Breaking News! លោក Trump និងគ្រួសារប្រឈមហានិភ័យ ឆ្លងកូវីដ – Kampuchea Thmey Daily
Connect with us

ព័ត៌មានអន្ដរជាតិ

Breaking News! លោក Trump និងគ្រួសារប្រឈមហានិភ័យ ឆ្លងកូវីដ

Published

on

មន្រ្តីពីររូបបានបញ្ជាក់ប្រាប់ CNN ថា អគ្គសេនាធិការសេតវិមានលោក Mark Meadows ត្រូវបានធ្វើតេស្តវិជ្ជមានរកឃើញវីរុសកូរ៉ូណា។

លោក Meadows បានធ្វើដំណើរជាមួយលោកប្រធានាធិបតី Donald Trump កាលពីថ្ងៃអាទិត្យនិងថ្ងៃចន្ទមុន។ គាត់ក៏ចូលរួមពិធីជប់លៀងនៅយប់បោះឆ្នោតក្នុងសេតវិមានកាលពីថ្ងៃអង្គារនិងមានទំនាក់ទំនងជិតស្និទ្ធជាមួយសមាជិកគ្រួសាររបស់លោកប្រធានាធិបតីផងដែរ។

ជំនួយការសេតវិមានម្នាក់បាននិយាយថា ពេលនេះក្រុមមន្រ្តីនិងបុគ្គលិកសេតវិមានដទៃទៀតមានការភិតភ័យអំពីហានិភ័យនៃការឆ្លងជំងឺកូវីដ១៩។ សេតវិមានបានអញ្ជើញមនុស្សទាំងនោះឲ្យមកមើលលទ្ធផលនៅរាត្រីបោះឆ្នោត។

លោកស្រី Alyssa Farah នាយកផ្នែកទំនាក់ទំនងរបស់សេតវិមានបាននិយាយថា នឹងមានការត្រួតពិនិត្យសីតុណ្ហភាពនិងដាក់វិធានការប្រុងប្រយ័ត្ន៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ CNN

ចុច Like Facebook កម្ពុជាថ្មី

កីឡា4 hours ago

ខ្លាំង​មែន​! Capitan ផ្ដួល Ramazanov ដើម្បី​ក្លាយជា​ម្ចាស់​ខ្សែក្រវាត់​ពិភពលោក​ថ្មី

ព័ត៌មានជាតិ7 hours ago

លោកជំទាវ​ម៉ែន សំអន បាន​សម្របសម្រួល​បញ្ចប់​វិវាទ​ករណី​សំណង់​ផ្សារ​ទំនើប​សេន​ជូ​រី​ផ្លា​ហ្សា ស្របតាម​វិធីសាស្ត្រ ឈ្នះ ឈ្នះ របស់​សម្តេច​តេ​ជោ ហ៊ុន សែន

ព័ត៌មានជាតិ7 hours ago

ខេត្តស្ទឹងត្រែង​មាន​បញ្ហា​ប្រឈម​ច្រើន ដោយសារតែ​ស្ថានភាព​ព្រំដែន​មាន​សភាព​ស្មុគស្មាញ និង​មិនទាន់​បោះបង្គោល​ព្រំដែន

ព័ត៌មានជាតិ8 hours ago

កម្ពុជា ចិន រៀបចំ​ព្រឹត្តិការណ៍ «​ដំណើរ​ភាពយន្ត​ចល័ត​ចិន​-​កម្ពុជា​ដ៏​ឆ្នើម​លើក​ទី​៥»

ព័ត៌មានជាតិ8 hours ago

ករណី​បាញ់​សម្លាប់​ជនជាតិ​ចិន​កក្រើក​នៅព្រះសីហនុ ​សមត្ថកិច្ច​ឃាត់​ខ្លួន​ជនសង្ស័យ​៣នាក់​

ព័ត៌មានពេញនិយម