Connect with us

ព័ត៌មានអន្ដរជាតិ

សន្តិសុខត្រូវរឹតបន្តឹងដើម្បីការពារលោក Biden មុនពេលប្រកាសជ័យជម្នះ

បានផុស

នៅ

កាសែត Washington Post បានរាយការណ៍ថា សេវាកម្មសម្ងាត់របស់សហរដ្ឋអាមេរិកកំពុងត្រៀមខ្លួនបង្កើនការការពារលោក Joe Biden ចាប់ពីថ្ងៃសុក្រទៅដោយរំពឹងថា លោកអាចនឹងប្រកាសជ័យជម្នះក្នុងការបោះឆ្នោតនាពេលឆាប់ៗនេះ។

ដោយដកស្រង់ប្រភពដែលដឹងអំពីផែនការនេះ កាសែតបានរាយការណ៍ថា ភ្នាក់ងារបន្ថែមនឹងត្រូវដាក់ឲ្យការពារបន្ទាប់ពីក្រុមយុទ្ធនាការរបស់លោក Biden បានប្រាប់សេវាសម្ងាត់ថា លោកអាចថ្លែងសុន្ទរកថាដ៏សំខាន់មួយនៅព្រឹកថ្ងៃសុក្រ (យប់ថ្ងៃសុក្រនៅកម្ពុជា)។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទោះបីជាយ៉ាងណាក៏ដោយ អ្នកនាំពាក្យសេវាកម្មសម្ងាត់លោកស្រី Catherine Milhoan បានបដិសេធធ្វើអត្ថាធិប្បាយដោយនិយាយថា ទីភ្នាក់ងារនេះមិនបានពិភាក្សាអំពីការរៀបចំសន្តិសុខសម្រាប់ឥស្សរជនជាន់ខ្ពស់ទេ។ ជំនួយការលោក Biden ក៏មិនធ្វើអត្ថាធិប្បាយដែរ។

លោក Biden និងក្រុមយុទ្ធនាការរបស់លោកមានមូលដ្ឋាននៅឯមជ្ឈមណ្ឌលសន្និបាតមួយក្នុងទីក្រុង Wilmington នៃរដ្ឋ Delaware៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ BBC

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម