Connect with us

ព័ត៌មានអន្ដរជាតិ

លោក Trump អះអាងថា ខ្លួនបានឈ្នះការបោះឆ្នោតដោយសំឡេង ៧១ លាន

បានផុស

នៅ

ប្រធានាធិបតី ដូណាល់ត្រាំ បានអះអាងថា លោកបានឈ្នះការប្រកួតប្រជែងប្រធានាធិបតីអាមេរិក ទោះបីជាគូប្រជែងរបស់ខ្លួន Joe Biden ប្រមូលសន្លឹកឆ្នោតបានលើស ២៧០ សំឡេងក៏ដោយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Trum និយាយថា “អ្នកសង្កេតការណ៍មិនត្រូវអនុញ្ញាតិឲ្យចូលក្នុងបន្ទប់រាប់សន្លឹកនោះទេ។ ខ្ញុំបានឈ្នះការបោះឆ្នោតដោយទទួលបានសំឡេងស្របច្បាប់ចំនួន ៧១ លាន។ រឿងអាក្រក់បានកើតឡើងមិនធ្លាប់មានពីមុនសោះ។ សន្លឹកឆ្នោតរាប់លានសន្លឹកត្រូវបានផ្ញើទៅលើមនុស្សដែលមិនបានបោះឆ្នោត! “។

នៅក្នុងសារធ្វីតធ័របន្តសរសេរទៀតថា “សន្លឹកឆ្នោតស្របច្បាប់ចំនួន ៧១,០០០,០០០ សក្តិសមបំផុតសម្រាប់ប្រធានាធិបតីអង្គុយ!”

បច្ចុប្បន្នលោក បៃដិន ទទួលបានសំឡេងគាំទ្រចំនួន ២៩០ សំឡេង ក្រោយការប្រមូលសរុប ខណៈបណ្ដាញសារព័ត៌នានាក៏បានហៅ រដ្ឋ Nevada ថាជារដ្ឋចុងក្រោយដែលកំណត់ប្រធានាធិបតីជាប់ឆ្នោតថ្មី។

យ៉ាងណាក្ដី Donald Trump និយាយថា ក្រុមរបស់លោកនឹងចាប់ផ្តើមការតវ៉ាផ្លូវច្បាប់នៅថ្ងៃចន្ទនេះ ប៉ុន្តែលោកមិនទាន់បានបញ្ជាក់ រដ្ឋណាដែលត្រូវប្ដឹងនោះទេ៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ AA

ចុចអាន៖ ពាក្យបណ្តឹងរបស់លោក Trump គ្រាន់តែជាវិធីពន្យារពេល មិនចង់ឲ្យខ្លួនចាញ់លឿនពេកប៉ុណ្ណោះ

ចុចអាន៖ មូលហេតុ ៥ យ៉ាងដែលលោក Joe Biden ឈ្នះសំឡេងឆ្នោតគគ្រឹកគគ្រេង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម