Connect with us

ព័ត៌មានអន្ដរជាតិ

យោធា​ចោទ​លោក​ស្រី អ៊ុង​សាន​ ស៊ូជី​ ប្រើ​បច្ចេក​វិទ្យា​ក្លែង​ក្លាយ​ដើម្បី​ដាក់​​បន្ទុក​​លើ​អំពើ​ពុក​រលួយ​

បានផុស

នៅ

ការ​ប៉ុន​ប៉ង​របស់​យោធា​ដើម្បី​​ដាក់​បន្ទុក​បន្ថែម​​​លើ​​ការ​ចោទ​ប្រកាន់​អំពើ​ពុក​រលួយ​ចំពោះ​​​ទី​ប្រឹក្សា​រដ្ឋ​ជាប់​​ឃុំ​លោកស្រី អ៊ុងសាន ស៊ូជី តាម​រយៈ​វីដេអូ​ឃ្លី​មួយរបស់​រដ្ឋ​មន្ត្រី​​ជាប់​ឃុំ​​ប្រចាំ​ទី​ក្រុង​យ៉ាំងហ្គោន​ដែល​​​​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​ការ​សូក​ប៉ាន​​ដល់​​លោក​ស្រី​។

ប្រជា​ពលរដ្ឋ​ជា​ច្រើន​បាន​ងឿ​ឆ្ងល់​នឹង​ភាព​ត្រឹម​ត្រូវ​នៃ​វីដេអូ ខណៈ​ចលនា​បបូរមាត់​របស់​រដ្ឋ​មន្ត្រីមិន​ត្រូវ​នឹង​សំឡេង។

កាល​ពី​ថ្ងៃ​ទី​១១ ខែ​មីនា អ្នក​នាំ​ពាក្យ​របប​យោធា​បាន​ចោទ​ប្រកាន់​​លោក​ស្រី អ៊ុងសាន ស៊ូជី បាន​ទទួល​ប្រាក់​ចំនួន​៦០​ម៉ឺន​ដុល្លារ​អាមេរិក និង​មាស​ជាង​៩​គីឡូក្រាម​ពី​លោក​ U Phyo Min Thein ដែល​ជា​រដ្ឋ​មន្ត្រី​​ប្រចាំ​តំបន់​ទី​ក្រុង​យ៉ាំងហ្គោន​ចន្លោះ​ខែ​ធ្នូ ឆ្នាំ​២០១៧ ដល់​ខែ​មីនា ឆ្នាំ​២០១៨។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វីដេអូ​ដែល​មាន​រយៈពេល ៤:៤៣​នាទី​ត្រូវ​បាន​បង្ហាញ​កំឡុង​ពេល​ធ្វើ​សន្និសីទ​កាសែត​មួយ​ដែល​រៀប​ចំ​ឡើង​ដោយ​អ្នក​នាំ​ពាក្យ​របស់​យោធា​មីយ៉ាន់ម៉ា​កាល​ពី​ថ្ងៃ​អ្គារ​នៅ​រដ្ឋ​ធានី​ណាយពិដោ។

អ្នក​នាំ​ពាក្យ​បាន​និយាយ​ថា វីដេអូ​របស់លោក U Phyo Min Thein ផ្តល់ឲ្យ​នូវ​ភស្តុតាដើម្បី​ចោទ​ប្រកាន់ ដែល​នេះ​ជា​ការ​ប្រឹង​ប្រែង​ដើម្បី​បំបាត់​ការ​សង្ស័យ​ជាសាធារណៈ​ជុំ​វិញ​ករណី​នេះ។

លោក U Phyo Min Thein ដែល​ឥឡូវ​ត្រូវ​បាន​ឃុំ​ខ្លួន​ដោយ​របប​​យោធា​​បាន​និយាយនៅលើ​វីដេអូ​ថា លោក​បាន​ទៅ​ជួប​លោក​ស្រី អ៊ុងសាន ស៊ូជី ហោច​ណាស់​៣​ដង​នៅ​បរិវេណ​មួយ​សម្រាប់​​មូល​និធិ​សប្បុរស​ធម៌​របស់​លោក​ស្រី​ទី​ប្រឹក្សា​រដ្ឋ Daw Khin Kyi Foundation ដើម្បី​កាត់​បន្ថយ​តម្លៃ។

លោក​ស្រី អ៊ុងសាន ស៊ូជី ត្រូវ​បាន​របប​យោធា​ឃុំ​ខ្លួន​ភ្លាម​ៗ បន្ទាប់​ពី​រដ្ឋ​ប្រហារ​ដោយ​យោធា​កាល​ពី​ថ្ងៃ​​ទី​១​កុម្ភៈ​។ របប​យោធា​បានចោទ​ប្រកាន់​៤​ករណី​ប្រឆាំង​នឹង​​ទី​ប្រឹក្សា​រដ្ឋ​​ដែល​ត្រូវ​បណ្តេញ​ចេញ​ក្នុង​នោះ​មាន ការ​ញុះញុង ការ​ប្រើ​ប្រាស់​អាយកូប​ដោយ​គ្មាន​អាជ្ញា​ប័ណ្ណ និង​រំលោភ​លើ​ការ​រឹត​ត្បិត​កូវីដ-១៩។

របប​យោធា​ក៏​បាន​ចោទ​ប្រកាន់​លោក​ស្រី​បទ​អំពើ​ពុក​រលួយ​មួយ​ករណី​ទៀត​ដោយ​ចោទ​ថា អ្នក​ជំនួញ​ម្នាក់​បាន​ផ្តល់​ប្រាក់​សរុប​​៥៥​ម៉ឺន​ដុល្លារ​អាមេរិក​​ដល់​លោក​ស្រី អ៊ុងសាន ស៊ូជី ក្នុង​ពេល​៤​ដង​ផ្សេង​គ្នា​ចន្លោះ​ឆ្នាំ​២០១៨​ និង​២០២០។

ប៉ុន្តែ​វីដេអូ​ឃ្លីប​របស់​អ្នក​ជំនួញ​នោះ​​​បាន​និយាយ​ដែរ​ថា គាត់​បាន​ផ្តល់​​លុយ​ជា​សាច់​ប្រាក់​​ទៅលោក​ស្រីដោយ​គ្មាន​សាក្សី។

ប្រសិន​បើ​រក​ឃើញ​កំហុស​ទាំង​ពីរករណី លោក​ស្រី​ អ៊ុងសាន ស៊ូជី អាយុ​៧៥​ឆ្នាំ ​នឹង​​ប្រឈម​នឹង​ជាប់​ពន្ធនាគារ​រយៈ​ពេល​៣០​ឆ្នាំ ដែល​មាន​ន័យ​ថា លោក​ស្រី​នឹង​ចំណាយ​ពេល​វេលា​សេសសល់​ក្នុង​ជីវិត​នៅ​ក្នុង​ពន្ធនាគារ៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ Irrawaddy

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣៣ នាទី មុន

មនុស្សស្លាប់គរជើងគ្នា ក្នុងវាយប្រហារភេរវកម្មដ៏រន្ធត់នៅផ្សារទំនើប រុស្ស៊ី

ព័ត៌មានជាតិ៤៤ នាទី មុន

កម្ពុជា ចូលរួមកិច្ចប្រជុំផែនការយុទ្ធសាស្ត្រ វប្បធម៌អាស៊ាន ក្រោយឆ្នាំ២០២៥

ព័ត៌មានជាតិ១២ ម៉ោង មុន

កម្មករ​នៃ​រោងចក្រ Y & W ជិត​២០០០​នាក់ បាន​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់ ដោយ​ពេញចិត្ត និង​មាន​ជំនឿ​លើ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ១២ ម៉ោង មុន

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​មី​យ៉ាន់​ម៉ា​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម