Connect with us

ព័ត៌មានអន្ដរជាតិ

ថៃ កាត់បន្ថយរយៈពេលធ្វើចត្តាឡីស័កពី១៤ថ្ងៃ មកនៅត្រឹម១០ថ្ងៃ ចាប់ពីខែក្រោយទៅ

បានផុស

នៅ

រយៈពេលនៃការធ្វើចត្តាឡីស័កសម្រាប់ទាំងជនជាតិថៃនិងបរទេសដែលចូលប្រទេសនេះ នឹងត្រូវកាត់បន្ថយពី១៤ថ្ងៃមកនៅត្រឹម១០ថ្ងៃ ចាប់ពីថ្ងៃទី១ខែមេសាទៅ ដែលនេះជាផ្នែកមួយនៃផែនការប្រកបដោយមហិច្ឆតារបស់រាជរដ្ឋាភិបាល ក្នុងការបើកប្រទេសឡើងវិញចាប់ពីថ្ងៃទី១ខែតុលាទៅ។

This image has an empty alt attribute; its file name is yq-thaiairport-23022021.jpg
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ផែនការនេះ គឺជាផ្នែកមួយនៃគោលការណ៍បីដំណាក់កាល ដើម្បីបន្ធូរបន្ថយវិធានការកូវីដ។

លោក Taweesilp Visanuyothin អ្នកនាំពាក្យមជ្ឈមណ្ឌលរដ្ឋបាលស្ថានការណ៍ជំងឺកូវីដ១៩ (CCSA) បាននិយាយកាលពីម្សិលមិញថា ចាប់ពីថ្ងៃទី១ខែមេសាដល់ថ្ងៃទី៣០ខែកញ្ញា ការមកដល់ដោយគ្មានវិញ្ញាបនប័ត្រចាក់វ៉ាក់សាំង (VC) និងវិញ្ញាបនប័ត្របញ្ជាក់ថាគ្មានជំងឺកូវីដ១៩ (CFC) នឹងត្រូវធ្វើចត្តាឡីស័ករយៈពេល១០ថ្ងៃ ហើយនឹងត្រូវធ្វើតេស្តពីរដង។

This image has an empty alt attribute; its file name is 3620880-1024x683.jpg

ការមកដល់ជាមួយនឹង VC និង CFC រយៈពេល១៤ថ្ងៃពេញ នឹងត្រូវធ្វើចត្តាឡីស័ករយៈពេល៧ថ្ងៃនិងធ្វើតេស្តម្តង។ អ្នកដែលមាន VC ប៉ុន្តែគ្មាន CFC នឹងត្រូវធ្វើតេស្តពីរដង។

វេជ្ជបណ្ឌិត Taweesilp និយាយថា រយៈពេលនៃការធ្វើចត្តាឡីស័ក១៤ថ្ងៃ នឹងនៅតែអនុវត្តសម្រាប់អ្នកមកពីប្រទេសមានវីរុសកូវីដបំប្លែងខ្លួន ដែលជាក្តីបារម្ភរបស់ពិភពលោក។

This image has an empty alt attribute; its file name is c1_1938144-1024x681.jpg

ចាប់ពីថ្ងៃទី១ខែតុលាទៅ ការធ្វើចត្តាឡីស័កនឹងមិនត្រូវបានទាមទារទេ សម្រាប់តំបន់មួយចំនួននៅក្នុងប្រទេសក្រោមល័ក្ខខ័ណ្ឌដែលថា បុគ្គលិកសុខាភិបាលជាង៧០ភាគរយនៅក្នុងតំបន់ បានទទួលការចាក់វ៉ាក់សាំងហើយប្រជាជនដែលទំនងជាមានទំនាក់ទំនងជាមួយអ្នកដែលមានហានិភ័យបានទទួលវ៉ាក់សាំង។

CCSA ក៏បានយល់ព្រមពន្យារការដាក់ប្រទេសក្នុងគ្រាអាសន្ន រយៈពេល២ខែទៀតរហូតដល់ចុងខែឧសភាផងដែរ៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Bangkok Post

ចុចអាន៖ ថៃ បន្តរកឃើញអ្នកឆ្លងកូវីដ១០០ករណី និងអ្នកស្លាប់ម្នាក់ទៀត

ចុចអាន៖ ស្រ្តីដំបូងគេលើលោក ផ្តល់កំណើតកូន មានអង់ទីគ័រការពារជំងឺកូវីដ១៩ក្រោយចាក់វ៉ាក់សាំងតែមួយដូស

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម