ព័ត៌មានអន្ដរជាតិ
WHO ជំរុញប្រទេសនានាត្រូវរាយការណ៍ពីជំងឺកូវីដ ១៩ បំប្លែងខ្លួនថ្មីជាដាច់ខាត
អង្គការសុខភាពពិភពលោក (WHO) បានរំលឹកឡើងវិញចំពោះការអំពាវនាវរបស់ខ្លួនសម្រាប់រដ្ឋជាសមាជិកឲ្យជូនដំណឹងដល់ WHO អំពីជំងឺកូវីដ ១៩ បំប្លែងខ្លួនប្រភេទថ្មី ប្រសិនបើពួកគេរកឃើញវ៉ារ្យង់នេះ ។
អង្គការសុខភាពពិភពលោកបានកំណត់វ៉ារ្យ៉ង់ចំនួនបីដែលត្រូវបានរកឃើញដំបូងនៅក្នុងប្រទេសអង់គ្លេស បន្ទាប់មកអាហ្រ្វិកខាងត្បូង និងប្រេស៊ីលជាវ៉ារ្យ៉ង់នៃការព្រួយបារម្ភ ។
នៅក្នុងការធ្វើបច្ចុប្បន្នភាពរោគរាតត្បាតប្រចាំសប្តាហ៍របស់ខ្លួនដែលត្រូវបានចេញផ្សាយកាលពីថ្ងៃអង្គារ អង្គការសុខភាពពិភពលោកបានរាយការណ៍ថា ចំនួនប្រទេស និងដែនដីដែលបានបញ្ជាក់ពីករណីឆ្លងជំងឺកូវីដ ១៩ បំប្លែងខ្លួនប្រភេទថ្មីដែលត្រូវបានរកឃើញដំបូងនៅក្នុងប្រទេសអង់គ្លេសបានកើនឡើងដល់ ១១៨ ពោលគឺកើនឡើងចំនួន ៧ ប្រទេស និងដែនដីពីសប្តាហ៍មុន ។
ចំណែកវ៉ារ្យ៉ង់របស់អាហ្វ្រិកខាងត្បូងត្រូវបានបញ្ជាក់នៅក្នុងប្រទេស និងដែនដីចំនួន ៦៤ ដែលជាការកើនឡើងចំនួន ៦ ពីសប្តាហ៍មុន ។ ចំណែកវ៉ារ្យ៉ង់របស់ប្រទេសប្រេស៊ីលត្រូវបានបញ្ជាក់នៅក្នុងប្រទេស និងដែនដីចំនួន ៣៨ ហើយកើនឡើងដល់ ៦ ពីសប្ដាហ៍មុន ។
ទន្ទឹមនោះវ៉ារ្យ៉ង់ថ្មីផ្សេងទៀតត្រូវបានបញ្ជាក់នៅសហរដ្ឋអាមេរិក ហ្វីលីពីន និងបារាំង ។ អង្គការសុខភាពពិភពលោកបានចាត់ទុកការរកឃើញវ៉ារ្យង់ថ្មីមួយទៀតនៅក្នុងរដ្ឋកាលីហ្វ័រញ៉ាសហរដ្ឋអាមេរិកកាលពីខែមិថុនាមុនជាក្ដីបារម្ភមួយទៀតដែលកំពុងលេចចេញនាពេលនេះ ។
របាយការណ៍នេះនិយាយថា វ៉ារ្យង់ទាំងនេះអាចបង្កហានិភ័យសុខភាពសាធារណៈ រួមទាំងការកើនឡើងក្នុងការចម្លងយ៉ាងឆាបរហ័ស ។
អង្គការសុខភាពពិភពលោកនិយាយថា ស្របពេលជំងឺកូវីដ ១៩ កំពុងវិវឌ្ឍន៍ជាបន្តបន្ទាប់ WHO ក៏កំពុងស្នើសុំឲ្យបណ្តាប្រទេសនានាជូនដំណឹងដល់អង្គការនេះដោយធ្វើការវិភាគហ្សែន និងអនុវត្តការស៊ើបអង្កេតតាមមូលដ្ឋាន និងមន្ទីរពិសោធន៍ដើម្បីបង្កើនការយល់ដឹងអំពីផលប៉ះពាល់នៃវ៉ារ្យង់ថ្មីនេះ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ ដំណឹងល្អ! វ៉ាក់សាំងចាក់តែមួយដូស Johnson & Johnson មានសុវត្ថិភាពលើមនុស្សអាយុលើស ១៨ ឆ្នាំ
ចុចអាន ៖ WHO ជំរុញឲ្យបន្តចាក់វ៉ាក់សាំង AstraZeneca ព្រោះថា គ្មានភស្តុតាងអំពីការកកឈាម
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្តេច ហ៊ុន សែន ៖ ហេតុអ្វីបានជាមកដល់ពេលនេះហើយមានមន្ត្រីយើងប្រព្រឹត្តបែបនេះ ដោយពាក់ស្បែកជើងចូលក្នុងព្រះវិហារ?
-
កីឡា៣ ថ្ងៃ ago
ជើងឯកម៉ុងហ្គោលី Erdene អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»