Connect with us

ព័ត៌មានអន្ដរជាតិ

ស្រ្តីដំបូងគេលើលោក ផ្តល់កំណើតកូន មានអង់ទីគ័រការពារជំងឺកូវីដ១៩ក្រោយចាក់វ៉ាក់សាំងតែមួយដូស

បានផុស

នៅ

ម្ដាយម្នាក់ក្នុងរដ្ឋ Florida បានក្លាយជាស្ត្រីដំបូងគេនៅសហរដ្ឋអាមេរិក ដែលផ្តល់កំណើតដល់កូន ហើយត្រូវបានគេដឹងថា កើតមកមានអង់ទីគ័រការពារជំងឺកូវីដ១៩។

ស្ត្រីដែលមិនបញ្ចេញឈ្មោះរូបនេះមកពីតំបន់ Palm Beach។ នាងបានទទួលវ៉ាក់សាំងកូវីដរបស់ក្រុមហ៊ុន Moderna មួយដូស ប៉ុន្មានសប្តាហ៍មុនពេលសម្រាល។

This image has an empty alt attribute; its file name is infant-1024x576.jpg
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីខែមករា ទារិកាត្រូវបានគេរកឃើញថាមានអង់ទីគ័រប្រឆាំងនឹងការឆ្លង ដែលជាធម្មតាអាចមាននៅក្នុងខ្លួនរយៈពេលច្រើនឆ្នាំ។

វេជ្ជបណ្ឌិតផ្នែកជំងឺកុមារ លោក Paul Gilbert បានប្រាប់ស្ថានីយ៍ទូរទស្សន៍ក្នុងស្រុក WPBF ថា “តាមការដឹងរបស់យើង នេះជាលើកដំបូងហើយនៅលើពិភពលោកដែលត្រូវបានគេរាយការណ៍ថា ក្មេងកើតមកមានអង់ទីគ័របន្ទាប់ពីម្តាយចាក់វ៉ាក់សាំង”។

This image has an empty alt attribute; its file name is 2DB0B696-A918-4B5B-88CCCD62A349AA7E_source-1024x681.jpg

ការសិក្សាកន្លងមកបានបង្ហាញថា ស្ត្រីមានផ្ទៃពោះដែលទទួលបានការចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺផ្តាសាយ តេតាណូស រោគខាន់ស្លាក់និងក្អកមាន់ បានចម្លងអង់ទីគ័រតាមរយៈសុកទៅកូនរបស់ពួកគេ។

ខណៈពេលដែលវាត្រូវបានគេរំពឹងថាក៏នឹងក្លាយជាការពិតសម្រាប់វ៉ាក់សាំងកូវីដដែរនោះ ការស្រាវជ្រាវត្រូវបានកំណត់លើប្រធានបទនេះ។

This image has an empty alt attribute; its file name is Female_Pregnant_Mask_Doctor_1200x628-facebook-1200x628-1-1024x536.jpg

អ្នកនិពន្ធការសិក្សានេះនិយាយថា ម្តាយដែលជាបុគ្គលិកផ្នែកថែទាំសុខភាពជួរមុខ មានផ្ទៃពោះ៣៦សប្តាហ៍ នៅពេលនាងបានទទួលវ៉ាក់សាំង Moderna ដូសដំបូង។

បីសប្តាហ៍ក្រោយមកពោលគឺនៅចុងខែមករា ស្ត្រីរូបនេះបានផ្តល់កំណើតដល់ទារិកាដែលមានសុខភាពល្អ ហើយក្រុមគ្រូពេទ្យបានយកសំណាកឈាមដើម្បីពិនិត្យមើលថាតើ ម្តាយបានបញ្ជូនអង់ទីគ័រទៅកូនដែលទើបនឹងកើតរបស់នាងដែរឬទេ។

This image has an empty alt attribute; its file name is moderna-vaccine-cbs-news-generic-.1614389692677-1024x576.jpeg

ការធ្វើតេស្តបង្ហាញថា ទារិកាមានអង់ទីគ័រ IgG ដែលជាប្រូតេអ៊ីន ដែលរាងកាយផលិតក្នុងដំណាក់កាលចុងក្រោយនៃការឆ្លងរោគ ហើយអាចរក្សាវត្តមានក្នុងរយៈពេលរហូតដល់ច្រើនខែឬអាចច្រើនឆ្នាំបន្ទាប់ពីមនុស្ស ជាសះស្បើយ។

វេជ្ជបណ្ឌិតផ្នែកជំងឺកុមារម្នាក់ទៀតឈ្មោះ Chad Rudnick បានប្រាប់ WPBF ថា “នេះគឺជាករណីដ៏កម្រ។ យើងត្រូវការការសិក្សាបន្ថែម ដើម្បីកំណត់ថាតើការការពារនេះនឹងមានរយៈពេលយូរប៉ុនណា”៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Daily Mail

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣០ នាទី មុន

មនុស្សស្លាប់គរជើងគ្នា ក្នុងវាយប្រហារភេរវកម្មដ៏រន្ធត់នៅផ្សារទំនើប រុស្ស៊ី

ព័ត៌មានជាតិ៤១ នាទី មុន

កម្ពុជា ចូលរួមកិច្ចប្រជុំផែនការយុទ្ធសាស្ត្រ វប្បធម៌អាស៊ាន ក្រោយឆ្នាំ២០២៥

ព័ត៌មានជាតិ១២ ម៉ោង មុន

កម្មករ​នៃ​រោងចក្រ Y & W ជិត​២០០០​នាក់ បាន​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់ ដោយ​ពេញចិត្ត និង​មាន​ជំនឿ​លើ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ១២ ម៉ោង មុន

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​មី​យ៉ាន់​ម៉ា​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម