Connect with us

ព័ត៌មានអន្ដរជាតិ

ឃើញការឆ្លងថយចុះ ប្រជាជនឥណ្ឌាមើលស្រាលស្ថានការណ៍ ទីបំផុតករណីកូវីដហក់ឡើងខ្ពស់ជាថ្មី

បានផុស

នៅ

ប្រទេសឥណ្ឌាបានកត់ត្រាករណីឆ្លងវីរុសកូវីដ១៩ថ្មីចំនួន ២៦០,០០០ករណីកាលពីសប្តាហ៍មុន ដែលនេះជាការកើនឡើងប្រចាំសប្តាហ៍ដ៏អាក្រក់បំផុត ចាប់តាំងពីជំងឺរាតត្បាតផ្ទុះឡើងកាលពីដើមឆ្នាំមុន។

This image has an empty alt attribute; its file name is COVID-Appeal-India-1024x538.jpg
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គ្រាន់តែរដ្ឋ Maharashtra មួយ គឺមានជិត៧០ភាគរយទៅហើយក្នុងចំណោមករណីសរុបទូទាំងប្រទេស។

អ្នកជំនាញនិយាយថា ការមិនប្រកាន់ឲ្យបានខ្ជាប់ខ្ជួននូវវិធានការទប់ស្កាត់ កំពុងជំរុញឲ្យមានការកើនឡើងកាន់តែខ្លាំង។ អ្នកខ្លះនិយាយថា វីរុសបំប្លែងខ្លួនថ្មី ក៏អាចជាហេតុផលដែរ ប៉ុន្តែមិនទាន់មានការបញ្ជាក់ច្បាស់លាស់ណាមួយនោះទេ។

This image has an empty alt attribute; its file name is w1280-p16x9-india-covid-1024x576.jpg

រហូតមកដល់ពេលនេះ ប្រទេសឥណ្ឌាបានកត់ត្រានូវករណីជាង ១១លានករណីនិងមានអ្នកស្លាប់ ១៦០,០០០នាក់។

ចំនួនករណីឆ្លងរបស់ឥណ្ឌា បានចាប់ផ្តើមធ្លាក់ចុះនៅដើមឆ្នាំ២០២១នេះ ខណៈការឆ្លងប្រចាំថ្ងៃបានធ្លាក់ចុះមកនៅតិចជាង ២០,០០០ករណីពីកម្រិតខ្ពស់ ជាង៩០,០០០ករណីនក្នុងខែកញ្ញា។

This image has an empty alt attribute; its file name is 117656987_india_daily_case_load-nc.png

ប៉ុន្តែក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ មានការកើនឡើងយ៉ាងគំហុក។ ក្រៅពីរដ្ឋ Maharashtra, នៅមានរដ្ឋជាច្រើនទៀតដែលមានករណីខ្ពស់ដូចជា Kerala, Punjab, Karnataka, Gujarat, Tamil Nadu, Haryana និង Madhya Pradesh។

កាលពីសប្តាហ៍មុន ពោលគឺចន្លោះពីថ្ងៃទី១៥ដល់ថ្ងៃទី២១ខែមីនា ប្រទេសឥណ្ឌាបានរាយការណ៍ថា មានករណីច្រើនជាងសប្តាហ៍មុននោះរហូតដល់ទៅ ១០០,០០០ករណីឯណោះ។

This image has an empty alt attribute; its file name is 117656985_gettyimages-1231824072.jpg

អ្នកជំនាញគឺ លោកវេជ្ជបណ្ឌិត A Fathahudeen ដែលព្យាបាលអ្នកជំងឺកូវីដរាប់ពាន់នាក់បាននិយាយថា ការកើនឡើងនេះ គ្មានអ្វីគួរឲ្យភ្ញាក់ផ្អើលនោះទេ។

លោកបានបន្ថែមថា “ការមានសុទិដ្ឋិនិយមមិនត្រឹមត្រូវ បានជះឥទ្ធិពលដល់ប្រទេសនៅពេលដែលចំនួនករណីថយចុះកាលពីដើមឆ្នាំ”។

India Reports Nearly 11,000 COVID-19 Cases in 24-Hours | Voice of America -  English

លោកបាននិយាយថា “ប្រជាជនយល់ខុសថា ប្រទេសឥណ្ឌាចាប់ផ្តើមធូរស្រាល”។ លោកវេជ្ជបណ្ឌិត Fathahudeen ក៏ជឿជាក់ផងដែរថា ការចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំង បានរួមចំណែកដល់បញ្ហានេះ ពីព្រោះប្រជាជនប្រៀបធៀបការមកដល់នៃវ៉ាក់សាំងជាមួយនឹងពេលវេលាធម្មតា។

តាមពិត វាគួរឲ្យព្រួយបារម្ភណាស់នាពេលបច្ចុប្បន្ននេះ។ ការចាក់វ៉ាក់សាំងត្រូវតែពង្រីកឲ្យបានច្រើន ហើយការធ្វើតេស្តនិងតាមដាននិងការធ្វើចត្តាឡីស័ក ត្រូវតែពង្រឹងនៅទូទាំងប្រទេស។

Maharashtra makes COVID negative report mandatory for people from these  states; details here

រហូតមកដល់ពេលនេះ ប្រជាជនជាង៤០លាននាក់នៅក្នុងប្រទេសឥណ្ឌា បានទទួលវ៉ាក់សាំងការពារជំងឺកូវីដ១៩យ៉ាងតិចមួយដូស ប៉ុន្តែចំនួននេះគឺតិចជាង ៤ភាគរយនៃចំនួនប្រជាជនរបស់ប្រទេស។

រដ្ឋាភិបាលមានគោលបំណងចាក់វ៉ាក់សាំងដល់ប្រជាជនអាទិភាព ចំនួន២៥០លាននាក់នៅត្រឹមដំណាច់ខែកក្កដា៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ មិនធ្លាប់ជួបសោះក្នុងរយៈពេល៣ខែ! ឥណ្ឌាមានអ្នកឆ្លងកូវីដខ្ពស់បំផុត មួយថ្ងៃ ជិត៣ម៉ឺនករណី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម