Connect with us

ព័ត៌មានអន្ដរជាតិ

អភិបាល​រដ្ឋ​អាមេរិក​២៦​នាក់​ថ្កោល​ទោស​​ហិង្សា​លើពល​រដ្ឋ​អាស៊ី​នៅអាមេរិក

បានផុស

នៅ

ជា​ផ្នែក​មួយ​នៃ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ដើម្បី​គូស​បញ្ជាក់​អំពី«ទិវា​ជាតិ​នៃ​សកម្មភាព និង​ការ​ផ្សះ​ផ្សា​»​​កាល​ពី​ថ្ងៃ​សុក្រ អភិបាលរដ្ឋ​ចំនួន​២៦​នាក់​នៅ​សហររដ្ឋ​អាមេរិក​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​រួម​មួយ​ថ្កោល​ទោស​ចំពោះ​ហិង្សា​​លើ​ជន​ជាត​អាមេរិក​ដើម​កំណើត​អាស៊ី​​ដែល​ត្រូវ​បាន​គេ​មើល​ឃើញ​ថា កើន​ឡើង​ចាប់​តាំង​ពី​ការ​ផ្ទះ​កូវីដ-១៩​មួយ​ឆ្នាំកន្លង​ទៅ​នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សេចក្តី​ថ្លែង​ការណ៍​រួម​បានលើក​ឡើង​ថា ៖«​អ្វី​ដែល​កំពុង​កើត​ឡើង​ចំពោះ​ពល​រដ្ឋ​អាមេរិក​ដើម​កំណើត​អាស៊ី​ធម្មតា​មិន​មែន​អាមេរិក​ទេ។ យើងថ្កោល​ទោស​រាល់ការ​​រើស​អើង​ពូជសាសន៍ អំពើ​ហិង្សា និងស្អប់​ខ្ពើម​ប្រឆាំង​នឹង​សហគមន៍​​ជន​ជាតិ​​​អាស៊ី-ប៉ាស៊ីហ្វិក​ដែល​នៅ​អាមេរិក​(AAPI)​​របស់​យើង  ហើយ​យើង​ត្រូវ​តែ​ធ្វើ​​បន្ថម​ទៀតដើម្បី​ការពារ លើក​ស្ទួយ និង​គាំទ្រ​​សហគម​អាស៊ី-អាមេរិក»។

ការ​ថ្កោល​ទោស​នេះ​ធ្វើ​ឡើង​នៅ​ក្នុង​សប្តាហ៍​នៃ​ការ​បាញ់​​ហាង​ស្ប៉ា​គ្រប់​គ្រង​ដោយ​ជន​ជាតិ​អាស៊ី​​ចំនួន​៣​កន្លែង​​នៅ​តំបន់ Atlanta ភាគ​ខាង​ត្បូង​រដ្ឋ Georgia នៅ​សហរដ្ឋ​អាមេរិក។ ក្នុង​ចំណោម​អ្នក​ស្លាប់​៨​នាក់​មាន​ស្ត្រី​​អាស៊ី​៦​នាក់​ត្រូវ​បាន​សម្លាប់។

សេចក្តី​ថ្លែង​ការណ៍​ថា ៖«ការ​បាត់​បង់​គួរ​ឲ្យ​សោក​សៅ​របស់​មនុស្ស​ជាទី​ស្រឡាញ់​នៅ Atlanta បណ្តាល​ឲ្យ​មនុស្ស​៨​នាក់​ស្លាប់​ រាប់​បញ្ចូល​ទាំង​ពល​រដ្ឋ​​អាស៊ី​នៅ​អាមេរិក​៦​នាក់​ផង​នោះ​​គឺ​ជា​ផ្នែក​នៃ​សោកនាដកម្ម​ដ៏​ឈឺ​ចាប់ និង​យូរ​អង្វែង​នៃ​ទង្វើ​​ស្អប់​ខ្ពើម​ទៅ​លើ​ពល​រដ្ឋ​អាស៊ី​នៅ​អាមេរិក​ទូទាំង​សហ​គមន៍»។

សេចក្តី​ថ្លែង​ការណ៍​ត្រូវ​បាន​ចុះ​ហត្ថលេខាដោយ​អភិបាល​រដ្ឋ​មក​គណបក្ស​សាធារណៈ​២​នាក់ និង​​គណបក្ស​ប្រជាធិបតេយ្យ​២៤​នាក់​រាប់​បញ្ចូល​ទាំង​លោក Lourdes Leon Guerrero អភិបាល​រដ្ឋ​នៃទឹក​ដីហ្គាំ។

យោង​តាម​ Stop AAPI Hate ជា​​អង្គការ​សង្គម​មិន​រក​ប្រាក់​ចំណេញ​​ដែល​មាន​មូលដ្ឋាន​នៅ​រដ្ឋ​កាលីហ្វញ៉ា​កំពុង​កត់​ត្រា និង​ចង​ក្រង​សកម្មភាព​អំពើ​ហិង្សា​លើ​ពល​រដ្ឋ​អាមេរិក​ដើម​កំណើត​អាស៊ី-ប៉ាស៊ីហ្វិក​ថា ខ្លួន​ទទួល​បាន​របាយការណ៍​ជិត​៣៨០០​ករណី​នៃ​ការ​វាយ​ប្រហារ ឬ​ការ​រំលោភ​បំពាន​ទៅ​លើ​ប្រជា​ជន​អាស៊ី​ពី​ខែ​មីនា ឆ្នាំ​២០២០ ដល់​ខែ​កុម្ភៈ ឆ្នាំ​២០២១៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ Xinhuanet

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៣ នាទី មុន

អ្នកស្រាវជ្រាវប្រទះឃើញប្រភេទឧរង្គសត្វ​សង្ស័យជាប្រភេទថ្មីសម្រាប់កម្ពុជានិងសកលលោក

ព័ត៌មានជាតិ១៣ នាទី មុន

អាជ្ញាធរខេត្តកំពង់ធំ ប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ប្រមាណ ១.០០០ បណ្ណ ជូនប្រជាពលរដ្ឋ ស្រុកប្រាសាទសំបូរ

ជីវិតកម្សាន្ដ១៨ នាទី មុន

ប្រភពជិតស្និទ្ធថា Joon Yeol និង Hyeri ឈប់ទាក់ទងគ្នាតាំងពីដើមខែកុម្ភៈឆ្នាំមុនម៉្លេះ

ព័ត៌មានអន្ដរជាតិ១៩ នាទី មុន

ផ្សារហ៊ុន វៀតណាម ធ្លាក់ចុះ ក្រោយប្រធានាធិបតីលាលែងពីតំណែង

ព័ត៌មានជាតិ៣៥ នាទី មុន

ស្អាតស្អំ ប្រសិទ្ធភាព រហ័ស គឺជា​ការប្តេជ្ញា​ចិត្ត​ពី​រដ្ឋមន្រ្តី​ថ្មី​​ដឹកនាំនៅក្រសួង​សាធារណការ​និងដឹកជញ្ជូន

Sokha Hotels

ព័ត៌មានពេញនិយម