ព័ត៌មានអន្ដរជាតិ
ក្រុមហេសបូឡា ទាមទារឲ្យកងកម្លាំងអ៊ីស្រាអែល ដកខ្លួនចេញពីលីបង់ឲ្យទាន់ពេលវេលា
ក្រុមហេសបូឡាដែលឈរជើងក្នុងប្រទេសលីបង់ បានទាមទារឱ្យកងកម្លាំងអ៊ីស្រាអែលដកទ័ពចេញពីភាគខាងត្បូងរបស់លីបង់ស្របតាមលក្ខខណ្ឌនៃកិច្ចព្រមព្រៀងឈប់បាញ់ដែលបានព្រមព្រៀងដោយភាគីទាំងពីរ ខណៈដែលរដ្ឋាភិបាលអ៊ីស្រាអែល បាននិយាយថា កិច្ចព្រមព្រៀងនេះមិនទាន់អនុវត្តបានលឿនបែបនេះនោះទេ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Al Jazeera នៅថ្ងៃទី២៤ខែមករានេះ។

គួររម្លឹកថា អ៊ីស្រាអែលនិងក្រុមសម្ព័ន្ធមិត្តអ៊ីរ៉ង់បានព្រមព្រៀងគ្នាកាលពីខែវិច្ឆិកាចំពោះបទឈប់បាញ់ដែលសម្របសម្រួលដោយបារាំង និងសហរដ្ឋអាមេរិក ដែលនាំមកនូវការបញ្ចប់ការប្រយុទ្ធគ្នាជាងមួយឆ្នាំ។ នៅក្រោមកិច្ចព្រមព្រៀងនេះ កងកម្លាំងអ៊ីស្រាអែលត្រូវដកខ្លួនចេញពីប្រទេសលីបង់ ហើយកងកម្លាំងហេសបូឡា ត្រូវដកចេញពីភាគខាងត្បូងលីបង់ក្នុងរយៈពេល៦០ថ្ងៃ។
ប៉ុន្តែអ្នកនាំពាក្យរដ្ឋាភិបាលអ៊ីស្រាអែល លោក David Mencer បានប្រាប់អ្នកយកព័ត៌មាននៅថ្ងៃព្រហស្បតិ៍ថា៖« អ៊ីស្រាអែលបានបញ្ជាក់យ៉ាងច្បាស់ថា ចលនាទាំងនេះមិនទាន់ធ្វើបានលឿននោះទេ ហើយនៅមានការងារជាច្រើនទៀតដែលត្រូវធ្វើដោយបញ្ជាក់ថា អ៊ីស្រាអែលចង់ឱ្យកិច្ចព្រមព្រៀងនេះបន្ត»។
លោក Mencer មិនបានបញ្ជាក់ថាតើ អ៊ីស្រាអែលបានស្នើសុំការបន្តកិច្ចព្រមព្រៀងនេះ ឬនិយាយថាថាតើកងកម្លាំងអ៊ីស្រាអែលនឹងបន្តនៅក្នុងប្រទេសលីបង់ បន្ទាប់ពីកាលបរិច្ឆេទកំណត់រយៈពេល៦០ថ្ងៃនោះទេ។
ចំណែកឯកអគ្គរដ្ឋទូតអ៊ីស្រាអែលប្រចាំនៅសហរដ្ឋអាមេរិកបាននិយាយថា អ៊ីស្រាអែលកំពុងពិភាក្សាជាមួយរដ្ឋបាលរបស់ប្រធានាធិបតី ដូណាល់ ត្រាំ ដើម្បីបញ្ចុះបញ្ចូលសហរដ្ឋអាមេរិកឱ្យពន្យាពេលកំណត់យ៉ាងហោចណាស់មួយខែទៀត។

ទោះយ៉ាងណាក្រុមហេសបូឡាថា អ៊ីស្រាអែលត្រូវតែដកខ្លួនចេញទាំងស្រុងពីប្រទេសលីបង់ ខណៈដែលរយៈពេល ៦០ថ្ងៃនៅក្នុងកិច្ចព្រមព្រៀងឈប់បាញ់បានឈានដល់ទីបញ្ចប់ ហើយបានព្រមានថាការបំពានណាមួយនៃកិច្ចព្រមព្រៀងនឹងមិនត្រូវបានទទួលយកឡើយ។
រដ្ឋាភិបាលលីបង់ក៏បានប្រាប់អ្នកសម្រុះសម្រួលអាមេរិកថា ការខកខានរបស់អ៊ីស្រាអែលក្នុងការដកខ្លួនទាន់ពេលវេលាអាចធ្វើឱ្យមានភាពស្មុគស្មាញដល់ការដាក់ពង្រាយកងទ័ពលីបង់ ហើយនេះនឹងជាការប៉ះទង្គិចដល់កិច្ចខិតខំប្រឹងប្រែងការទូត និងបរិយាកាសសុទិដ្ឋិនិយមនៅក្នុងប្រទេសលីបង់ ចាប់តាំងពីលោក Aounបានជាប់ឆ្នោតជាប្រធានាធិបតីលីបង់កាលពីថ្ងៃទី៩ ខែមករា៕

អត្ថបទ៖ ប៊ុន សុភាព
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


