Connect with us

ព័ត៌មានអន្ដរជាតិ

កាន់តែសាហាវ! ប្រជាជន មីយ៉ាន់ម៉ា រត់ភៀសខ្លួនទៅថៃ ដោយសារការវាយប្រហារតាមអាកាសពីយោធា

បានផុស

នៅ

អង្គការមួយសម្រាប់ក្រុមជនជាតិភាគតិចការ៉ែន (Karen) ក្នុងប្រទេសមីយ៉ាន់ម៉ានិយាយថា ប្រជាជនជាង ៣,០០០ នាក់បានភៀសខ្លួនទៅកាន់ប្រទេសថៃដែលនៅជិតខាង ដោយសារការវាយប្រហារតាមអាកាស ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អង្គការនេះបានធ្វើការប្រកាសកាលពីថ្ងៃអាទិត្យដោយជំរុញឲ្យយោធាបញ្ឈប់ការវាយប្រហារតាមអាកាសរបស់ខ្លួន ។

ទន្ទឹមនោះទូរទស្សន៍រដ្ឋរបស់មីយ៉ាន់ម៉ាបានរាយការណ៍កាលពីយប់ថ្ងៃអាទិត្យថា កងកម្លាំងជីវពលបានវាយប្រហារទៅលើប៉ុស្តិ៍យោធាដោយរំលោភកិច្ចព្រមព្រៀងឈប់បាញ់ ហើយវាត្រូវបានគេមើលឃើញថាយោធាបានទទួលរងការវាយប្រហារកាលពីថ្ងៃសៅរ៍ដោយក្រុមប្រដាប់អាវុធមកពីរដ្ឋ Karen ភាគអាគ្នេយ៍ ។

ប្រព័ន្ធផ្សព្វផ្សាយបានបន្ថែមថា យោធានឹងចាត់វិធានការចាំបាច់ដើម្បីជាការបង្ហាញថា ខ្លួនបានធ្វើការតបតវិញ ។

ចំនួនសមាជិកប្រដាប់អាវុធកាន់តែច្រើនឡើងៗមកពីក្រុមជនជាតិភាគតិចនៅក្នុងប្រទេសមីយ៉ាន់ម៉ាបាននិងកំពុងជួយក្រុមបាតុករប្រឆាំងនឹងការធ្វើរដ្ឋប្រហារនៅថ្ងៃទី ១ ខែកុម្ភៈ ។

ពួកគេបានឆ្លើយតបទៅនឹងការអំពាវនាវរកជំនួយពីគណៈកម្មាធិការដែលតំណាងឲ្យសភា Pyidaungsu  Hluttaw ដែលរួមមានសមាជិកនៃគណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ (NLD) ដឹកនាំដោយលោកស្រី អ៊ុងសាន ស៊ូជី ខណៈលោកស្រីស្ថិតក្នុងចំណោមអ្នកដែលត្រូវបានចាប់ខ្លួនដោយយោធា ។

យោធាបាននិងកំពុងបង្ក្រាបក្រុមបាតុករ ។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករាយការណ៍ថា មនុស្ស ៥ នាក់ត្រូវបានសម្លាប់កាលពីថ្ងៃអាទិត្យ បន្ទាប់ពីមនុស្ស ១១៤ នាក់បានបាត់បង់ជីវិតកាលពីថ្ងៃសៅរ៍ដែលជាទិវានៃកងកម្លាំងប្រដាប់អាវុធ ហើយក៏ជាចំនួនអ្នកស្លាប់ខ្ពស់បំផុតក្នុងមួយថ្ងៃចាប់តាំងពីរដ្ឋប្រហារ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ NHK

ចុចអាន ៖ ក្មេងប្រុសអាយុ៥ឆ្នាំ ស្ថិតក្នុងចំណោមបាតុករមីយ៉ាន់ម៉ាជាង១០០នាក់ ដែលត្រូវសម្លាប់ ខណៈទារកអាយុត្រឹម១ឆ្នាំ ត្រូវគេបាញ់ចំភ្នែក

ចុចអាន ៖ ហួស​ហេតុ​ សូម្បី​ពិធី​បុណ្យសព​ក៏​យោធា​មីយ៉ាន់ម៉ា​បាញ់​ប្រហារ​ដែរ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម