ព័ត៌មានអន្ដរជាតិ
លោក ត្រាំ ប្រកាសថា អាមេរិកជិតបើកការផ្ដល់ព័ត៌មានចារកម្មឲ្យអ៊ុយក្រែនវិញហើយ
លោក ដូណាល់ ត្រាំ បានប្រកាសកាលពីថ្ងៃអាទិត្យទី៩ខែមីនាថា សហរដ្ឋអាមេរិកជិតបើកការចែករំលែកព័ត៌មានសម្ងាត់ជាមួយអ៊ុយក្រែនឡើងវិញហើយ បន្ទាប់ពីបានផ្អាកអស់រយៈពេលប៉ុន្មានថ្ងៃកន្លងទៅ។

ការផ្អាកចែករំលែកព័ត៌មានចារកម្ម ដែលត្រូវបានធ្វើឡើងកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន បានជះឥទ្ធិពលជាចម្បងទៅលើការស៊ើបការណ៍សម្ងាត់ ដែលទាក់ទងនឹងប្រតិបត្តិការវាយលុករបស់រុស្ស៊ី ដែលបង្កបញ្ហាប្រឈមយ៉ាងធ្ងន់ធ្ងរសម្រាប់យោធាអ៊ុយក្រែន។
ថ្លែងនៅលើយន្តហោះ Air Force One លោកប្រធានាធិបតី ត្រាំ បាននិយាយថា ការត្រៀមបន្តឡើងវិញនូវការចែករំលែកព័ត៌មានចារកម្មកើតឡើងព្រោះតែអ៊ុយក្រែនបង្ហាញពីការប្តេជ្ញាចិត្តកាន់តែខ្លាំងចំពោះការចរចាសន្តិភាពជាមួយរុស្ស៊ី។ លោកបានបន្តថា សញ្ញានៃឆន្ទៈរបស់អ៊ុយក្រែនក្នុងការចូលរួមក្នុងកិច្ចចរចាសន្តិភាពត្រូវបានគេរំពឹងថានឹងធ្វើឡើងក្នុងរយៈពេលពីរទៅបីថ្ងៃខាងមុខទៀត។
ទោះបីជាយ៉ាងណាក៏ដោយ លោក ត្រាំ មិនបានបញ្ជាក់ច្បាស់ថា តើការផ្អាកការដឹកជញ្ជូនអាវុធទៅកាន់ប្រទេសអ៊ុយក្រែន ដែលបានដាក់កាលពីមួយសប្តាហ៍មុននោះ ក៏នឹងត្រូវដកចេញដែរឬក៏យ៉ាងណានោះទេ។ ការផ្អាកទាំងការចែករំលែកព័ត៌មានសម្ងាត់ និងជំនួយយោធា បានរារាំងយ៉ាងខ្លាំងចំពោះសមត្ថភាពការពារជាតិរបស់អ៊ុយក្រែន ជាពិសេសក្នុងការតាមដាន និងកំណត់គោលដៅចលនាយោធារុស្ស៊ី។
សូមបញ្ជាក់ថា ទំនាក់ទំនងរវាងអាមេរិក និងអ៊ុយក្រែន មានភាពតានតឹងក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ បន្ទាប់ពីមានការប៉ះទង្គិចពាក្យសម្ដីគ្នារវាងលោក ត្រាំ និងប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី នៅក្នុងសេតវិមាន ដែលក្រោយមកអាមេរិកបានផ្អាកការផ្តល់ជំនួយយោធា និងការចែករំលែកព័ត៌មានសម្ងាត់ជាមួយទីក្រុងកៀវ៕
ដោយ៖ ឈាង
ចុចអាន៖ អាមេរិក ឈប់ផ្តល់ការណ៍សម្ងាត់អំពីរុស្ស៊ី ទៅឲ្យអ៊ុយក្រែន
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


