Connect with us

ព័ត៌មានអន្ដរជាតិ

អ្នកមានឈាមប្រភេទ​ O ប្រឈមហានិភ័យឆ្លងកូវីដទាប ចុះក្រុមឈាមប្រភេទណា ប្រឈមឆ្លងខ្លាំងជាងគេ?

បានផុស

នៅ

ការសិក្សាដ៏ធំមួយបានបន្ថែមនូវភស្តុតាងថា អ្នកដែលមានឈាមប្រភេទ O អាចមានហានិភ័យទាបពីការឆ្លងជំងឺកូវីដ១៩។

This image has an empty alt attribute; its file name is corona.jpg
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមអ្នកស្រាវជ្រាវបានរាយការណ៍នៅក្នុងទស្សនាវដ្តី Annals of Internal Medicine ថា ក្នុងចំណោមជនជាតិកាណាដាចំនួន២២៥,៥៥៦នាក់ ដែលត្រូវបានគេធ្វើតេស្តរកជំងឺកូវីដ១៩, ហានិភ័យនៃការឆ្លងកូវីដគឺមានកម្រិតទាបជាង១២ភាគរយ ហើយហានិភ័យនៃការឈឺធ្ងន់ឬស្លាប់ដោយសារជំងឺនេះ គឺទាបជាង១៣ភាគរយ សម្រាប់អ្នកដែលមានក្រុមឈាម O បើប្រៀបធៀបនឹងអ្នកដែលមានឈាមប្រភេទ A, AB ឬ B។

This image has an empty alt attribute; its file name is resized_4deb3-ab2dd9c5ba1a232bc2a403d99cacabdb.jpg

វេជ្ជបណ្ឌិត Joel Ray នៃមន្ទីរពេទ្យ St. Michael’s Hospital ក្នុងទីក្រុង Toronto បានប្រាប់ Reuters ថា មនុស្សនៅក្នុងក្រុមឈាមប្រភេទ O អាចបង្កើតអង់ទីគ័រដែលអាចទប់ទល់និងស្គាល់ផ្នែកខ្លះនៃវីរុសនេះ។

ចំណែកការសិក្សាមួយទៀតបានរកឃើញថា មនុស្ស​ដែល​មាន​ឈាម​ប្រភេទ A ​​គឺប្រឈម​នឹង​ហានិភ័យ​ឆ្លង​កូវីដ​ខ្ពស់​ជាង​គេ​ ព្រោះ​វីរុស​អាច​ភ្ជាប់​ទៅ​នឹង​កោសិកា​ផ្លូវ​ដង្ហើម​របស់​ពួកគេ​បាន​យ៉ាង​ងាយ។

This image has an empty alt attribute; its file name is w7a7dEzWJpMcPTigj9BjHi.jpg

ក្រុម​អ្នក​ស្រាវជ្រាវ​បាន​ស៊ើបអង្កេត​​ អំពី​របៀប​ដែល​វីរុសមានទំនាក់ទំនងជាមួយនឹង​កោសិកា​ឈាម​ក្រហមនៃ​ប្រភេទ A, B និង O។ ពួកគេរក​ឃើញ​ថា ​វីរុស​មិន​អាច​ចូល​កោសិកា​ឈាម​ O​ដោយ​ផ្ទាល់បានទេ ប៉ុន្តែ​អង់ទីគ័រ​នៅ​លើ​កោសិកា​ផ្សេង​ទៀត​នៃ​មនុស្សដែលមានឈាម​ប្រភេទ A គឺងាយនឹងឆ្លងវីរុស SARS-C​oV-2 ជាង៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Reuters

ចុចអាន៖ ដឹងប្រភេទ​ក្រុម​ឈាម​ អាច​ទាយ​ដឹង​ពី​ហានិភ័យ​សុខភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម