Connect with us

ព័ត៌មានអន្ដរជាតិ

កុមារីអាយុត្រឹម៧ឆ្នាំ ត្រូវយោធាបាញ់សម្លាប់ពេលកំពុងអង្គុយលើភ្លៅឪពុកក្នុងផ្ទះ ក្លាយជាជនរងគ្រោះក្មេងបំផុតនៅមីយ៉ាន់ម៉ា

បានផុស

នៅ

កុមារីអាយុ៧ឆ្នាំម្នាក់ ត្រូវបានបាញ់សម្លាប់ដោយកងសន្តិសុខនៅក្នុងប្រទេសមីយ៉ាន់ម៉ា ដែលធ្វើឲ្យកុមារីរូបនេះ ក្លាយជាជនរងគ្រោះក្មេងជាងគេបំផុត នៅក្នុងការបង្ក្រាបបន្ទាប់ពីរដ្ឋប្រហារយោធាកាលពីខែមុន។

សមាជិកគ្រួសារបាននិយាយថា ក្មេងស្រីនេះត្រូវបានសម្លាប់នៅឯផ្ទះរបស់នាងក្នុងទីក្រុង Mandalay។

This image has an empty alt attribute; its file name is 2021-03-11T124323Z_459052724_RC209M95MUF0_RTRMADP_3_MYANMAR-POLITICS-1024x538.jpg
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោធាកាលពីថ្ងៃអង្គារបានសម្តែងការសោកសៅចំពោះមរណភាពរបស់ក្រុមអ្នកតវ៉ា ប៉ុន្តែបានស្តីបន្ទោសពួកគេចំពោះការបង្កឲ្យមាន ភាពអនាធិបតេយ្យក្នុងប្រទេសនេះ។

បុគ្គលិកនៃសេវាកម្មបុណ្យសពក្នុងទីក្រុង Mandalay បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters ថា កុមារីអាយុ៧ឆ្នាំ បានស្លាប់ដោយសារគ្រាប់កាំភ្លើងនៅសង្កាត់ Chan Mya Thazi។

This image has an empty alt attribute; its file name is merlin_184015947_2dd84a57-f53c-4a45-892b-308e7a366e07-videoSixteenByNine3000-1024x576.jpg

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកមីយ៉ាន់ម៉ាបានរាយការណ៍ថា ទាហានបានបាញ់ទៅលើឪពុករបស់នាងប៉ុន្តែ ត្រូវចំក្មេងស្រីខណៈពេលនាងកំពុងអង្គុយលើភ្លៅរបស់ឪពុកនៅខាងក្នុងផ្ទះរបស់ពួកគេ។

កុមារីត្រូវបានគេស្គាល់ឈ្មោះថា Khin Myo Chit។ ក្រុមជួយសង្គ្រោះ បានប្រញាប់ប្រញាល់នាំនាងទៅកាន់មន្ទីរពេទ្យប៉ុន្តែមិនអាចជួយសង្គ្រោះជីវិតនាងបានទេ។

This image has an empty alt attribute; its file name is 6625.jpg

សមាជិកគ្រួសារនិយាយថា បងប្រុសអាយុ១៩ឆ្នាំរបស់នាង ក៏ត្រូវបានចាប់ខ្លួនផងដែរ។

ទោះបីជាយ៉ាងណាក៏ដោយ យោធាមិនបានធ្វើអត្ថាធិប្បាយលើរបាយការណ៍នោះទេ។

គួរបញ្ជាក់ជាថ្មីថា ប្រទេសមីយ៉ាន់ម៉ាត្រូវញាំញីដោយការតវ៉ា ចាប់តាំងពីយោធាឡើងកាន់កាប់អំណាចកាលពីថ្ងៃទី១ខែកុម្ភៈ។

This image has an empty alt attribute; its file name is 16x9.jpg

ក្រុមសិទិ្ធកុមារនិយាយថា កុមារជាង២០នាក់ស្ថិតក្នុងចំណោមមនុស្សរាប់សិបនាក់ ដែលត្រូវបានសម្លាប់។

សរុបទៅ យោធានិយាយថា មនុស្សចំនួន១៦៤នាក់ ត្រូវបានសម្លាប់នៅក្នុងការតវ៉ាប៉ុន្តែក្រុមសកម្មជន ជំនួយសម្រាប់អ្នកទោសនយោបាយ (AAPP) បានដាក់ចំនួនអ្នកស្លាប់រហូតដល់ទៅ ២៦១នាក់ឯណោះ៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ BBC

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម