Connect with us

ព័ត៌មានអន្ដរជាតិ

មិនខ្វល់រឿងបាតុកម្ម! យោធា មីយ៉ាន់ម៉ា កំពុងហាត់សមត្រៀមប្រារព្ធទិវាកងកម្លាំងប្រដាប់អាវុធ

បានផុស

នៅ

យោធាប្រទេសមីយ៉ាន់ម៉ាហាក់ដូចជាត្រៀមរៀបចំដើរក្បួន នៅមុនការប្រារព្ធទិវាកងកម្លាំងប្រដាប់អាវុធរបស់ខ្លួននៅថ្ងៃសៅរ៍ ខណៈពេលដែលពួកគេកំពុងបង្កើនការបង្ក្រាបទៅលើជនស៊ីវិល ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបាននិយាយថា កម្លាំងសន្តិសុខបានបើកការចូលបង្ក្រាបទៅក្នុងផ្ទះមួយនៅក្នុងទីក្រុងធំបំផុតទី ២ នៃប្រទេស Mandalay កាលពីថ្ងៃអង្គារ ហើយបានបើកការបាញ់ប្រហារ និងបណ្ដាលឲ្យក្មេងស្រីអាយុ ៧ ឆ្នាំម្នាក់បានស្លាប់ ។

ក្រុមសិទិ្ធមនុស្សក្នុងស្រុកនិយាយថា យ៉ាងហោចណាស់មានមនុស្សចំនួន ២៧៥ នាក់ត្រូវបានសម្លាប់ទាក់ទងនឹងការបង្ក្រាបកាលពីថ្ងៃពុធ ។

ស្របពេលជាមួយគ្នានេះទូរទស្សន៍រដ្ឋបានរាយការណ៍អំពីការហាត់សមទ្រង់ទ្រាយធំមួយដែលបានកើតឡើងនៅទីក្រុងណៃពិដោ មុនទិវាកងកម្លាំងប្រដាប់អាវុធ ។

ទន្ទឹមនឹងនេះដែរសវនាការរបស់តុលាការសម្រាប់លោកស្រី អ៊ុងសាន ស៊ូជី ដែលគ្រោងធ្វើកាលពីថ្ងៃពុធក៏ត្រូវបានពន្យារពេលភ្លាមៗផងដែរ ។

បន្ថែមពីនេះក្រុមបាតុករប្រឆាំងនឹងរដ្ឋប្រហារជាង ៦០០ នាក់ត្រូវបានគេរាយការណ៍ថាត្រូវបានដោះលែងនៅថ្ងៃដែលយោធាប្រារព្ធទិវាកងកម្លាំងប្រដាប់អាវុធ ។

រហូតមកដល់ពេលនេះក្រុមអ្នកតវ៉ាមិនមានការដើរតាមផ្លូវនោះទេ ហើយផ្ទុយទៅវិញបានសម្តែងការប្រឆាំងរបស់ពួកគេចំពោះយោធាដោយស្នាក់នៅផ្ទះដោយស្ងប់ស្ងាត់ និងធ្វើបាតុកម្មប្រកបដោយប្រសិទ្ធភាព ។

ខណៈពេលដែលយោធាត្រៀមសម្រាប់ការប្រារព្ធទិវាកងកម្លាំងប្រដាប់អាវុធរបស់ខ្លួនអ្នកតំណាងនៃប្រទេសជាច្រើនដែលត្រូវបានអញ្ជើញឲ្យចូលរួមក្នុងព្រឹត្តិការណ៍នេះទំនងជាមិនចូលរួមឡើយ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ NHK

ចុចអាន ៖ កុមារីអាយុត្រឹម៧ឆ្នាំ ត្រូវយោធាបាញ់សម្លាប់ពេលកំពុងអង្គុយលើភ្លៅឪពុកក្នុងផ្ទះ ក្លាយជាជនរងគ្រោះក្មេងបំផុតនៅមីយ៉ាន់ម៉ា

ចុចអាន ៖ “ខ្ញុំមិនអាចទ្រាំបានទេលោកប៉ា ខ្ញុំឈឺណាស់” ពាក្យចុងក្រោយរបស់ក្មេងស្រីអាយុ៧ឆ្នាំដែលត្រូវយោធា មីយ៉ាន់ម៉ាបាញ់សម្លាប់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម