Connect with us

ព័ត៌មានអន្ដរជាតិ

ក្រោយ​តវ៉ា​ស្ងប់​ស្ងាត់​ អ្នក​តវ៉ា​មីយ៉ាន់ម៉ា​បន្ត​ចេញ​មុខ​ កម្លាំង​សន្តិសុខ​បង្ក្រាបដោយ​ហិង្សា​សម្លាប់​​ទៀតហើយ

បានផុស

នៅ

មនុស្ស​ពីរ​នាក់​ត្រូវ​បាន​សម្លាប់ និង​ជា​ច្រើ​​នាក់​​បាន​របួស​នៅ​ទី​តាំង​៤​កន្លែង​ផ្សេង​គ្នា​ចាប់​ពី​យប់​ថ្ងៃ​ពុធ ឈាន​ដល់​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ ខណៈ​កម្លាំងសន្តិសុខ​មីយ៉ាន់ម៉ា​នៅ​តែ​បន្ត​បង្ក្រាប​ដោយ​ហិង្សា​ដដែល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅ​យប់​ថ្ងៃ​អង្គារ ប៉ូលិស​ និង​ទាហាន​បាន​បាញ់​រះមិន​រើស​មុខ​នៅ​ពេល​ពួក​​គេ​បាន​វាយ​ឆ្មក់​ទៅ​តំបន់ Aung Pin Lae ក្នុង​ទី​ប្រជុំ​ជន Chanmythazi ទី​ក្រុង​ម៉ាន់ដាឡាយ។ ក្នុង​បាញ់​ប្រហារ​នោះ​ក្មេង​ប្រុស​អាយុ​១៦​ឆ្នាំ​ត្រូវ​បាន​បាញ់​សម្លាប់ និង​មនុស្ស​៣​នាក់​បាន​របួស នៅ​ពេល​យោធា​បានចាប់​ផ្តើម​បាញ់ បន្ទាប់​ពី​ការតវ៉ា​ស្ងប់ស្ងាត់​នៅ​ពេល​ថ្ងៃ។

ក្រុម​សប្បុរស​ធម៌មួយ​នៅ​ទី​ក្រុង​ម៉ាន់ដាឡាយ​បាន​ប្រាប់​ព័ត៌មាន​ក្នុង​ស្រុក​ថា ខ្លួន​បានមិន​អាច​យក​សព​ ឬ​ជួយ​អ្នក​របួស​បាន​ទេ​ ពី​ព្រោះ​កម្លាំង​ប៉ូលិស និង​ទាហាន​បាន​បើក​ការ​បាញ់​រះ​ទៅ​លើ​រថយន្ត​សង្គ្រោះបន្ទាន់​កាល​ពី​យប់​ថ្ងៃ​អង្គារ។

ចាប់​តាំង​​ពី​ការ​ប្រឈម​មុខ​ដាក់​គ្នា​​នៅ​តំបន់​រវាង​កម្លាំង​សន្តិសុខ​របស់​របប​យោធា និង​អ្នក​ប្រជា​ធិបតេយ្យ​​​នៅ​ថ្ងៃ​ទី​២១ ខែ​មីនា​មក ប៉ូលិស និង​ទាហាន​បានបើក​ការ​វាយ​ឆ្មក់​ជា​ស៊េរី​ដែល​បណ្តាល​ឲ្យ​ស្លាប់​ដែល​មាន​គោល​ដៅ​មិន​ត្រឹម​តែ​លើ​អ្នក​តវ៉ា​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​សូម្បី​អ្នក​ឈរ​មើល អ្នក​ស្រុក​ដែល​មិន​បានតវ៉ា​ក៏​ជា​គោល​ដៅ​របស់​ពួក​គេ​ដែរ​នៅ​តំបន់ Aung Pin Lae, Aung Tharyar និង Mya Yi Nandar។

ការ​វាយ​ឆ្មក់បាន​ឆក​យកជីវិត​មនុស្សជាង​២០​នាក់​ក្នុង​នោះ​មាន​ទាំង​ក្មេង​៣​នាក់​ដែល​មាន​អាយុ​៧ឆ្នាំ ១៥​ឆ្នាំ និង​១៦​ឆ្នាំ។

ទន្ទឹម​នេះ​ដែរ នៅ​តំបន់ Kaukpadaung ក្នុង​ទី​ក្រុង​ម៉ាន់ដាឡាយ បុរស​អាយុ​២៣​ឆ្នាំ​ត្រូវ​បាន​បាញ់​ស្លាប់ និងមនុស្ស​៣​នាក់​​របួស​​វេលា​ម៉ោង​៩យប់​ថ្ងៃ​អង្គារ។

នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ មនុស្ស​ជា​ច្រើន​នាក់​បាន​របួស​នៅ​ពេល​កម្លាំង​សន្តិសុខ​បើក​ការ​បាញ់​ទៅ​លើ​អ្នក​តវ៉ា​នៅ​តំបន់ Taunggyi ក្នុង​រដ្ឋ Shan State និង​តំបន់ Hpa-an ក្នុង​រដ្ឋ Karen State។

បើ​ទោះ​ជា​ការ​បង្ក្រាប​បណ្តាល​ឲ្យ​ស្លាប់បែប​ណា​ក្តី មនុស្ស​រាប់​ពាន់​ទូទាំង​ប្រទេស​មីយ៉ាន់ម៉ា​នៅ​តែ​បន្ត​ចេញ​តវ៉ា​តាម​ផ្លូវ​ទាំង​យប់-ថ្ងៃ​ដើម្បី​បង្ហាញ​ពី​ការ​ប្រឆាំង​នឹង​ការ​គ្រប់​គ្រង​ដោយ​ធា។

គិត​ត្រឹម​ថ្ងៃ​ពុធ ទី​២៤ ខែ​មីនា តួលេខ​អ្នក​ស្លាប់​ចាប់​ពី​រដ្ឋ​ប្រហារ​ទី​១កុម្ភៈ​មក កើន​ដល់​២៦២​នាក់​ហើយ៕


ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ Irrawaddy

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣១ នាទី មុន

មនុស្សស្លាប់គរជើងគ្នា ក្នុងវាយប្រហារភេរវកម្មដ៏រន្ធត់នៅផ្សារទំនើប រុស្ស៊ី

ព័ត៌មានជាតិ៤៣ នាទី មុន

កម្ពុជា ចូលរួមកិច្ចប្រជុំផែនការយុទ្ធសាស្ត្រ វប្បធម៌អាស៊ាន ក្រោយឆ្នាំ២០២៥

ព័ត៌មានជាតិ១២ ម៉ោង មុន

កម្មករ​នៃ​រោងចក្រ Y & W ជិត​២០០០​នាក់ បាន​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់ ដោយ​ពេញចិត្ត និង​មាន​ជំនឿ​លើ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ១២ ម៉ោង មុន

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​មី​យ៉ាន់​ម៉ា​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម