Connect with us

ព័ត៌មានអន្ដរជាតិ

យោធា​មីយ៉ាន់ម៉ា​ប្តឹង​​សាស្ត្រាចារ្យ​សាកល​​វិទ្យាល័យ​​១០​​នាក់​​ពី​​បទ​​​ប្រឆាំង​

បានផុស

នៅ

ប៉ូលិស​មីយ៉ាន់ម៉ា​បាន​​ប្តឹង​​សាស្ត្រា​ចារ្យ​​នៅ​សកល​វិទ្យាល័យ​ University of Veterinary Science នៅ​ទី​ក្រុង​ Naypyitaw ចំនួន​១០​នាក់​ពី​បទ​ចោទ​ប្រកាន់​លើ​ការ​ចូល​រួម​ចលនា​មិន​ស្តាប់​បង្គាប់​ស៊ីវិល (CDM)។

សាស្ត្រាចារ្យ​ដែល​ត្រូវ​បាន​ប្តឹង​សុទ្ធ​តែ​បណ្ឌិត​ទាំង​១០​នាក់​មាន​ដូច​ជា Aung Aung, Kyaw Kyaw Moe, Saw Bawm, Hnin Yi Soe, Latt Latt Htun, Khin San Mu, Win Ohmar Kyaw, Soe Soe Wai, Moe Thida Tun និង​ Hlaing Hlaing Myint។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប៉ូលិស​​នៅ Yezin ដែលសកល​វិទ្យាល័យ​​ស្ថិត​នៅ​​ទី​នោះ​​ក៏​បាន​ដាក់​ពាក្យ​បណ្តឹង​ទៅ​លើ​ប្រធាន​សហភាព​និស្សិត​សកល​វិទ្យាល័យលោក Ko Ye Myint Myat Aung​ ដែរ។ ពួក​គាត់​ទាំង​អស់​​​ត្រូវ​បាន​ចោទ​ប្រកាន់​​តាម​មាត្រា​ ៥០៥ (a) នៃ​ក្រម​ព្រហ្មទណ្ឌ ជាក់​ស្តែង​នៃ​ក្រសួង​កិច្ច​ការ​ផ្ទះ។

ច្បាប់​មាត្រា ៥០៥ (a) ត្រូវ​បាន​ធ្វើ​វិសោធនកម្ម​ដោយ​របប​យោធា​ បន្ទាប់​ពី​ធ្វើ​រដ្ឋ​ប្រហារ​ថ្ងៃ​ទី​១ កុម្ភៈ។

វា​ជា​បទ​ឧក្រិដ្ឋ​ដែលការ​ប៉ុន​ប៉ង​ដើម្បី​រំខាន ឬបង្ក​ការ​មិនស្តាប់​បង្គាប់​​ណា​មួយ​ក្នុង​ចំណោម​មន្ត្រី​យោធា ឬ​​មន្ត្រី​​រដ្ឋាភិបាល ​ដែល​គំរាម​កំហែង​ដល់​ការ​ជាប់​ពន្ធនាគារ​៣​ឆ្នាំ។

លោក Ko Ye Myint Myat Aung បាន​និយាយ​ថា លោក​ត្រូវ​បាន​គេ​ប្តឹង ពី​ព្រោះ​សហភាព​និស្សិត​បានជំរុញ​លើក​ទឹក​ចិត្ត​ដល់​បុគ្គលិក​រដ្ឋាភិបាលឲ្យ​ចូល​រួម​ចលនាមិន​គោរព​ស៊ីវិល (CDM)។

លោក​ថា ៖«​យើង​ទាំង​អស់​គ្នា​ត្រូវ​តែ​បន្តការ​តស៊ូ​របស់​យើង​ប្រឆាំង​​នឹង​ជន​​ផ្តាច់​ការ។ ខ្ញុំ​រីក​រាយ​ចំពោះ​ពាក្យ​បណ្តឹង​លើ​ខ្ញុំ»។

មន្ត្រី​ក្រសួង​ការ​បរទេស​៩​នាក់ មន្ត្រី​ក្រសួង​ផែន​ការ ហិរញ្ញវត្ថិ និង​ឧស្សាហកម្ម​១​នាក់ អនុប្រធាន​ស្ថានីយ​រថភ្លើង​នៅ Naypyitaw ១​នាក់​​ប្រឈម​នឹងបទ​ចោទ​ប្រកាន់​ផ្សេង​ៗ​តាម​មាត្រា ៥០៥​នៃ​ក្រម​ព្រហ្ម​ទណ្ឌ​ពី​បទ​ចោទ​ប្រកាន់​ចូល​រួម​ CDM។

គណកម្មាធិការ​តំណាង Pyidaungsu Hluttaw ដែល​ជា​ស្ថាប័ន​តំណាង​សភា​ដែល​ត្រូវ​បណ្តេញ​​ចេញ​នៃ​គណបក្ស​សម្ព័ន្ធ​ជាតិ​ដើម្បី​ប្រជា​ធិបតេយ្យ បាន​និយាយ​នៅ​ថ្ងៃ​ទី​១៦ ខែ​មីនា​ថា ខ្លួន​​​នឹង​កាត់​ទោស​មន្ត្រី​ណា​ដែលគៀប​សង្កត់ គំរាម​កំហែង និង​ដាក់​ទណ្ឌកម្មអយុត្តិធម៌ទៅ​លើ​មន្ត្រី​រាជ​ការ​ដែលកំពុង​ធ្វើ​កូដ​កម្ម៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ Irrawaddy

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម