Connect with us

ព័ត៌មានអន្ដរជាតិ

កំពុងតែឆ្លងខ្លាំងផង មន្ទីរពេទ្យព្យាបាលកូវីដនៅឥណ្ឌា ត្រូវអគ្គិភ័យឆាបឆេះទៀត

បានផុស

នៅ

អជ្ញាធរបាននិយាយនៅថ្ងៃសុក្រទី២៦ខែមីនានេះថា មនុស្សចំនួន៦នាក់បានស្លាប់នៅក្នុងគ្រោះអគ្គិភ័យ ដែលបានឆាបឆេះមន្ទីរពេទ្យព្យាបាលអ្នកជំងឺកូវីដក្នុងទីក្រុង Mumbai។

This image has an empty alt attribute; its file name is image_2021-03-26_14-52-18-1024x768.png
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មន្រ្តីក្នុងតំបន់បាននិយាយថា អ្នកជំងឺកូវីដជាង៧០នាក់ ក្នុងមន្ទីរពេទ្យឯកជនមួយនេះ ដែលស្ថិតនៅជាន់ទី៣នៃផ្សារទំនើបមួយ ត្រូវបានជម្លៀសទៅកាន់ទីតាំងផ្សេងទៀត។

មន្ត្រីដដែលបានបន្ថែមថា មូលហេតុនៃអគ្គិភ័យនេះ កំពុងស្ថិតក្នុងការស៊ើបអង្កេត។

This image has an empty alt attribute; its file name is image_2021-03-26_14-52-51.png

ទោះបីជាយ៉ាងណាក៏ដោយ គេមិនទាន់ដឹងច្បាស់ទេថាតើអ្នកស្លាប់ទាំងនោះ មានអ្នកជំងឺកូវីដដែរឬក៏អត់។

ទីក្រុង Mumbai កំពុងពុះពារឆ្លងកាត់ដំណាក់កាលដ៏អាក្រក់បំផុត នៃជំងឺកូវីដ១៩ ហើយបានរាយការណ៍ពីករណីឆ្លងជាង៥,៥០០ករណី ត្រឹមថ្ងៃព្រហស្បតិ៍មួយថ្ងៃ ដែលនេះជាចំនួនខ្ពស់បំផុតចាប់តាំងពីរោគរាតត្បាតផ្ទុះឡើង។

This image has an empty alt attribute; its file name is image_2021-03-26_14-52-08-1024x683.png

ទិន្នន័យរបស់ក្រសួងសុខាភិបាលបានបង្ហាញនៅថ្ងៃសុក្រនេះថា ការឆ្លងថ្មីនៅប្រទេសឥណ្ឌា បានកើនឡើងដល់៥៩,១១៨ករណី ដែលជាការកើនឡើងប្រចាំថ្ងៃខ្ពស់បំផុតគិតចាប់តាំងពីថ្ងៃទី១៨ខែតុលាមក។

គួរបញ្ជាក់ថា ប្រទេសឥណ្ឌា មានករណីឆ្លងកូវីដសរុបចំនួន ១១,៨៤៦,៦៥២ករណី, ស្លាប់ ១៦០,៩៨៣នាក់ និងជាសះស្បើយ ១១,២៦៤,៦៣៧នាក់៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ CNA

ចុចអាន៖ អ្នកជំងឺបញ្ជូនចូលបន្ទប់សង្គ្រោះបន្ទាន់៨នាក់ជួបហេតុការណ៍ផ្ទុះបំពង់អុកស៊ីហ្សែន ស្លាប់ទាំងអស់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម