Connect with us

ព័ត៌មានអន្ដរជាតិ

ហិង្សា​លើ​អ្នក​តវ៉ា​ពេក សេវា​​បុណ្យ​​សព​​អត់​​ទទួល​​រៀប​​ចំ​​មេ​​ប៉ូលិស​មីយ៉ាន់ម៉ា​​​ម្នាក់​​ស្លាប់

បានផុស

នៅ

ក្រុម​សេវាកម្ម​រៀប​ចំ​ពិធី​បុណ្យ​សព​ដោយ​ឥត​គិត​ថ្លៃនៅ​តាម​សហគមន៍​​ក្នុង​តំបន់​ Bago បាន​បដិសេធ​ជួយ​រៀប​ចំ​ពិធី​បុណ្យសព​មេ​​ប៉ូលិស​ម្នាក់​ដែល​បាន​ស្លាប់​​កំឡុង​ពេល​បង្ក្រាប​លើ​ហ្វូង​តវ៉ា​ប្រឆាំង​នឹង​របប​យោធា​មីយ៉ាន់ម៉ា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នក​ភូមិ​នៅ Bago ម្នាក់​បាន​និយាយ​ថា ៖«ប៉ូលិស​បាន​រក​សេវាកម្ម​​​រៀប​ចំ​ពិធី​បុណ្យ​សព​មួយ​ចំនួន​ដើម្បី​ឲ្យ​ជួយ​រៀប​ចំ​បុណ្យ​សព ប៉ុន្តែ​ពួក​គេ​បាន​បដិសេធ​ទាំង​អស់»។

អ្នក​ភូមិ​ម្នាក់​ទៀត​ដែល​និយាយ​មិន​បញ្ចេញ​ឈ្មោះ​ថា ពិធី​បុណ្យ​សព​​​មេ​​ប៉ូលិស​​​ម្នាក់​ឈ្មោះ Kyaw Naing Oo បាន​រៀប​ចំ​នៅ​ឯ​កន្លែង​បញ្ចុះ​សព​ Sinpyukwin កាល​ពី​​រសៀល​ថ្ងៃ​អង្គារ​ដែល​មាន​កម្លាំង​ប៉ូលិស​យាម​​ការពារសុវត្ថិភាព។

ពួក​គេ​បាន​ប្រើ​​ប្រាស់​ផ្លូវ​វៀង​ Bago ជំនួស​ផ្លូវ​​វត្ត​ Shwethalyaung ដែល​ជា​ទូទៅ​ត្រូវ​បាន​គេ​ប្រើ​សម្រាប់​ពិធី​បញ្ចុះ​សព។

អ្នក​ភូមិ​​និយាយ​ថា ៖«ពួក​គេ​អត់​ប្រើ​ផ្លូវ​ធម្មតា​ដើម្បី​ទៅ​កាន់​ទី​​បញ្ចុះ​សព​ទេ ដោយ​សារ​ពួក​គេ​មាន​ការ​សង្ស័យ​ពី​សាធារណ​ជន។ មាន​បញ្ហា​រវាង​ពួក​គេ និង​ប្រជា​ជន​ដែល​មិន​អាច​មើល​ឃើញ»។

មេ​​ប៉ូលិស​អាយុ​៣៧​ឆ្នាំ​បាន​ស្លាប់​នៅ​ពេល​កម្លាំង​ប៉ូលិស​ជា​ច្រើន​បាន​កំពុង​បំបែក​ហ្វូង​តវ៉ា​ជា​សិស្ស​ដោយ​កម្លាំងនៅ​ Ponnasu កាល​ពី​ថ្ងៃ​ទី​១៤ ខែ​មីនា។

ចាប់​តាំង​ពី​រដ្ឋ​ប្រហារ​ទី​១​ កុម្ភៈ​មក មនុស្ស​៧​នាក់ ក្នុង​នោះ​មាន​ស្ត្រី​ម្នាក់​បាន​ស្លាប់​ក្នុង​ការ​បង្ក្រាប​ដោយ​កម្លាំង​សន្តិ​សុខ​​នៅតំបន់ Bago៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ Irrawaddy

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣១ នាទី មុន

មនុស្សស្លាប់គរជើងគ្នា ក្នុងវាយប្រហារភេរវកម្មដ៏រន្ធត់នៅផ្សារទំនើប រុស្ស៊ី

ព័ត៌មានជាតិ៤២ នាទី មុន

កម្ពុជា ចូលរួមកិច្ចប្រជុំផែនការយុទ្ធសាស្ត្រ វប្បធម៌អាស៊ាន ក្រោយឆ្នាំ២០២៥

ព័ត៌មានជាតិ១២ ម៉ោង មុន

កម្មករ​នៃ​រោងចក្រ Y & W ជិត​២០០០​នាក់ បាន​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់ ដោយ​ពេញចិត្ត និង​មាន​ជំនឿ​លើ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ១២ ម៉ោង មុន

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​មី​យ៉ាន់​ម៉ា​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម