Connect with us

ព័ត៌មានអន្ដរជាតិ

WHO ជំរុញប្រទេសអ្នកមានចែករំលែកវ៉ាក់សាំង ក្រោយចាក់ដល់អ្នកមានហានិភ័យខ្ពស់រួច

បានផុស

នៅ

អង្គការសុខភាពពិភពលោក (WHO) កំពុងជំរុញឲ្យបណ្តាប្រទេសអភិវឌ្ឍន៍ចូលរួមសហការសម្រាប់ការចែកចាយវ៉ាក់សាំងប្រឆាំងនឹងវីរុសសកលឲ្យស្មើៗគ្នា បន្ទាប់ពីពួកគេបានបញ្ចប់ការចាក់ថ្នាំបង្ការដល់ប្រជាជនដែលមានហានិភ័យខ្ពស់របស់ពួកគេរួចរាល់ ។

អគ្គនាយករងអង្គការសុខភាពពិភពលោក Tedros Adhanom Ghebreyesus បានសម្តែងការព្រួយបារម្ភដោយនិយាយថា “ប្រទេសមួយចំនួនកំពុងប្រណាំងដើម្បីចាក់វ៉ាក់សាំងដល់ប្រជាជនរបស់ពួកគេទាំងអស់ ខណៈដែលប្រទេសផ្សេងទៀតមិនមានអ្វីទាំងអស់” ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំណែកទីប្រឹក្សាជាន់ខ្ពស់របស់ WHO លោក Bruce Aylward បានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃចន្ទថា “និយាយដោយត្រង់ទៅបញ្ហាដែលយើងមានគឺថាយើងមិនអាចទទួលបានវ៉ាក់សាំងគ្រប់គ្រាន់ដើម្បីផ្ដល់ទៅប្រទេសអ្នកក្រតាមដែលអាចធ្វើទៅបាននោះទេ” ។

ទន្ទឹមនោះកម្មវិធី COVAX ដែលជាក្របខ័ណ្ឌអន្តរជាតិសម្រាប់ការចែកចាយវ៉ាក់សាំងប្រកបដោយសមធម៌និយាយថា ខ្លួនបានចែកចាយវ៉ាក់សាំងតិចជាង ១០ ភាគរយនៃគោលដៅរបស់ខ្លួន ។

កម្មវិធីនេះនិយាយថា ចាប់តាំងពីការដឹកជញ្ជូនលើកដំបូងរបស់ខ្លួនទៅកាន់ប្រទេសនៅអាហ្វ្រិកខាងលិចដូចជា ហ្គាណា កាលពីថ្ងៃទី ២៤ ខែកុម្ភៈ COVAX បានចែកចាយវ៉ាក់សាំងច្រើនជាង ៣១ លានដូសទៅដល់ ៥៧ ប្រទេស ។

គួរបញ្ជាក់ថា គោលដៅរបស់កម្មវិធី COVAX គឺដើម្បីផ្តល់នូវវ៉ាក់សាំងច្រើនជាង ៣៣០ លានដូសនៅចុងខែមិថុនា ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ NHK

ចុចអាន ៖ WHO ៖ គម្លាតវ៉ាក់សាំងរវាងប្រទេសអ្នកមាន និងអ្នកក្រកាន់តែអាក្រក់ទៅៗ

ចុចអាន ៖ WHO ជំរុញប្រទេសនានាត្រូវរាយការណ៍ពីជំងឺកូវីដ ១៩ បំប្លែងខ្លួនថ្មីជាដាច់ខាត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤០ នាទី មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៦ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម