Connect with us

ព័ត៌មានអន្ដរជាតិ

ហ្វីលីពីន បំបែកកំណត់ត្រាថ្មីមានអ្នកឆ្លងកូវីដជិត ១ ម៉ឺនករណីក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយ

បានផុស

នៅ

ប្រទេសហ្វីលីពីនបានរាយការណ៍ពីករណីឆ្លង​ថ្មីនៃជំងឺកូវីដ ១៩ ចំនួន ៩,៨៣៨ នាក់កាលពីថ្ងៃសុក្រដែលជាការកើនឡើងខ្ពស់បំផុតចាប់តាំងពីរោគរាតត្បាតមួយនេះបានផ្ទុះឡើង ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការរីករាលដាលនៃការឆ្លងថ្មីៗនេះបានបង្ខំឲ្យអាជ្ញាធរបង្កើនការរឹតបន្តឹងកាន់តែខ្លាំងឡើងនៅក្នុងរដ្ឋធានីម៉ានីលទៅកាន់ខេត្តជុំវិញ ប៉ុន្តែសេវាកម្មសាសនាក្នុងមួយថ្ងៃៗមានចំនួនអ្នកចូលព្រះវិហារកើនឡើងរហូតដល់ទៅ ១០ ភាគរយ ខណៈវិហារត្រូវបានអនុញ្ញាតឲ្យបើកនៅសប្តាហ៍មុនថ្ងៃបុណ្យ Easter ។

ប្រទេសហ្វីលីពីនដែលកំពុងប្រឈមមុខនឹងការផ្ទុះឡើងដ៏អាក្រក់បំផុតទី ២ នៅអាស៊ីអាគ្នេយ៍ បន្ទាប់ពីប្រទេសឥណ្ឌូនេស៊ីបានរកឃើញករណីឆ្លងថ្មី ៣ ថ្ងៃជាប់គ្នាក្នុងរយៈពេល ៥ ថ្ងៃចុងក្រោយនេះ ខណៈដែលករណីឆ្លងសរុបបានកើនឡើងដល់ ៧០២,៨៥៦ ករណី ។

ទន្ទឹមនោះក្រសួងសុខាភិបាលបាននិយាយថា ចំណែកអ្នកស្លាប់ដោយសារជំងឺកូវីដ ១៩ បានកើនឡើងដល់ ១៣,១៤៩ នាក់ បន្ទាប់ពីមានអ្នកស្លាប់ថ្មីចំនួន ៥៤ នាក់ត្រូវបានកត់ត្រាកាលពីថ្ងៃសុក្រ ។

បន្ថែមពីនេះក្រុមអ្នកស្រាវជ្រាវនៃសាកលវិទ្យាល័យហ្វីលីពីនបានព្រមានថា ករណីឆ្លងជំងឺកូវីដ ១៩ អាចនឹងមានចំនួនពី ១០,០០០ ទៅ ១១,០០០ ករណីក្នុងមួយថ្ងៃនៅចុងខែមីនានេះ ដោយសារអត្រានៃការឆ្លងជំងឺកូវីដ ១៩ បំប្លែងខ្លួនប្រភេទថ្មីក៏កំពុងកើនឡើងផងដែរ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ CNA

ចុចអាន ៖ ហ្វីលីពីន រកឃើញអ្នកឆ្លងកូវីដថ្មីប្រចាំថ្ងៃមិនធ្លាប់មានជិត ៩ ពាន់ករណី

ចុចអាន ៖ ហ្វីលីពីន សម្រេចបិទព្រះវិហារ និងរារាំងការធ្វើដំណើរ ខណៈករណីឆ្លងកូវីដកាន់តែកើនឡើង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៩ នាទី មុន

អ្នកស្រាវជ្រាវប្រទះឃើញប្រភេទឧរង្គសត្វ​សង្ស័យជាប្រភេទថ្មីសម្រាប់កម្ពុជានិងសកលលោក

ព័ត៌មានជាតិ១៩ នាទី មុន

អាជ្ញាធរខេត្តកំពង់ធំ ប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ប្រមាណ ១.០០០ បណ្ណ ជូនប្រជាពលរដ្ឋ ស្រុកប្រាសាទសំបូរ

ជីវិតកម្សាន្ដ២៤ នាទី មុន

ប្រភពជិតស្និទ្ធថា Joon Yeol និង Hyeri ឈប់ទាក់ទងគ្នាតាំងពីដើមខែកុម្ភៈឆ្នាំមុនម៉្លេះ

ព័ត៌មានអន្ដរជាតិ២៥ នាទី មុន

ផ្សារហ៊ុន វៀតណាម ធ្លាក់ចុះ ក្រោយប្រធានាធិបតីលាលែងពីតំណែង

ព័ត៌មានជាតិ៤១ នាទី មុន

ស្អាតស្អំ ប្រសិទ្ធភាព រហ័ស គឺជា​ការប្តេជ្ញា​ចិត្ត​ពី​រដ្ឋមន្រ្តី​ថ្មី​​ដឹកនាំនៅក្រសួង​សាធារណការ​និងដឹកជញ្ជូន

Sokha Hotels

ព័ត៌មានពេញនិយម