឺកូវីដ ១៩ បំប្លែងខ្លួនថ្មីសរុប ៣៩៩ ករណី មាន ៣៧៤ ករណីជាវីរុសអង់គ្លេស ១៧ ករណីជាវីរុសប្រេស៊ីល និង ៨ ករណីជាវីរុសអាហ្វ្រិកខាងត្បូង ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ ជប៉ុនរកឃើញជំងឺកូវីដ ១៩ បំប្លែងខ្លួនថ្មីមួយប្រភេទទៀតលើអ្នកដំណើរអាយុ ៦០ ឆ្នាំ
ចុចអាន ៖ ជប៉ុនពិចារណាប្រើសឺរ៉ាំងបូមវ៉ាក់សាំងបាន ៧ ដូសចេញពីមួយដប
-
កីឡា៦ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង