Connect with us

ព័ត៌មានអន្ដរជាតិ

ក្មេងប្រុសអាយុ៥ឆ្នាំ ស្ថិតក្នុងចំណោមបាតុករមីយ៉ាន់ម៉ាជាង១០០នាក់ ដែលត្រូវសម្លាប់ ខណៈទារកអាយុត្រឹម១ឆ្នាំ ត្រូវគេបាញ់ចំភ្នែក

បានផុស

នៅ

យោធាមីយ៉ាន់ម៉ា បានសម្លាប់រង្គាលបាតុករជាង១០០នាក់ ដោយក្នុងនោះរួមមានទាំងកុមារាអាយុ៥ឆ្នាំម្នាក់ផងដែរ នៅពេលកងទ័ព បានបើកការបាញ់ប្រហារទៅលើក្រុមអ្នកតវ៉ាគាំទ្រលទ្ធិប្រជាធិបតេយ្យ។

This image has an empty alt attribute; its file name is 41010036-9409249-image-a-51_1616844183304.jpg
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍នេះ​ បានកើតឡើងបន្ទាប់ពីទូរទស្សន៍រដ្ឋបានព្រមានកាលពីថ្ងៃសុក្រថា ក្រុមបាតុករនឹងត្រូវបាញ់បំបែកក្បាល និងពីខាងក្រោយ។

This image has an empty alt attribute; its file name is 41010040-9409249-image-a-48_1616844075330.jpg

ក្រុមអ្នកតវ៉ាប្រឆាំងរដ្ឋប្រហារយោធាថ្ងៃទី១ខែកុម្ភៈ បានចេញមកប្រមូលផ្តុំគ្នាតាមដងផ្លូវនៃទីក្រុង Yangon, Mandalay និងទីក្រុងផ្សេងទៀត ប្រឆាំងនឹងការព្រមានដែលថា ពួកគេអាចត្រូវបានគេបាញ់ ខណៈឧត្តមសេនីយ៍របស់ប្រទេសនេះ ប្រារព្ធទិវាកងកម្លាំងប្រដាប់អាវុធ។

This image has an empty alt attribute; its file name is 41010046-9409249-image-a-24_1616843001254.jpg

ការស្លាប់កាលពីថ្ងៃសៅរ៍ បានធ្វើឲ្យចំនួនជនស៊ីវិលដែលគេរាយការណ៍ថា ត្រូវបានសម្លាប់កើនដល់ជិត៤០០នាក់។

This image has an empty alt attribute; its file name is 41010066-9409249-image-a-27_1616843009060.jpg

ក្មេងប្រុសម្នាក់ ដែលត្រូវបានសារព័ត៌មានក្នុងស្រុករាយការណ៍ថា មានអាយុត្រឹម៥ឆ្នាំ គឺស្ថិតក្នុងចំណោមមនុស្ស១៣នាក់ ដែលត្រូវបានសម្លាប់នៅក្នុងទីក្រុង Mandalay។

This image has an empty alt attribute; its file name is 41010082-9409249-image-a-21_1616842912185.jpg

អ្វីដែលកាន់តែគួរឲ្យសង្វេគនោះគឺ ទារកអាយុ១ឆ្នាំម្នាក់ ត្រូវគេបាញ់គ្រាប់កាំភ្លើងជ័រ ចំភ្នែក។

91 people were killed today in a shootout by the military and police … the  worst day in Myanmar”
This image has an empty alt attribute; its file name is 41015256-9409249-image-a-34_1616857973605.jpg

សាក្សីម្នាក់បាននិយាយថា មនុស្សចំនួន៣នាក់ រួមទាំងបុរសម្នាក់ដែលលេងក្នុងក្រុមបាល់ទាត់អាយុក្រោម២១ឆ្នាំផងដែរ ត្រូវបានសម្លាប់ក្នុងការតវ៉ាមួយនៅសង្កាត់ Insein នៃទីក្រុង យ៉ាំងហ្គោន។

This image has an empty alt attribute; its file name is 41010690-9409249-image-a-66_1616844666744.jpg

លោក Thu Ya Zaw នៅតំបន់ Myingyan បាននិយាយថា ពួកគេកំពុងសម្លាប់យើងដូចជាសត្វចាបឬសត្វមាន់ សូម្បីតែនៅក្នុងផ្ទះរបស់យើងក៏ដោយ។ យើងនឹងបន្តធ្វើបាតុកម្មដោយមិនគិតអ្វីទាំងអស់។ យើងត្រូវតែតស៊ូរហូតដល់យោធាដួលរលំ”។

This image has an empty alt attribute; its file name is 41015264-9409249-image-a-128_1616859347047-1.jpg

ការសម្លាប់បាតុករគាំទ្រលទ្ធិប្រជាធិបតេយ្យជាង១០០នាក់ ដោយយោធាមីយ៉ាន់ម៉ា នៅក្នុងថ្ងៃបង្ហូរដ៏សាហាវបំផុតចាប់តាំងពីរដ្ឋប្រហារខែកុម្ភៈ បានបង្កឲ្យមានកំហឹងទូទាំងពិភពលោកនិងការអំពាវនាវ ឲ្យមានការឆ្លើយតបជាសកលកាន់តែខ្លាំងឡើង។

This image has an empty alt attribute; its file name is 41015266-9409249-image-a-129_1616859349080-2.jpg

រដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិកលោក Antony Blinken បានថ្កោលទោសយ៉ាងខ្លាំងចំពោះយោធាដោយនិយាយថា ទីក្រុងវ៉ាស៊ីនតោន រន្ធត់ចិត្តយ៉ាងខ្លាំងចំពោះការស្លាប់កាលពីថ្ងៃសៅរ៍ ហើយអំពើហិង្សានេះបង្ហាញថា “យោធាមីយ៉ាន់ម៉ាបានបូជាជីវិតប្រជាជន ដើម្បីបម្រើផលប្រយោជន៍មនុស្សតែពីរបីនាក់”៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ វីដេអូ កងទ័ព មីយ៉ាន់ម៉ា បាញ់សម្លាប់បាតុករជាង១០០នាក់ម្សិលមិញ ចំ​ថ្ងៃ​ទិវាកងទ័ព​ជាតិ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៦ នាទី មុន

មហាសេដ្ឋី ឥណ្ឌា ផ្ដល់អំណោយតម្លៃមហាសាល ៤ មុខ ដល់អនាគតកូនប្រសាស្រី​​​

ព័ត៌មានអន្ដរជាតិ៤៤ នាទី មុន

មនុស្សស្លាប់គរជើងគ្នា ក្នុងវាយប្រហារភេរវកម្មដ៏រន្ធត់នៅផ្សារទំនើប រុស្ស៊ី

ព័ត៌មានជាតិ៥៥ នាទី មុន

កម្ពុជា ចូលរួមកិច្ចប្រជុំផែនការយុទ្ធសាស្ត្រ វប្បធម៌អាស៊ាន ក្រោយឆ្នាំ២០២៥

ព័ត៌មានជាតិ១២ ម៉ោង មុន

កម្មករ​នៃ​រោងចក្រ Y & W ជិត​២០០០​នាក់ បាន​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់ ដោយ​ពេញចិត្ត និង​មាន​ជំនឿ​លើ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ១២ ម៉ោង មុន

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​មី​យ៉ាន់​ម៉ា​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម