Connect with us

ព័ត៌មានអន្ដរជាតិ

ឥណ្ឌា​ទំនង​ពន្យារ​ពេល​ការ​ចែក​ចាយ​វ៉ាក់​សាំង​ Astra​Zeneca​ ខែ​មីនា​ និង​មេសា

បានផុស

នៅ

ប្រទេស​ឥណ្ឌា​នឹង​ពន្យារ​ពេល​ការ​ផ្គត់​ផ្គង់​​វ៉ាក់សាំង​បង្ការ​កូវីដ-១៩ AstraZeneca ទៅ​មជ្ឈមណ្ឌល​ COVAX ដែល​គាំទ្រ​ដោយ​ GAVI/WHO សម្រាប់​ខែ​មីនា និង​មេសា។ នេះ​ជា​ការ​ឲ្យ​ដឹង​​​របស់​ក្រុម​ហ៊ុន​ជា​ដៃ​គូ​ផ្គត់ផ្គង់របស់​ UNICEF ដល់​ Reuters នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

UNICEF ​បាន​និយាយ​​តាម​អ៉ីមែល​​ថា ៖«យើង​យល់​ថា ការ​ផ្គត់​ផ្គង់វ៉ាក់សាំង​ការពារ​កូវីដ-១៩​​ដល់​​ប្រទេស​​​​មាន​ប្រាក់​ចំណូល​ទាប​​ដែល​ចូល​រួម​ជា​មួយ​ COVAX ទំនង​ជា​នឹងប្រឈម​នឹង​ការ​ពន្យារ​ពេល បន្ទាប់​ពី​ការ​រាំង​ស្ទះ​​ក្នុង​ការ​ទទួល​​​បាន​អាជ្ញា​ប័ណ្ណ​ធានា​​នាំ​ចេញ​សម្រាប់​វ៉ាក់សាំង​បន្ថែម​​​ដែល​ត្រូវ​បាន​ផលិត​ដោយ​វិទ្យាស្ថានឥណ្ឌា Serum Institute​ of India (SII)  ដែល​រំពឹង​ថា នឹង​ទទួល​បាន​នៅ​ខែ​មីនា និង​មេសា។

«COVAX កំពុង​ពិភាក្សា​ជា​មួយ​រដ្ឋាភិបាល​ឥណ្ឌា​ក្នុង​គោល​បំណង​ធានា​ការ​ចែក​ចាយ​ឲ្យ​បាន​លឿន​តាម​ដែល​អាច​​ធ្វើ​ទៅ​បាន»។

កាល​ពី​ថ្ងៃ​ពុធ ម្សិល​មិញ ទី​ភ្នាក់​ងារ​សារព័ត៌មាន​ Reuters បាន​ផ្សាយ​ថា ប្រទេស​ឥណ្ឌា​បាន​ផ្អាក​ជា​បណ្តោះ​អាសន្ន​​ចំពោះ​ការ​នាំ​ចេញវ៉ាក់សាំង AstraZeneca ​ធំ​ៗ​ទាំង​អស់​ដែល​ផលិត​ដោយ​ SII ដែល​ជា​អ្នក​ផលិត​វ៉ាក់សាំង​ធំ​ជាង​គេ​បំផុត​ក្នុង​ពិភព​លោក ដើម្បី​បំពេញ​តម្រូវ​ការ​ក្នុង​ស្រុក​ដែល​កំពុង​​ឆ្លង​រីក​រាល​ដាល​ខ្លាំង។

UNICEF ក៏​បាន​លើក​ឡើង​ដែរ​​ថា បណ្តា​ប្រទេស​​ដែល​ចូល​រួម​ជា​មួយ​ COVAX ក៏​ត្រូវ​បានជូន​ដំណឹង​អំពី​ការ​ផ្គត់​ផ្គង់​ទាប​ជាង​ការ​រំពឹង​ទុក​ចំពោះ​វ៉ាក់សាំង AstraZeneca ដែល​ផលិត​នៅ​កូរ៉េ​ខាង​ត្បូង​សម្រាប់​ខែ​មីនា។

«ស្រប​នឹង​បញ្ហា​ប្រឈម​​នៃ​បរិយាកាស​​ផ្គត់ផ្គង់​ជា​សកល​​នា​ពេល​បច្ចុប្បន្ន នេះ​​គឺ​​ដោយ​សារ​​​បញ្ហា​ប្រឈម​របស់​ក្រុម​ហ៊ុន​​​ដែល​ជួប​បញ្ហា​ក្នុង​ការ​ពង្រីក​​នៃ​ការផ្គត់ផ្គង់បរិមាណ​ខ្ពស់​ និង​បង្កើន​ប្រសិទ្ធភាព​ដំណើរ​ការ​ផលិត​សម្រាប់​​ការ​ចែក​ចាយមុន​ៗ »។ UNICEF ​បាន​បញ្ជាក់៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ Reuters

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម