Connect with us

ព័ត៌មានអន្ដរជាតិ

ភ្នំភ្លើងផ្ទុះឡើងក្បែររដ្ឋធានីរបស់ អ៊ីស្លង់ ក្រោយរញ្ជួយដីជាង៥ម៉ឺនដង ក្នុងរយៈពេលបីសប្តាហ៍

បានផុស

នៅ

ការិយាល័យឧតុនិយមរបស់ប្រទេសអ៊ីស្លង់បាននិយាយថា ភ្នំភ្លើងមួយបានផ្ទុះឡើងនៅភាគនិរតីនៃរដ្ឋធានី Reykjavik។

This image has an empty alt attribute; its file name is 117641004_capture.jpg
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការិយាល័យនេះកំពុងព្រមានដល់សាធារណជន អំពីការធ្លាក់ដុំនិងផ្ទាំងថ្ម ហើយក៏មានការបាក់ដីផងដែរនៅពេលការផ្ទុះភ្នំភ្លើង Fagradalsfjall បានចាប់ផ្តើមលើឧបទ្វីប Reykjanes។

បន្ទុះភ្នំភ្លើងបានកើតឡើង បន្ទាប់ពីតំបន់នេះបានកត់ត្រាការរញ្ជួយដីជាង៥ម៉ឺនដង ក្នុងរយៈពេលបីសប្តាហ៍កន្លងមក។

This image has an empty alt attribute; its file name is 106857015-16162015802021-03-19t235923z_513195160_rc2nem907vwg_rtrmadp_0_iceland-volcano-1024x556.jpeg

ក្នុងឆ្នាំ២០១០ ការផ្ទុះភ្នំភ្លើងមួយទៀតឈ្មោះ Eyjafjallajokull បានធ្វើឲ្យចរាចរណ៍ផ្លូវអាកាសត្រូវបញ្ឈប់នៅទូទាំងទ្វីបអឺរ៉ុប។

ទោះបីជាយ៉ាងណាក៏ដោយ ការផ្ទុះភ្នំភ្លើង Fagradalsfjall មិនត្រូវបានគេរំពឹងថានឹងបញ្ចេញផេះ ឬផ្សែងច្រើនទេ ដូច្នេះវិស័យអាកាសចរណ៍មិនគួរទទួលរងការរំខានឡើយ។

This image has an empty alt attribute; its file name is skynews-reykjanes-volcano-iceland_5311198.jpg

ឧទ្ធម្ភាគចក្រឆ្មាំសមុទ្រមួយគ្រឿង ត្រូវបានបញ្ជូនទៅស្ទង់មើលតំបន់នោះ ដែលមានចម្ងាយប្រហែល៣០គីឡូម៉ែត្រពីរដ្ឋធានី Reykjavik។

ការរញ្ជួយដីកម្រិត៣.១រ៉ិចទ័រ ត្រូវបានកត់ត្រានៅចម្ងាយ ១.២គីឡូម៉ែត្រពីភ្នំភ្លើង Fagradalsfjall នៅប៉ុន្មានម៉ោងមុននោះ៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ ត្រឹមមួយសប្តាហ៍ប៉ុណ្ណោះ ប្រទេសអ៊ីស្លង់ ជួបការរញ្ជួយដីដល់ទៅជាង១៨,០០០លើក

ចុចអាន៖ ភ្នំភ្លើង Sinabung ផ្ទុះខ្លាំងបំផុត បាញ់ផេះឡើងលើមេឃ កម្ពស់៥គីឡូម៉ែត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៣ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ៥ ម៉ោង មុន

នៅខែមេសា-ឧសភា កម្ពុជានឹងក្ដៅខ្លាំង កម្រិត៣៨°C និងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

Sokha Hotels

ព័ត៌មានពេញនិយម