Breaknig News! លោក Trump គំរាមលោក Biden មិនឲ្យប្រកាសជ័យជម្នះ – Kampuchea Thmey Daily
Connect with us

ព័ត៌មានអន្ដរជាតិ

Breaknig News! លោក Trump គំរាមលោក Biden មិនឲ្យប្រកាសជ័យជម្នះ

Published

on

ដូចដែលយើងបានលើកឡើងពីមុនហើយថា លោក Joe Biden អាចនិយាយទៅកាន់ប្រជាជាតិនៅក្នុងសុន្ទរកថាប្រកាសជ័យជម្នះនៅយប់ថ្ងៃសុក្រ (ព្រឹកថ្ងៃសៅរ៍នៅកម្ពុជា)។ ប្រភពនានាបានឲ្យដឹងថា វាអាស្រ័យទៅលើលទ្ធផលនៃការបោះឆ្នោតក្នុងរដ្ឋដែលលោកកំពុងនាំមុខ។

ទោះបីជាយ៉ាងណាក៏ដោយ លោក Donald Trump ដែលកំពុងកាន់អំណាចបានប្រើប្រាស់បណ្តាញសង្គម Twitter ដើម្បីគំរាមគូប្រជែងរបស់លោកកុំឲ្យប្រកាសអំពីជ័យជម្នះ។ លោក Trump បានសរសេរថា “ខ្ញុំក៏អាចធ្វើការអះអាងបែបនោះបានដែរ។ កិច្ចដំណើរការនីតិវិធីច្បាប់ចាប់ផ្តើមហើយ!”។

តាមពិត លោក Trump ធ្លាប់បាននិយាយពីរដងរួចមកហើយថា លោកបានឈ្នះការបោះឆ្នោតថ្វីបើសន្លឹកឆ្នោតទាំងអស់មិនទាន់ត្រូវបានគេរាប់រូចក៏ដោយហើយសំឡេងឆ្នោតទាំងនោះកំពុងជំរុញឲ្យលោក Biden នាំមុខ ស្ថិតនៅលើផ្លូវឆ្ពោះទៅរកការក្លាយប្រធានាធិបតីអាមេរិកថ្មី។

ក្រុមរបស់លោក Trump បានបង្កើតបញ្ហាប្រឈមផ្នែកច្បាប់ជាច្រើនដើម្បីបញ្ឈប់ការរាប់សន្លឹកឆ្នោត៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ BBC

ចុច Like Facebook កម្ពុជាថ្មី

កីឡា3 hours ago

ខ្លាំង​មែន​! Capitan ផ្ដួល Ramazanov ដើម្បី​ក្លាយជា​ម្ចាស់​ខ្សែក្រវាត់​ពិភពលោក​ថ្មី

ព័ត៌មានជាតិ6 hours ago

លោកជំទាវ​ម៉ែន សំអន បាន​សម្របសម្រួល​បញ្ចប់​វិវាទ​ករណី​សំណង់​ផ្សារ​ទំនើប​សេន​ជូ​រី​ផ្លា​ហ្សា ស្របតាម​វិធីសាស្ត្រ ឈ្នះ ឈ្នះ របស់​សម្តេច​តេ​ជោ ហ៊ុន សែន

ព័ត៌មានជាតិ6 hours ago

ខេត្តស្ទឹងត្រែង​មាន​បញ្ហា​ប្រឈម​ច្រើន ដោយសារតែ​ស្ថានភាព​ព្រំដែន​មាន​សភាព​ស្មុគស្មាញ និង​មិនទាន់​បោះបង្គោល​ព្រំដែន

ព័ត៌មានជាតិ7 hours ago

កម្ពុជា ចិន រៀបចំ​ព្រឹត្តិការណ៍ «​ដំណើរ​ភាពយន្ត​ចល័ត​ចិន​-​កម្ពុជា​ដ៏​ឆ្នើម​លើក​ទី​៥»

ព័ត៌មានជាតិ7 hours ago

ករណី​បាញ់​សម្លាប់​ជនជាតិ​ចិន​កក្រើក​នៅព្រះសីហនុ ​សមត្ថកិច្ច​ឃាត់​ខ្លួន​ជនសង្ស័យ​៣នាក់​

ព័ត៌មានពេញនិយម