Connect with us

ព័ត៌មានអន្ដរជាតិ

តើអ្នកកើតជំងឺកូវីដ១៩ហើយ មានភាពស៊ាំមិនឲ្យឆ្លងម្តងទៀតបានយូរប៉ុនណា?

បានផុស

នៅ

ការស្រាវជ្រាវថ្មីមួយបានបង្ហាញថា រយៈពេលនៃភាពស៊ាំនឹងជំងឺកូវីដ១៩ បន្ទាប់ពីការឆ្លងអាចមានភាពខុសគ្នាសម្រាប់មនុស្សម្នាក់ៗ។

ក្រុមអ្នកស្រាវជ្រាវបានរកឃើញថា បុគ្គលមួយចំនួនត្រូវបានគេមើលឃើញ កម្រិតអង់ទីគ័រធ្លាក់ចុះបន្ទាប់ពីឆ្លងពីរបីថ្ងៃឬសូម្បីតែប៉ុន្មានសប្តាហ៍។

This image has an empty alt attribute; its file name is immunity_1-1024x768.jpg
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប៉ុន្តែយ៉ាងហោចណាស់មួយភាគបីនៃអ្នកចូលរួម មិនមានការផ្លាស់ប្តូរកម្រិតអង់ទីគ័រទេបន្ទាប់ពីជាសះស្បើយរយៈពេលយ៉ាងហោចណាស់ប្រាំមួយខែ ហើយអ្នកខ្លះថែមទាំងមានកម្រិតអង់ទីគ័រកើនឡើងទៀតផង ដែលនេះបង្ហាញថា ភាពស៊ាំរបស់ពួកគេអាចមានរយៈពេលរាប់ទសវត្សរ៍ឯណោះ។

ក្រុមការងារមកពីសាលាវេជ្ជសាស្ត្រ Duke-NUS ក្នុងប្រទេសសិង្ហបុរីបាននិយាយថា ការរកឃើញនេះបានបង្ហាញនូវភស្តុតាងថា អ្នកដែលបានឆ្លងជំងឺមួយចំនួនពីមុន ទំនងជានឹងត្រូវឆ្លងជាថ្មីក្នុងពេលមានរលកបនា្ទប់ ឬសូម្បីតែវីរុសបំប្លែងខ្លួនផងដែរ។

This image has an empty alt attribute; its file name is np_file_11658-1024x682.jpeg

អ្នកនិពន្ធ លោកវេជ្ជបណ្ឌិត Wang Linfa ដែលជានាយកកម្មវិធីជំងឺឆ្លងនៅ Duke-NUS បាននិយាយថា “សារ  សំខាន់ពីការសិក្សានេះគឺថា ភាពយូរអង្វែងនៃមុខងារអង់ទីគ័រប្រឆាំងជំងឺកូវីដ អាចមានភាពខុសគ្នាខ្លាំង ហើយវាចាំបាច់ក្នុងការឃ្លាំមើលវានៅកម្រិតបុគ្គល”។

លោកបន្តថា “ការងារនេះ អាចមានជាប់ទាក់ទងដល់ភាពស៊ាំយូរអង្វែងបន្ទាប់ពីការចាក់វ៉ាក់សាំង ដែលជាផ្នែកមួយនៃការសិក្សាតាមដានរបស់យើង”។

This image has an empty alt attribute; its file name is 6a7223ca-68c6-44d1-bae0-77fc1d0183d7-1024x576.jpg

ចំពោះការសិក្សា ដែលចុះផ្សាយនៅក្នុងទស្សនាវដ្តី The Lancet បានឲ្យដឹងថា ក្រុមស្រាវជ្រាវបានពិនិត្យលើអ្នកជំងឺកូវីដចំនួន១៦៤នាក់ នៅក្នុងប្រទេសសិង្ហបុរីរយៈពេលពី៦ទៅ៩ខែ។

អ្នកជំងឺម្នាក់ៗបានផ្តល់សំណាកឈាម ដែលក្រុមអ្នកស្រាវជ្រាវបានវិភាគសម្រាប់អង់ទីគ័រនិងសម្រាប់កោសិកា T-cells។ T-cells គឺជាកោសិកាឈាម សដែលសម្លាប់មេរោគ។

This image has an empty alt attribute; its file name is download-2-3.jpg

អ្នកចូលរួមត្រូវបានបែងចែកជា៥ក្រុម អាស្រ័យលើរយៈពេលនៃអង់ទីគ័ររបស់ពួកគេ ប្រឆាំងនឹងជំងឺកូវីដ១៩។

ក្រុមទី១ដែលគេហៅថា “ក្រុមអវិជ្ជមាន” គឺមិនត្រូវបានគេរកឃើញអង់ទីគ័រសោះ ហើយក្រុមនេះស្មើនឹងប្រហែល ១១,៦ភាគរយនៃអ្នកជំងឺដែលចូលរួមក្នុងការសិក្សា។

This image has an empty alt attribute; its file name is d41586-020-02598-6_18365668.jpg

ក្រុមបន្ទាប់ គឺ “ក្រុមថយចុះលឿន” មានចំនួនអ្នកជំងឺ២៦,៦ភាគរយ និងមានកម្រិតអង់ទីគ័រធ្លាក់ចុះយ៉ាងឆាប់រហ័សក្នុងរយៈពេលពីរបីថ្ងៃ។

បន្ទាប់មកទៀតគឺក្រុម “ចុះខ្សោយយឺតៗ” មានអង់ទ័គ័រដែលរលាយបាត់ក្នុងរយៈពេល៦ខែ។ ក្រុមនេះស្មើនឹងអ្នកចូលរួម ២៩ភាគរយ។

This image has an empty alt attribute; its file name is coronavirus-health-workers-1-1024x725.jpg

ក្រុមមួយទៀតដែលគេហៅថា “ក្រុមតស៊ូ” ដែលមានអ្នកចូលរួម ៣១,៧ភាគរយ បានបង្ហាញការប្រែប្រួលតិចតួចនៅក្នុងកម្រិតអង់ទីគ័ររបស់ពួកគេយ៉ាងហោចណាស់រយៈពេល៦ខែ។

ចុងក្រោយជាក្រុមឆ្លើយតបយឺត ដែលមាន១,៨ភាគរយនៃអ្នកជំងឺ។ ក្រុមនេះបានបង្ហាញពីការកើនឡើងខ្លាំងនៃអង់ទីគ័រក្នុងអំឡុងពេលសិក្សា៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ អំឡុងពេលកូវីដ មិនគួរញ៉ាំអាហារអស់នេះ ប្រយ័ត្នប្រព័ន្ធភាពស៊ាំចុះខ្សោយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម