Connect with us

ព័ត៌មានអន្ដរជាតិ

ស្វែងយល់លម្អិតពីវ៉ាក់សាំងកូវីដរបស់ ចិន Sinovac ដឹកមកកម្ពុជាថ្ងៃនេះ

បានផុស

នៅ

នៅពេលដែលការប្រណាំងប្រជែងជាសកលដើម្បីផលិតវ៉ាក់សាំងកូវីដ ១៩ នៅតែបន្ត ប្រទេសចិនហាក់ដូចជាបានបោះជំហានយ៉ាងខ្លាំងជាមួយវ៉ាក់សាំងនាំមុខរបស់ក្រុមហ៊ុន Sinovac នៅបរទេស ។

ដូច្នេះតើយើងត្រូវដឹងច្បាស់អំពីវ៉ាក់សាំងចិននេះយ៉ាងដូចម្តេច?

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
  • តើមានអ្វីខុសគ្នារវាងវ៉ាក់សាំងក្រុមហ៊ុន Sinovac និងវ៉ាក់សាំងខ្លះទៀត?

វ៉ាក់សាំងឈ្មោះ CoronaVac របស់ក្រុមហ៊ុន Sinovac គឺជាវ៉ាកសាំងដែលធ្វើការសម្លាប់ភាគតូចល្អិតរបស់វីរុសដើម្បីបញ្ចោញប្រព័ន្ធភាពស៊ាំរបស់រាងកាយក្នុងការឆ្លើយតបនឹងជំងឺធ្ងន់ធ្ងរ ។

វាអាចត្រូវបានរក្សាទុកនៅក្នុងទូរទឹកកកធម្មតានៅសីតុណ្ហភាព ២ ទៅ ៨ អង្សាសេ ដូចជាវ៉ាក់សាំងរបស់សាកលវិទ្យាល័យ Oxford ដែរ ខណៈវ៉ាក់សាំងរបស់ក្រុមហ៊ុន Moderna ត្រូវការរក្សាទុកនៅឯសីតុណ្ហភាព ដក ២០ អង្សាសេ និងវ៉ាក់សាំង Pfizer នៅសីតុណ្ហភាព ដក ៧០ អង្សាសេ ។

វាមានន័យថាវ៉ាក់សាំង Sinovac មានប្រយោជន៍ច្រើនដល់បណ្តាប្រទេសកំពុងអភិវឌ្ឍន៍ដែលពិបាកទុកវ៉ាក់សាំងបានច្រើននៅសីតុណ្ហភាពទាបបែបនេះ ។

  • តើវាមានប្រសិទ្ធភាពប៉ុណ្ណា?

យោងតាមទិន្នន័យបណ្តោះអាសន្នពីការសាកល្បងដំណាក់កាលចុងក្រោយនៅប្រទេសទួរគី បានបង្ហាញថា វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ដែលបង្កើតឡើងដោយក្រុមហ៊ុន Sinovac Biotech របស់ប្រទេសចិន គឺមានប្រសិទ្ធភាព ៩១.២៥ ភាគរយ ដែលលទ្ធផលនេះមានភាពល្អប្រសើរជាងការសាកល្បងមួយដាច់ដោយឡែកដែលគេរាយការណ៍នៅក្នុងប្រទេសប្រេស៊ីល ។

លោក Zhu Fengcai និពន្ធនាយកកាសែត The Lancet បាននិយាយថា លទ្ធផលដែលផ្អែកលើអ្នកចូលរួម ១៤៤ នាក់នៅក្នុងដំណាក់កាលទី ១ និង ៦០០ នាក់នៅក្នុងដំណាក់កាលទី ២ មានន័យថា វ៉ាក់សាំងនេះសមស្របសម្រាប់ការប្រើប្រាស់បន្ទាន់ ។

នៅក្នុងខែកញ្ញាលោក Yin ប្រធានក្រុមហ៊ុន Sinovac បាននិយាយថា ការធ្វើតេស្តត្រូវបានធ្វើឡើងលើអ្នកស្ម័គ្រចិត្តក្នុងប្រទេសប្រេស៊ីលជាង ១,០០០ នាក់ដែលក្នុងនោះមានអ្នកខ្លះបង្ហាញថាអស់កម្លាំងតិចតួច ឬមិនស្រួលខ្លួនមិនលើសពី ៥ ភាគរយឡើយ ។

  • តើក្រុមហ៊ុននេះអាចផលិតវ៉ាក់សាំងប៉ុន្មានដូសក្នុងមួយឆ្នាំ?

ប្រធានក្រុមហ៊ុនបានប្រាប់ទីភ្នាក់ងារសារព័ត៌មាន CGTN ថា ក្រុមហ៊ុន Sinovac នឹងអាចផលិតបាន ៣០០ លានដូសក្នុងមួយឆ្នាំ ។ ដូចវ៉ាក់សាំងដទៃទៀតដែរវាតម្រូវឲ្យចាក់ចំនួន ២ ដូសដោយអាចចាក់មនុស្ស ១៥០ លាននាក់ក្នុងមួយឆ្នាំ ។

ទោះយ៉ាងណាក៏ដោយវាបានចែកចាយទៅដល់ប្រទេសឥណ្ឌូនេស៊ីរាប់លានដូសរួចហើយ ហើយក៏កំពុងទទួលបានកិច្ចព្រមព្រៀងផ្សេងទៀតជាមួយប្រទេសទួរគី ប្រេស៊ីល និងឈីលី ជាដើម ខណៈក្នុងមួយដូសមានតម្លៃ ២០០ យ័ន (ប្រមាណ ៣០ ដុល្លារ) ។

គួរបញ្ជាក់ថា នៅ​ព្រឹក​ថ្ងៃទី​២៦ ខែមីនា ឆ្នាំ​២០២១ ស្អែក​នេះ វ៉ាក់សាំង​ប្រភេទ Sinovac របស់​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ចំនួន​១.៥​លាន​ដូ​ស ដែល​រដ្ឋាភិបាល​កម្ពុជា​បាន​បញ្ជា​ទិញ​ពី​ប្រទេស​ចិន នឹង​មកដល់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ហើយ តាម​ជើងហោះហើរ​របស់​ក្រុមហ៊ុន​អាកាសចរណ៍ China Southern​។

ពិធី​ទទួល​វ៉ាក់សាំង​នេះ នឹងធ្វើ​ឡើង​ក្រោម​វត្តមាន​របស់លោក វ​ង្ស៉ី វិស្សុត រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ជា​តំណាង​រាជរដ្ឋាភិបាល​កម្ពុជា ចំណែកឯ​ភាគី​ចិន តំណាង​ដោយ​លោក វ៉ាង វិ​ន​ធាន ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​កម្ពុជា ហើយក៏​នឹង​មាន​ការចូលរួម​ពី​អ្នក​ពាក់ព័ន្ធ​ជា​ច្រើន​ទៀតផង​ដែរ​ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ BBC

ចុចអាន ៖ ដំណឹងល្អ! វ៉ាក់សាំង Sinovac របស់ ចិន ដែលកម្ពុជា ទទួលបានថ្ងៃនេះ បង្ហាញប្រសិទ្ធភាពសឹង១០០ភាគរយក្នុងការធ្វើតេស្ត

ចុចអាន ៖ ក្រុមហ៊ុន Pfizer ចាប់ផ្តើមធ្វើតេស្តវ៉ាក់សាំងកូវីដ លើកុមារអាយុ ៦ខែដល់ ១២ឆ្នាំ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៥ នាទី មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

សេចក្ដីជូនដំណឹង៩ នាទី មុន

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមដេញថ្លៃគម្រោងទិញឧបករណ៍បញ្ជូនស៊ីញ៉ាល់ប្រចាំឆ្នាំ២០២៤

ព័ត៌មានជាតិ៣៤ នាទី មុន

សារមន្ទីរព្រះស្រីឦសានវរ្ម័ន ចាប់ដៃគ្នាជាមួយសមាគមធនាគារនៅកម្ពុជា ដើម្បីលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុយុវជន

ព័ត៌មានអន្ដរជាតិ៤៧ នាទី មុន

Breaking News! ប្រធានាធិបតី វៀតណាម ប្រកាសលាលែងពីតំណែង

ជីវិតកម្សាន្ដ១ ម៉ោង មុន

នេន ទុំ ប្រកាស​ផលិតចម្រៀង​បន្សល់ទុកស្នាដៃចុងក្រោយដល់​វីរ:សិល្បករអាយ៉ៃលោក ព្រហ្ម ម៉ាញ 

Sokha Hotels

ព័ត៌មានពេញនិយម