Connect with us

ព័ត៌មានអន្ដរជាតិ

ចូ បៃដិន គំរាមសងសឹក គីម ជុងអ៊ុន បន្ទាប់ពីបាញ់មីស៊ីល

បានផុស

នៅ

ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូ បៃដិន បានគំរាមសងសឹកប្រទេសកូរ៉េខាងជើង បន្ទាប់ពីលោក គីម ជុងអ៊ុន បាញ់សាកល្បងមីស៊ីលកាលពីពេលថ្មីៗនេះ។

Biden made the comments during his first press conference as president
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកប្រធានាធិបតី ត្រូវបានគេចោទសួរអំពីមីស៊ីល Ballistic ពីរគ្រាប់ដែលបាញ់កាលពីថ្ងៃពុធ ហើយគេសួរថា តើលោកនឹងចាត់វិធានការអ្វីដើម្បីតបត។

លោកបាននិយាយនៅក្នុងសន្និសីទកាសែតដំបូងក្នុងនាមជាប្រធានាធិបតី កាលពីថ្ងៃព្រហ​ស្បតិ៍ (ថ្ងៃសុក្រនៅកម្ពុជា) ថា “ទី១ ខ្ញុំសូមនិយាយថា សេចក្តីសម្រេចលេខ១៧១៨ របស់អង្គការសហប្រជាជាតិ ត្រូវបានរំលោភបំពានដោយមីស៊ីលដែលត្រូវបានសាកល្បងទាំងនោះ”។

The US blasted North Korean leader Kim Jong-un earlier on Thurday after the missiles were fired into the Sea of Japan

លោកបានបន្តបញ្ជាក់ថា គាត់កំពុងនិយាយទៅកាន់សម្ព័ន្ធមិត្តនិងដៃគូ។ នឹងមានការឆ្លើយតប ប្រសិនបើកូរ៉េខាងជើង ជ្រើសរើសយកផ្លូវបង្ករឿង យើងនឹងឆ្លើយតបតាមនោះ។

ទោះបីជាយ៉ាងណាក៏ដោយ លោកបានបន្តថា លោកក៏បានរៀបចំសម្រាប់ទម្រង់ការទូតមួយចំនួនផងដែរ ប៉ុន្តែវាត្រូវតែមានលក្ខខណ្ឌ។

A firepower strike drill of long-range artillery sub-units of the Korean People's Army in 2020

ប៉ុន្មានម៉ោងមុនសន្និសីទកាសែតនេះ សហរដ្ឋអាមេរិកបានស្តីបន្ទោសលោក គីម ជុងអ៊ុន បន្ទាប់ពីមីស៊ីលទាំងនោះត្រូវបានបាញ់ចូលសមុទ្រជប៉ុន។

មន្រ្តីមន្ទីរបញ្ចកោណ បានហៅការបាញ់នោះថាជាការរំលោភយ៉ាងជាក់ស្តែង លើសន្តិសុខក្នុងតំបន់និង សេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។

Pictured in March 2020, Kim Jong-Un supervising a "strike drill" twith a high ranking offical

ការបាញ់បង្ហោះនេះ បានរំលោភលើបម្រាមរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដែលមិនឲ្យទីក្រុងព្យុងយ៉ាង សាកល្បងមីស៊ីល Ballistic ហើយវា គឺជាការបាញ់លើកទី២របស់កូរ៉េខាងជើងក្នុងរយៈពេលមិនដល់មួយសប្តាហ៍ផង៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ The Sun

ចុចអាន៖ កូរ៉េ​ខាង​ជើង​បាញ់​មីស៊ីល​យ៉ាង​ស្ងាត់​ប្លែក​ជា​បញ្ហា​ប្រឈម​ដំបូង​ចំពោះ​លោក​ ចូ បៃដិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣៤ នាទី មុន

មនុស្សស្លាប់គរជើងគ្នា ក្នុងវាយប្រហារភេរវកម្មដ៏រន្ធត់នៅផ្សារទំនើប រុស្ស៊ី

ព័ត៌មានជាតិ៤៥ នាទី មុន

កម្ពុជា ចូលរួមកិច្ចប្រជុំផែនការយុទ្ធសាស្ត្រ វប្បធម៌អាស៊ាន ក្រោយឆ្នាំ២០២៥

ព័ត៌មានជាតិ១២ ម៉ោង មុន

កម្មករ​នៃ​រោងចក្រ Y & W ជិត​២០០០​នាក់ បាន​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់ ដោយ​ពេញចិត្ត និង​មាន​ជំនឿ​លើ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ១២ ម៉ោង មុន

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​មី​យ៉ាន់​ម៉ា​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម