Connect with us

ព័ត៌មានអន្ដរជាតិ

សហជីព​គ្រូ​បឋម​សិក្សា​បារាំង​អំពាវ​នាវ​ឲ្យ​ធ្វើ​កូដកម្ម​នៅ​ប៉ារីស​រឿង​កង្វះ​ការ​ពារ​កូវីដ​-​១៩ដល់ពួកគេ

បានផុស

នៅ

សហ​ជីព​ពាណិជ្ជកម្ម​សំខាន់តំណាង​ឲ្យ​គ្រូ​បង្រៀន​បឋម​សិក្សា​ប្រទេស​បារាំង​បាន​អំពាវ​នាវ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ឲ្យ​​ធ្វើ​​កូដ​កម្ម​នៅ​ទី​ក្រុង​បារីស ជុំ​វិញ​អ្វី​ដែល​ពួក​គេ​និយាយ​ថា រដ្ឋាភិបាល​បរាជ័យ​ក្នុង​ការការពារ​គ្រូ​បង្រៀន​ និង​សិស្ស​ពី​​ជំងឺ​កូវីដ-១៩​ ដែល​កំពុង​​​ផ្ទុះ​ឡើង​ជា​លើក​ទី​៣​នៅ​ក្នុង​ប្រទេស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រដ្ឋាភិបាល​មាន​មោទនភាព​ខ្លួន​ឯង​ចំពោះ​ការ​បន្ត​បើក​សាលា​រៀន​ទាំង​កំឡុង​ពេល​នៃ​ការ​ផ្ទុះ​កូវីដ-១​៩​ខ្លាំង​បំផុត ខណៈ​ប្រទេស​ជិត​ខាង​មួយ​ចំនួន​បាន​បិទ​ទ្វារ​រយៈ​ពេល​ជា​ច្រើន​ខែ​ហើយ​នៅ​ពេល​ជា​មួយ​គ្នា​ ប៉ុន្តែ​វាកំពុង​ស្ថិត​ក្រោម​សម្ពាធ​ខ្លាំង​ឡើង​ដើម្បី​ទប់​ស្កាត់​នឹង​ករណី​កើន​ឡើង។

SNUipp-FSU បាន​និយាយ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​ថា ៖«រដ្ឋ​មន្ត្រី​ក្រសួង​អប់រំ​​អបអរសាទរ​ខ្លួន​ឯង​ដែល​សាលា​រៀន​នៅ​តែ​បន្ត​បើក​ដំណើរ​ការ ប៉ុន្តែ​អ្វី​ទៅ​ជា​តម្លៃ?»

សហ​ជីព​បាន​និយាយ​ថា កូដកម្ម​​​​នឹង​ប៉ះ​ពាល់​ទី​ក្រុង​បារីស និង​តំបន់​ខាងក្រៅ​ទី​ក្រុង បើ​ទោះ​ជា​មិន​ទាន់​មាន​កាល​បរិច្ឆេទ​ណា​មួយ​ត្រូវ​បាន​កំណត់។

ការ​អំពាវ​នាវ​ដើម្បី​កូដកម្ម​នេះ​ឆ្លុះ​បញ្ចាំង​ពី​កង្វល់​កំពុង​កើន​ឡើង​ក្នុង​ចំណោម​បុគ្គលិក​សុខា​ភិបាល​ និង​គ្រូ​បង្រៀន​​ជា​ច្រើន ដែល​រដ្ឋាភិបាលកំពុង​ធ្វើ​មិន​គ្រប់​គ្រាន់​ដើម្បី​​កាត់​បន្ថយ​ការ​រាល​ដាល​កូវីដ-១៩ បន្ទាប់​​ពី​ការ​បដិសេធ​របស់​លោក​ប្រធានាធិបតី Emmanuel Macron រហូត​ដល់​ឆ្នាំ​នេះ​ដើម្បី​ដាក់​បំរាម​ទូទាំង​ប្រទេស​ជា​លើក​ទី​៣។

អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​លោក​ Gabriel Attal បាន​និយាយ​នៅ​ថ្ងៃ​ពុធ​ថា ការ​បិទ​សាលា​រៀន​នឹង​ជាសកម្មភាព​ចុង​ក្រោយ។

លោក Valerie Pecresse ប្រធាន​តំបន់​ដែល​ព័ទ្ធ​ជុំ​វិញ​ទី​ក្រុង​បារីស​ បាន​ស្នើ​សុំ​យក​ថ្ងៃ​ឈប់​សម្រាក​នៃការសិក្សា​​រយៈ​ពេល​២​សប្តាហ៍​ទៅ​ខែ​មេសា។​

ទិន្នន័យ​ចុង​ក្រោយ​បំផុត​របស់​រដ្ឋាភិបាល​ដែល​បាន​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​១៩ ខែមីនា បង្ហាញ​ថា សិស្ស​សាលា​ចំនួន ១៥៤៨៤​នាក់​ធ្វើ​តេស្ត​វិជ្ជមាន​កូវីដ-១៩  ដែល​ស្មើ​នឹង ០.១៣​%​នៃ​សិស្ស​ទាំង​អស់៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ Reuters

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣៣ នាទី មុន

មនុស្សស្លាប់គរជើងគ្នា ក្នុងវាយប្រហារភេរវកម្មដ៏រន្ធត់នៅផ្សារទំនើប រុស្ស៊ី

ព័ត៌មានជាតិ៤៥ នាទី មុន

កម្ពុជា ចូលរួមកិច្ចប្រជុំផែនការយុទ្ធសាស្ត្រ វប្បធម៌អាស៊ាន ក្រោយឆ្នាំ២០២៥

ព័ត៌មានជាតិ១២ ម៉ោង មុន

កម្មករ​នៃ​រោងចក្រ Y & W ជិត​២០០០​នាក់ បាន​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់ ដោយ​ពេញចិត្ត និង​មាន​ជំនឿ​លើ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ១២ ម៉ោង មុន

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​មី​យ៉ាន់​ម៉ា​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម